ឯយ៉ាកុបគាត់ចាប់ចិត្តស្រឡាញ់រ៉ាជែល ហើយក៏និយាយថា ខ្ញុំសូមនៅបំរើឪពុកធំ៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែលជាកូនពៅរបស់លោក
២ សាំយូអែល 13:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក កើតមានរឿងដូច្នេះ គឺអាប់សាឡំមបុត្រាដាវីឌមានកនិដ្ឋា១ មានរូបស្រស់បស់ល្អ នាមនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះទ័យប្រតិព័ទ្ធស្រឡាញ់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមកទៀត មានរឿងកើតឡើងដូច្នេះ គឺអាប់សាឡុម បុត្រាដាវីឌមានកនិដ្ឋាមួយអង្គ មានរូបស្រស់ល្អណាស់ គឺនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះឫទ័យប្រតិព័ទ្ធស្រឡាញ់រូបនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមកទៀត មានរឿងកើតឡើងដូចតទៅ: សម្ដេចអាប់សាឡុម ជាបុត្ររបស់ព្រះបាទដាវីឌ មានប្អូនស្រីម្នាក់នាមព្រះនាងតាម៉ារ ដែលមានរូបឆោមល្អស្អាត។ រីឯសម្ដេចអាំណូន ជាបុត្រាមួយអង្គទៀតរបស់ព្រះបាទដាវីឌ មានចិត្តប្រតិព័ទ្ធលើរូបនាង។ អាល់គីតាប ក្រោយមកទៀត មានរឿងកើតឡើងដូចតទៅ: សម្តេចអាប់សាឡុម ជាបុត្ររបស់ស្តេចទត មានប្អូនស្រីម្នាក់ នាមនាងតាម៉ារ ដែលមានរូបឆោមល្អស្អាត។ រីឯសម្តេចអាំណូនជាបុត្រាម្នាក់ទៀតរបស់ស្តេចទត បានកើតចិត្តប្រតិព័ទ្ធលើរូបនាង។ |
ឯយ៉ាកុបគាត់ចាប់ចិត្តស្រឡាញ់រ៉ាជែល ហើយក៏និយាយថា ខ្ញុំសូមនៅបំរើឪពុកធំ៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែលជាកូនពៅរបស់លោក
យ៉ាកុបក៏ខំបំរើអស់៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែល តែនោះមើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់។
ទ្រង់សព្វព្រះទ័យនឹងឌីណាជាកូនយ៉ាកុបណាស់ ព្រមទាំងប្រតិព័ទ្ធនឹងនាងផង ហើយនិយាយលួងលោមដល់នាង
នោះពួកកូនប្រុសរបស់ព្រះ គេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ
មានកាល១ថ្ងៃ ពេលជិតងងឹតហើយ នោះដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងតែងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់
រួចមកអាំណូនមានព្រះទ័យណាយ ស្អប់ដល់នាងជាខ្លាំងក្រៃលែង ដល់ម៉្លេះបានជាសេចក្ដីស្អប់ខ្ពើម ដែលទ្រង់មានដល់នាង នោះខ្លាំងលើសជាងសេចក្ដីស្រឡាញ់ដែលទ្រង់បានមានដល់នាងទៅទៀត ហើយទ្រង់បណ្តេញនាងថា ចូរក្រោកឡើងទៅឲ្យបាត់ទៅ
អាំណូនមានសេចក្ដីរំជួលស្រឡាញ់នាងតាម៉ារជាកនិដ្ឋាដល់ម៉្លេះ បានជាទ្រង់ទៅជាប្រឈួន ទ្រង់នឹកឃើញថា ពិបាកនឹងធ្វើអ្វីដល់នាងណាស់ ដោយព្រោះនាងនៅបរិសុទ្ធ
អាប់សាឡំមបង្កើតបានបុត្រា៣អង្គ នឹងបុត្រី១អង្គ នាមនាងតាម៉ារ នាងនោះជាស្ត្រីមានរូបល្អស្រស់។
រីឯស្តេចសាឡូម៉ូន ទ្រង់បានស្រឡាញ់ពួកស្រីៗសាសន៍ដទៃជាច្រើន ក្រៅពីព្រះរាជបុត្រីផារ៉ោននោះ គឺជាស្ត្រីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដំម សាសន៍ស៊ីដូន នឹងសាសន៍ហេត
ទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីតាលម៉ាយ ស្តេចស្រុកកេស៊ូរី ទី៤ គឺអ័ដូនីយ៉ា ជាបុត្រនាងហាគីត
នោះសុទ្ធតែជាបុត្រារបស់ដាវីឌទាំងអស់ ទ្រង់ក៏មានបុត្រកើតនឹងពួកអ្នកម្នាងថែមទៀត ហើយមាននាងតាម៉ារ ជាកនិដ្ឋានៃបុត្រទាំងនោះដែរ។
រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ
កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ