Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 23:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 បន្ទាប់​ពី​លោក​មក មាន​អេលាសារ ជា​កូន​ដូដូរ ពូជ​អ័ហូអា លោក​ជា​ម្នាក់​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់ ដែល​នៅ​ជា​មួយ​នឹង​ដាវីឌ ក្នុង​កាល​ដែល​ប្រកួត​នឹង​ពួក​ភីលីស្ទីន​ដែល​មូល​គ្នា​មក​ច្បាំង នៅ​វេលា​ដែល​ពួក​អ៊ីស្រាអែល​ឡើង​ទៅ​បាត់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បន្ទាប់​មក អេលា‌សារ ជា​កូន​ដូដូរ ពូជ​អ័ហូអា លោក​ជា​ម្នាក់​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​បី​នាក់ ដែល​នៅ​ជា‌មួយ​ព្រះបាទ​ដាវីឌ ក្នុង​គ្រា​ដែល​ពួក​ភីលី‌ស្ទីន​លើក​គ្នា​មក​ច្បាំង ហើយ​ពួក​អ៊ីស្រា‌អែល​ដក​ថយ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 បន្ទាប់​មក គឺ​លោក​អេ‌ឡា‌សារ​ជា​កូន​របស់​លោក​ដូដូ និង​ជា​ចៅ​របស់​លោក​អហូ‌អា។ លោក​ជា​នាយ​ទាហាន​ម្នាក់ ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី ដែល​នៅ​ជាប់​នឹង​ព្រះ‌បាទ​ដាវីឌ ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល​ដក​ថយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 បន្ទាប់​មក គឺ​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ដូដូ និង​ជា​ចៅ​របស់​លោក​អហូ‌អា។ លោក​ជា​នាយ​ទាហាន​ម្នាក់ ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី ដែល​នៅ​ជាប់​នឹង​ស្តេច​ទត ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលី‌ស្ទីន​លើក​ទ័ព​មក​ច្បាំង ហើយ​កង‌ទ័ព​អ៊ីស្រ‌អែល​ដក​ថយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 23:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូដាយ ជា​ពួក​អ័ហូអា ជា​អ្នក​ត្រួត​លើ​ពួក​វេន​ខែ​ពិសាខ ហើយ​មីកឡូត ជា​មេ​លើ​ពួក​វេន​របស់​លោក ក្នុង​ពួក​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់


អ័ប៊ី‌សួរ ណាម៉ាន អ័ហូអា


ហើយ​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន ឯ​ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ។


នេះ​គឺ​អញ​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជន‌ជាតិ​ទាំង‌ឡាយ​នៅ​ជា​មួយ​នឹង​អញ​ឡើយ អើ អញ​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង ហើយ​បាន​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ឈាម​គេ​បាន​ខ្ទាត​មក​លើ​សំលៀក‌បំពាក់​របស់​អញ សំលៀក‌បំពាក់​អញ​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ


អញ​ក៏​រក​មើល តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ អញ​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ​ដើម​ដៃ​របស់​អញ​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក​ឯ​អញ ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​បាន​ទប់‌ទល់​អញ


នោះ​ពួក​សិស្ស​ក៏​រត់​ចោល​ទ្រង់​ទាំង​អស់​គ្នា​ទៅ


វា​ប្រកួត​នឹង​ពួក​ទ័ព​អ៊ីស្រាអែល​ថា នៅ​ថ្ងៃ​នេះ ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​អញ​ល​មើល​ចុះ


ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ដែលឈរ​នៅ​ជិត​ថា ឯ​អ្នក​ណា​ដែល​នឹង​សំឡាប់​សាសន៍​ភីលីស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំនៀល​ពី​អ៊ីស្រាអែល​ចេញ នោះ​នឹង​បាន​ដូច​ម្តេច​ខ្លះ ដ្បិត​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ


ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ នឹង​ខ្លា‌ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម