១ សាំយូអែល 6:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏សួរថា តើដង្វាយយ៉ាងណា ដែលយើងត្រូវផ្ញើទៅថ្វាយទ្រង់នោះ ពួកនោះប្រាប់ថា គឺរូបឫសដូងបាត៥ ធ្វើពីមាស នឹងកណ្តុរមាស៥ តាមចំនួនពួកមេនៃសាសន៍ភីលីស្ទីន ដ្បិតអ្នករាល់គ្នា នឹងពួកមេរបស់អ្នករាល់គ្នា ក៏កើតមានសេចក្ដីវេទនាតែ១ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏សួរថា៖ «តើយើងត្រូវផ្ញើតង្វាយយ៉ាងណាទៅថ្វាយព្រះអង្គ?»។ ពួកគេឆ្លើយថា៖ «គឺរូបឫសដូងបាតប្រាំ ធ្វើពីមាស និងកណ្តុរមាសប្រាំ តាមចំនួនពួកមេនៃសាសន៍ភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងពួកមេរបស់អ្នករាល់គ្នា ក៏កើតមានសេចក្ដីវេទនាតែមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីនសួរទៀតថា៖ «តើយើងត្រូវយកតង្វាយអ្វីទៅថ្វាយ ដើម្បីសូមព្រះអង្គលើកលែងទោសឲ្យ?»។ ពួកបូជាចារ្យ និងពួកគ្រូទាយឆ្លើយថា៖ «សូមយករូបឫសដូងបាតធ្វើពីមាសចំនួនប្រាំ និងរូបកណ្ដុរមាសប្រាំ ស្របតាមចំនួនស្ដេចត្រាញ់ទាំងប្រាំ នៃជនជាតិភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងស្ដេចត្រាញ់ទាំងប្រាំ សុទ្ធតែបានរងគ្រោះកាចដូចៗគ្នា។ អាល់គីតាប ជនជាតិភីលីស្ទីនសួរទៀតថា៖ «តើយើងត្រូវយកជំនូនអ្វីទៅជូន ដើម្បីសូមទ្រង់លើកលែងទោសឲ្យ?»។ ពួកបូជាចារ្យ និងពួកគ្រូទាយឆ្លើយថា៖ «សូមយករូបប្ញសដូងបាតធ្វើពីមាសចំនួនប្រាំ និងរូបកណ្តុរមាសប្រាំ ស្របតាមចំនួនស្តេចត្រាញ់ទាំងប្រាំ នៃជនជាតិភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងស្តេចត្រាញ់ទាំងប្រាំ សុទ្ធតែបានរងគ្រោះកាចដូចៗគ្នា។ |
ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំស្រុកអេស៊ីព្ទ រហូតដល់ព្រំក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេសាសន៍ភីលីស្ទីន៥នាក់ជាអ្នកត្រួតត្រា គឺជាក្រុងកាសា១ ក្រុងអាសដូឌ១ ក្រុងអាសកាឡូន១ ក្រុងកាថ១ ក្រុងអេក្រុន១ ហើយនឹងស្រុករបស់សាសន៍អាវីម ដែលនៅខាងត្បូងនោះដែរ
រួចព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ហើយគាត់ចុះទៅឯអាសកាឡូនសំឡាប់មនុស្ស៣០នាក់ យកអាវខោរបស់គេ រួចចែកសំលៀកបំពាក់នោះដល់ពួកអ្នក ដែលបានស្រាយប្រស្នា សាំសុនមានសេចក្ដីកំហឹងក្តៅឡើង ហើយក៏ត្រឡប់ទៅឯផ្ទះឪពុកវិញ
ឯសាសន៍ទាំងនោះ មានមេនៃសាសន៍ភីលីស្ទីនទាំង៥ នឹងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន នឹងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត
ឯពួកមនុស្សដែលមិនបានស្លាប់ទេ នោះក៏កើតមានឫសដូងបាតវិញ ហើយសូរសំរែកនៅទីក្រុងនោះ ក៏ឮរហូតដល់ផ្ទៃមេឃ។
ឯព្រះហស្តនៃព្រះយេហូវ៉ា ក៏សង្កត់លើពួកក្រុងអាសដូឌយ៉ាងធ្ងន់ ទ្រង់បំផ្លាញគេ ហើយវាយគេដោយរោគឫសដូងបាត នៅក្រុងអាសដូឌ នឹងស្រុកជុំវិញទាំងអស់
កាលគេបាននាំយកទៅឯណោះហើយ នោះព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះ ដោយសេចក្ដីវេទនាយ៉ាងខ្លាំងដែរ ទ្រង់វាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតមានឫសដូងបាតទាំងអស់គ្នា
ដូច្នេះ ត្រូវឲ្យអ្នករាល់គ្នាធ្វើជារូបឫសដូងបាត នឹងរូបកណ្តុរ ដែលបានបំផ្លាញស្រុក រួចសរសើរដល់ព្រះនៃសាសន៍អ៊ីស្រាអែលទៅ ប្រហែលជាទ្រង់នឹងសំរាលព្រះហស្តចេញពីអ្នករាល់គ្នា នឹងពីព្រះ ហើយពីស្រុករបស់អ្នករាល់គ្នាទេដឹង
នោះត្រូវយកហឹបនៃព្រះយេហូវ៉ាដាក់លើរទេះទៅ ហើយដាក់គ្រឿងមាសទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយនោះ ទៅក្នុងប្រអប់ដាក់ខាងហឹប រួចលែងវាឲ្យនាំទៅវិញចុះ