Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 8:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដូច​ជា​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​រើស​បាន​ច្រើន នោះ​គ្មាន​សល់​ឡើយ ឯ​អ្នក​ដែល​រើស​បាន​តិច នោះ​មិន​បាន​ខ្វះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “អ្នក​ដែល​ប្រមូល​បាន​ច្រើន ក៏​មិន​សល់ អ្នក​ដែល​ប្រមូល​បាន​តិច ក៏​មិន​ខ្វះ​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អ្នក​ដែល​ប្រមូល​បាន​ច្រើន​ ក៏​មិន​មាន​ច្រើន​ណាស់​ណា​ ឯ​អ្នក​ដែល​ប្រមូល​បាន​តិច​ ក៏​មិន​ខ្វះ​ដែរ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្នក​ណា​ដែល​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ណាស់​ណា ឯ​អ្នក​ដែល​ប្រមូល​បាន​តិច ក៏​មិន​បាន​ខ្វះ​ខាត​អ្វី​ដែរ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា: «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្តិច‌បន្តួច ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថាៈ «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្ដិច‌បន្ដួច​ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ»។

សូមមើលជំពូក ចម្លង




២ កូរិនថូស 8:15
3 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​លើស​ទេ ហើយ​អ្នក​ណា​ដែល​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គ្រប់​គ្នា​មាន​ល្មម​តែ​បរិភោគ​ឆ្អែត​ប៉ុណ្ណោះ


រួច​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​ថា កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ឥត​កាបូប ឥត​យាម ហើយ​ឥត​ស្បែក​ជើង នោះ​តើ​មាន​ខ្វះ​អ្វី​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ


អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​បណ្តាល​ចិត្ត​ទីតុស ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​នោះ ដល់​អ្នក​រាល់​គ្នា​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម