Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 23:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្តែ លោក​បាន​ក្រោក​ឡើង​ប្រហារ​ពួក​ភីលី‌ស្ទីន ទាល់​តែ​រោយ​ដៃ ហើយ​ដៃ​ជាប់​នៅ​នឹង​ដង​ដាវ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ ហើយ​បណ្ដា​ទ័ព​ក៏​ត្រឡប់​មក​រក​លោក​វិញ គ្រាន់​តែ​ប្រមូល​ជ័យភណ្ឌ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពេល​នោះ មាន​តែ​លោក​អេ‌ឡា‌សារ​ទេ​ដែល​នៅ​រឹង‌ប៉ឹង និង​សម្លាប់​ពួក​ភីលីស្ទីន​ជា​ច្រើន រហូត​ទាល់​តែ​រោយ​ដៃ ហើយ​ម្រាម​ដៃ​របស់​លោក​ក្ដាប់​ជាប់​នឹង​ដង​ដាវ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ជ័យ‌ជម្នះ​យ៉ាង​ធំ‌ធេង​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល រីឯ​កង‌ទ័ព​វិល​មក​រក​លោក​វិញ គ្រាន់​តែ​ប្រមូល​យក​ជយ‌ភណ្ឌ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 លោក​នេះ​ក៏​ក្រោក​ឡើង​កាប់​ចាក់​ពួក​ភីលីស្ទីន ទាល់​តែ​រោយ​ដៃ ហើយ​ដៃ​ជាប់​នៅ​នឹង​ដង​ដាវ នៅ​ថ្ងៃ​នោះព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ រួច​បណ្តា​ទ័ព​ក៏​ត្រឡប់​មក​ឯ​លោក ឲ្យ​ទាន់​តែ​នឹង​ប្រមូល​របឹប​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពេល​នោះ មាន​តែ​លោក​អេ‌ឡា‌សារ​ទេ​ដែល​នៅ​រឹង‌ប៉ឹង និង​សម្លាប់​ពួក​ភីលី‌ស្ទីន​ជា​ច្រើន រហូត​ទាល់​តែ​រោយ​ដៃ ហើយ​ម្រាម​ដៃ​របស់​លោក​ក្តាប់​ជាប់​នឹង​ដង​ដាវ។ នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ជ័យ‌ជំនះ​យ៉ាង​ធំ​ធេង​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល រីឯ​កង‌ទ័ព​វិល​មក​រក​គាត់​វិញ គ្រាន់​តែ​ប្រមូល​យក​ជយ‌ភ័ណ្ឌ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 23:10
20 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​លោក​នៅ​ឈរ​កណ្ដាល​ចម្ការ ការ​ពារ​ដី​នោះ ហើយ​សម្លាប់​ពួក​ភីលី‌ស្ទីន។ ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ។


ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅ‌ហ្វាយ ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជម្នះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់ ។


លោក​បាន​នៅ​ជា‌មួយ​ព្រះបាទ​ដាវីឌ នៅ​ត្រង់​ផាស់-ដាំមីម ក្នុង​ពេល​ដែល​ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់​ពី​ពួក​ភីលី‌ស្ទីន។


ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង គឺ​ព្រះ‌អង្គ​ហើយ ដែល​នឹង​ជាន់​ឈ្លី ពួក​សត្រូវ​យើង​ខ្ញុំ។


ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ ពួក​ស្តេច​មាន​ជ័យ​ជម្នះ ក៏​សង្គ្រោះ​ដាវីឌ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ ឲ្យ​រួច​ពី​ដាវ​ដ៏​សាហាវ។


ពួក​ស្តេច​កង‌ទ័ព​រត់​គេច គេ​រត់​គេច​ទៅ! ស្ត្រីៗ​ដែល​នៅ​ផ្ទះ​នាំ​គ្នា​ចែក​ជ័យ‌ភណ្ឌ។


ហេតុ​នោះ យើង​នឹង​ឲ្យ​ព្រះ‌អង្គ​មាន​ចំណែក​ជា‌មួយ​ពួក​អ្នក​ធំ ហើយ​ព្រះ‌អង្គ​នឹង​ចែក​របឹប​ជា‌មួយ​ពួក​អ្នក​ខ្លាំង​ពូកែ ព្រោះ​ព្រះ‌អង្គ​បាន​ច្រួច​ព្រលឹង​ចេញ រហូត​ដល់​ស្លាប់ គេ​បាន​រាប់​ព្រះ‌អង្គ​ទុក​ជា​អ្នក​ទទឹង​ច្បាប់ ប៉ុន្តែ ព្រះ‌អង្គ​បាន​ទទួល​រង​ទោស នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន ហើយ​បាន​អង្វរ​ជំនួស​មនុស្ស​ដែល​ទទឹង​ច្បាប់​វិញ។


ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់​ឡើយ ទោះ​ដោយ​ពាក្យ​សម្ដី និង​កិច្ច‌ការ​ក្ដី


យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ហើយ​រាប់​ខ្លួន​យើង​ជា​បាវ​បម្រើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌យេស៊ូវ។


ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​របស់​ពួក​គេ​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយអ៊ី​ស្រាអែល​បាន​វាយ​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ប្រហារ​ជីវិត​យ៉ាង​សម្បើម ក៏​ដេញ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា និង​ម៉ាកេដា។


លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្តេច​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ប្រយុទ្ធ​ជំនួស​អ៊ីស្រា‌អែល។


ព្រះ‌យេហូវ៉ាបាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រា‌អែល ពួក​អ៊ីស្រា‌អែល​វាយ​ប្រហារ​គេ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន ជា​ទី​ក្រុង​ដ៏​ធំ និង​ដល់​ក្រុង​មីសរិផូត-ម៉ែម និង​ដល់​ជ្រលង​ភ្នំ​មីស‌ប៉ា ដែល​នៅ​ខាង​កើត គឺ​វាយប្រហារ​គេ​រហូត​ទាល់​តែ​គ្មាន​សល់អ្នក​ណា​ម្នាក់​ឡើយ។


កាល​គាត់​មក​ដល់​ក្រុង​លេហ៊ី ពួក​ភីលី‌ស្ទីន​ក៏​ចូល​មក​រក​គាត់ ទាំង​នាំ​គ្នា​ស្រែក​ហ៊ោរ។ ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏យាង​មក​សណ្ឋិត​លើ​គាត់​យ៉ាង​ខ្លាំង ហើយ​ខ្សែ​ដែល​គេ​ចង​ដៃ​គាត់ ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត‌ទេស​ដែល​ខ្លោច​ដោយ​ភ្លើង រួច​របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់។


ពេល​នោះ គាត់​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​គាត់​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ​នេះ ដោយ​សារ​ដៃ​របស់​អ្នក​បម្រើ​ព្រះ‌អង្គ​ហើយ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ដោយ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ដែល​មិន​កាត់​ស្បែក​នេះ​ឬ?»


ប៉ុន្តែ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ថ្ងៃ​នេះ មិន​ត្រូវ​សម្លាប់​អ្នក​ណា​ទេ ដ្បិត​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល»។


ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ ហើយ​ចម្បាំង​នោះ​ក៏​ឆ្លង​ទៅ រហូត​ដល់​បេត-អា‌វេន​វិញ។


យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។


នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលី‌ស្ទីន​មក​វិញ ចូល​ចាប់​យក​ទី​បោះ​ទ័ព​របស់​គេ


គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស ដោយ​សម្លាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម