Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 8:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក្នុង​កាលៈ‌ទេសៈ​សព្វ​ថ្ងៃ អ្វីៗ​ដែល​បងប្អូន​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ បងប្អូន​យក​ទៅ​ផ្គត់‌ផ្គង់​អស់​អ្នក​ដែល​ខ្វះ​ខាត លុះ​ដល់​ថ្ងៃ​មួយ ពេល​បងប្អូន​ខ្វះ​ខាត គេ​នឹង​យក​អ្វីៗ​ដែល​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ មក​ផ្គត់‌ផ្គង់​បងប្អូន​វិញ។ ធ្វើ​ដូច្នេះ ទើប​មាន​ស្មើៗ​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 នៅ​សព្វថ្ងៃនេះ ភាពបរិបូរ​របស់អ្នករាល់គ្នា​អាចបំពេញ​ភាពខ្វះខាត​របស់​អ្នកទាំងនោះ ដើម្បី​នៅថ្ងៃក្រោយ ភាពបរិបូរ​របស់​អ្នកទាំងនោះ​បានបំពេញ​ភាពខ្វះខាត​របស់អ្នករាល់គ្នា​វិញ ធ្វើ​ដូច្នោះ​ទើប​ស្មើគ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 គឺ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ឲ្យ​ភាព​ហូរហៀរ​របស់​អ្នក​រាល់គ្នា​ផ្គត់ផ្គង់​ដល់​ភាព​ខ្វះខាត​របស់​អ្នក​ទាំង​នោះ​ ដើម្បី​ឲ្យ​ភាព​ហូរហៀរ​របស់​អ្នក​ទាំង​នោះ​អាច​នឹង​ផ្គត់ផ្គង់​ដល់​ភាព​ខ្វះខាត​របស់​អ្នក​រាល់គ្នា​វិញ​ ដូច្នេះ​ទើប​ស្មើ​ភាព​គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឲ្យ​សេចក្តី​បរិបូរ​របស់​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ បាន​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​គេ ហើយកាល​ណា​គេ​មាន​បរិបូរ នោះ​គេ​អាច​នឹង​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​អ្នក​រាល់​គ្នា​វិញ។ ធ្វើ​ដូច្នោះ​ទើប​ស្មើ​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដើម្បី​កាល​ណា​គេ​មាន​បរិបូរ នោះ​នឹង​បាន​បំពេញ​ការ ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​វិញ ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក្នុង​កាលៈ‌ទេសៈ​សព្វ​ថ្ងៃ អ្វីៗ​ដែល​បង​ប្អូន​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ បង​ប្អូន​យក​ទៅ​ផ្គត់‌ផ្គង់​អស់​អ្នក​ដែល​ខ្វះ​ខាត លុះ​ដល់​ថ្ងៃ​មួយ ពេល​បង​ប្អូន​ខ្វះ​ខាត គេ​នឹង​យក​អ្វីៗ​ដែល​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ មក​ផ្គត់‌ផ្គង់​បង​ប្អូន​វិញ។ ធ្វើ​ដូច្នេះ ទើប​មាន​ស្មើៗ​គ្នា

សូមមើលជំពូក ចម្លង




២ កូរិនថូស 8:14
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ខ្វះ​ខាត​អ្វី​ឡើយ។ អស់​អ្នក​ដែល​មាន​ដី​ធ្លី ឬ​ផ្ទះ​សំបែង​នាំ​គ្នា​លក់​ដី​ធ្លី និង​ផ្ទះ​នោះ យក​ប្រាក់


ប៉ុន្តែ មិន​ត្រូវ​ឲ្យ​បងប្អូន​ជួយ​អ្នក​ដទៃ​រហូត​ដល់​ខ្លួន​ឯង​ខ្វះ​ខាត​នោះ​ឡើយ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ស្មើៗ​គ្នា​ប៉ុណ្ណោះ។


ដ្បិត​មុខងារ​ប្រមូល​ប្រាក់​នេះ​មិន​ត្រឹម​តែ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​គេ​ឲ្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម