២ សាំយូអែល 12:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 ក៏នាំមនុស្សទាំងអស់ដែលនៅក្រុងនោះចេញមក ប្រើគេឲ្យធ្វើការកាប់រំលំហើយអារឈើ ព្រមទាំងភ្ជួររាស់ ហើយធ្វើការក្នុងឡអិដ្ឋ ទ្រង់ក៏ធ្វើដូច្នោះដល់អស់ទាំងក្រុងរបស់ពួកកូនចៅអាំម៉ូន រួចទ្រង់នាំបណ្តាទ័ពទាំងប៉ុន្មានត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ទ្រង់ក៏នាំមនុស្សទាំងអស់ដែលនៅក្រុងនោះចេញមក ប្រើគេឲ្យធ្វើការកាប់រំលំ អារឈើ ភ្ជួររាស់ និងធ្វើការក្នុងឡអិដ្ឋ ទ្រង់ក៏ធ្វើដូច្នោះដល់អស់ទាំងក្រុងរបស់ពួកកូនចៅអាំម៉ូន រួចទ្រង់នាំពលទ័ពទាំងប៉ុន្មានត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 រីឯប្រជាជននៅក្រុងនោះវិញ ព្រះបាទដាវីឌបានកៀរយកមកធ្វើជាឈ្លើយ ព្រមទាំងបង្ខំពួកគេឲ្យអារឈើ ដាប់ថ្ម កាប់អុស និងធ្វើឥដ្ឋ។ ព្រះបាទដាវីឌធ្វើដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេចវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញជាមួយកងទ័ពទាំងមូល។ សូមមើលជំពូកអាល់គីតាប31 រីឯប្រជាជននៅក្រុងនោះវិញ ស្តេចទតបានកៀរយកមកធ្វើជាឈ្លើយ ព្រមទាំងបង្ខំពួកគេឲ្យអារឈើដាប់ថ្ម កាប់អុស និងធ្វើឥដ្ឋ។ ស្តេចទតធ្វើដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្តេចវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ជាមួយកងទ័ពទាំងមូល។ សូមមើលជំពូក |