នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីសោះ ដ្បិតអស់អ្នកណាដែលមានដីមានផ្ទះ នោះក៏លក់ យកប្រាក់ដែលជាថ្លៃរបស់ទាំងនោះមក
២ កូរិនថូស 8:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីកាលណាគេមានបរិបូរ នោះនឹងបានបំពេញការ ដែលអ្នករាល់គ្នាខ្វះខាតវិញ ប្រយោជន៍ឲ្យបានស្មើគ្នាឡើង ព្រះគម្ពីរខ្មែរសាកល នៅសព្វថ្ងៃនេះ ភាពបរិបូររបស់អ្នករាល់គ្នាអាចបំពេញភាពខ្វះខាតរបស់អ្នកទាំងនោះ ដើម្បីនៅថ្ងៃក្រោយ ភាពបរិបូររបស់អ្នកទាំងនោះបានបំពេញភាពខ្វះខាតរបស់អ្នករាល់គ្នាវិញ ធ្វើដូច្នោះទើបស្មើគ្នា។ Khmer Christian Bible គឺនៅពេលបច្ចុប្បន្ននេះ ឲ្យភាពហូរហៀររបស់អ្នករាល់គ្នាផ្គត់ផ្គង់ដល់ភាពខ្វះខាតរបស់អ្នកទាំងនោះ ដើម្បីឲ្យភាពហូរហៀររបស់អ្នកទាំងនោះអាចនឹងផ្គត់ផ្គង់ដល់ភាពខ្វះខាតរបស់អ្នករាល់គ្នាវិញ ដូច្នេះទើបស្មើភាពគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យសេចក្តីបរិបូររបស់អ្នករាល់គ្នាសព្វថ្ងៃ បានបំពេញសេចក្ដីខ្វះខាតរបស់គេ ហើយកាលណាគេមានបរិបូរ នោះគេអាចនឹងបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នាវិញ។ ធ្វើដូច្នោះទើបស្មើគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា អាល់គីតាប ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា |
នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីសោះ ដ្បិតអស់អ្នកណាដែលមានដីមានផ្ទះ នោះក៏លក់ យកប្រាក់ដែលជាថ្លៃរបស់ទាំងនោះមក
ការនោះមិនមែនដើម្បីឲ្យអ្នកឯទៀតបានទំនេរ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីលំបាកនោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្ដីបរិបូររបស់អ្នករាល់គ្នាក្នុងជាន់នេះ បានបំពេញការដែលគេខ្វះខាត
ពីព្រោះការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្ដីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន