Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 3:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​សាសន៍​ទាំង​នោះ មាន​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​៥ នឹង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន នឹង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឯ​សាសន៍​ទាំង​នោះ​មាន​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំងប្រាំ និង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន និង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើរម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន‌ជាតិ​ភីលីស្ទីន​ទាំង​ប្រាំ​នគរ ជន‌ជាតិ​កាណាន​ទាំង​អស់ ជន‌ជាតិ​ស៊ីដូន និង​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-‌ហ៊ើរ‌ម៉ូន រហូត​ដល់​ហា‌ម៉ាត់។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន‌ជាតិ​ភីលី‌ស្ទីន​ទាំង​ប្រាំ​នគរ ជន‌ជាតិ​កាណាន​ទាំង​អស់ ជន‌ជាតិ​ស៊ីដូន និង​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើរ‌ម៉ូន រហូត​ដល់​ហា‌ម៉ាត់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 3:3
31 ការដាក់ឲ្យឆ្លើយតបគ្នា  

សាប់‌យូល៉ូន​នឹង​នៅ​មាត់​សមុទ្រ វា​នឹង​បាន​ជា​មាត់​កំពង់​សំរាប់​នាវា ហើយ​ព្រំ​ស្រុក​វា​នឹង​ទល់​នឹង​ស្រុក​ស៊ីដូន។


គេ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស ហើយ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី នឹង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​ខាង​ត្បូង​ស្រុក​យូដា​ត្រង់​បៀរ-សេបា


នៅ​វេលា​នោះ សាឡូម៉ូន នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គឺ​ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ គេ​បាន​ធ្វើ​បុណ្យ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា អស់​៧​ថ្ងៃ រួច​រាប់​៧​ថ្ងៃ​ទៀត រួម​ទាំង​អស់​ជា​១៤​ថ្ងៃ


ចំណែក​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស ដែល​នៅ​សល់ ជា​មនុស្ស​ដែល​មិន​មែន​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល


ហើយ​ខាង​លិច នោះ​គឺ​ជា​សមុទ្រ​ធំ ចាប់​តាំង​ពី​ព្រំ‌ដែន​ខាង​ត្បូង​ទៅ ត្រឹម​ទល់​ដែន​នឹង​ទ្វារ​ស្រុក​ហាម៉ាត នេះ​ជា​ព្រំ​ខាង​លិច។


សាសន៍​អាម៉ា‌លេក​គេ​នៅ​ស្រុក​ខាង​ត្បូង ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស នឹង​សាសន៍​អាម៉ូរី​គេ​នៅ​ស្រុក​ភ្នំ ឯ​ខាង​សមុទ្រ ហើយ​នៅ​មាត់​ទន្លេ​យ័រដាន់ នោះ​មាន​សាសន៍​កាណាន​វិញ។


ពី​ភ្នំ​ហោរ​ត្រូវ​កាត់​ដំរង់​ទៅ​ដល់​ទ្វារ​ស្រុក​ហាម៉ាត​រៀង​ទៅ​ត្រឹម​សេដាត់


ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​ចុះ ហើយ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី នឹង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​ជា​ស្រុក​វាល ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​ក្បែរ​សមុទ្រ នឹង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត


(ឯ​ភ្នំ​ហ៊ើម៉ូន​នេះ ពួក​សាសន៍​ស៊ីដូន​គេ​ហៅ​ថា​ភ្នំ​ស៊ីរាន​វិញ ហើយ​សាសន៍​អាម៉ូរី​គេ​ហៅ​ថា ភ្នំ​សេនារ)


គ្មាន​ទី​ក្រុង​ណា​មួយ​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ លើក​តែ​សាសន៍​ហេវី​ដែល​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​ចាប់​យក​ទាំង​អស់​បាន​ដោយ​ច្បាំង


ទៅ​ឯ​សាសន៍​កាណាន​ដែល​នៅ​ខាង​កើត ខាង​លិច នឹង​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត ហើយ​សាសន៍​យេប៊ូស​ដែល​នៅ​ស្រុក​ភ្នំ ហើយ​នឹង​សាសន៍​ហេវី​នៅ​ស្រុក​មីសប៉ា នា​ជើង​ភ្នំ​ហ៊ើម៉ូន


ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​សាសន៍​ភីលីស្ទីន​៥​នាក់​ជា​អ្នក​ត្រួត‌ត្រា គឺ​ជា​ក្រុង​កាសា​១ ក្រុង​អាស‌ដូឌ​១ ក្រុង​អាស‌កា‌ឡូន​១ ក្រុង​កាថ​១ ក្រុង​អេក្រុន​១ ហើយ​នឹង​ស្រុក​របស់​សាសន៍​អាវីម ដែល​នៅ​ខាង​ត្បូង​នោះ​ដែរ


ស្រុក​របស់​ពួក​កេបាល នឹង​ស្រុក​ល្បាណូន​ទាំង​មូល​ដែល​នៅ​ខាង​កើត ចាប់​តាំង​ពី​បាល-កាឌ់​នៅ​ជើង​ភ្នំ​ហ៊ើម៉ូន រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត


ដល់​អេប្រុន រេហុប ហាំម៉ូន នឹង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ


តែ​ពួក​អ៊ីស្រាអែល​ឆ្លើយ​នឹង​ពួក​សាសន៍​ហេវី​នោះ​ថា ក្រែង​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​យើង​នេះ​ដែរ​ទេ​ដឹង ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​តាំង​សញ្ញា​នឹង​អ្នក​រាល់​គ្នា​បាន


មួយ​ទៀត ពួក​សាសន៍​ស៊ីដូន សាសន៍​អាម៉ា‌លេក នឹង​ពួក​ម៉ាអូន បាន​ធ្វើ​ទុក្ខ​ដល់​ឯង​រាល់​គ្នា​ដែរ តែ​កាល​ឯង​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​អញ នោះ​អញ​បាន​ជួយ​សង្គ្រោះ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ​ទៅ


នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ភីលីស្ទីន នឹង​ពួក​កូន​ចៅ​អាំម៉ូន


ឪពុក​ម្តាយ​គាត់​មិន​បាន​ដឹង ជា​ការ​នោះ​កើត​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ទ្រង់​រក​ឱកាស​ទាស់​នឹង​ពួក​ភីលីស្ទីន រីឯ​នៅ​ជាន់​នោះ ពួក​សាសន៍​ភីលីស្ទីន​គេ​កាន់‌កាប់​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រាអែល។


នោះ​ពួក​៥​នាក់​នាំ​គ្នា​ចេញ​ទៅ ក៏​បាន​ទៅ​ដល់​ក្រុង​ឡាអ៊ីស នៅ​ស្រុក​នោះ គេ​ឃើញ​មាន​ពួក​មនុស្ស ដែល​នៅ​ដោយ​សុខ‌សាន្ត តាម​របៀប​សាសន៍​ស៊ីដូន គឺ​រម្យ‌ទម ហើយ​សុខ‌សាន្ត ដ្បិត​នៅ​ស្រុក​នោះ គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស ក្នុង​ការ​អ្វី​ឡើយ គេ​នៅ​ឆ្ងាយ​ពី​សាសន៍​ស៊ីដូន ឥត​ប្រកប​នឹង​អ្នក​ណា​មួយ​ផង


គឺ​ប្រយោជន៍​តែ​ឲ្យ​អស់​ទាំង​ដំណ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដឹង​ប៉ុណ្ណោះ ដើម្បី​នឹង​បង្រៀន​ឲ្យ​គេ​ចេះ​ច្បាំង គឺ​ពួក​អ្នក​ដែល​មិន​បាន​ធ្លាប់​ស្គាល់​ចំបាំង​កាល​ពី​មុន​មក


ទ្រង់​ក៏​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ‌រាជ្យ​នៅ​ហាសោរ ស្តេច​នោះ​មាន​មេ‌ទ័ព​ឈ្មោះ​ស៊ីសេរ៉ា ដែល​នៅ​ហារ៉ូ‌សែត-កូយីម


ឯ​ពួក​ភីលីស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ដែរ មាន​ទាំង​រទេះ​ចំបាំង​៣​ម៉ឺន ពល​សេះ​៦​ពាន់ ហើយ​នឹង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក​បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន


ឯ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ក៏​នាំ​ពល​ទ័ព​គេ​ទាំង​រយ​ទាំង​ពាន់​ទៅ​ខាង​មុខ ហើយ​ដាវីឌ នឹង​ពួក​លោក ក៏​នាំ​គ្នា​ដើរ​តាម​ក្រោយ ទៅ​ជា​មួយ​នឹង​អ័គីស


កាល​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​៥​នាក់​បាន​ឃើញ​ហើយ នោះ​គេ​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​ក្រុង​អេក្រុន​វិញ នៅ​ថ្ងៃ​នោះ​ដែរ។


ក៏​មាន​រូប​កណ្តុរ​មាស តាម​ចំនួន​ទី​ក្រុង​នៃ​សាសន៍​ភីលីស្ទីន​ដែល​ជា​របស់​ផង​មេ​ទាំង​៥​នាក់​នោះ​ដែរ គឺ​ទាំង​ក្រុង​មាន​កំផែង នឹង​ភូមិ​នៅ​ស្រុក​ស្រែ​ទាំង​ប៉ុន្មាន​ផង ពី​គ្រប់​ក្នុង​ស្រុក​ភីលីស្ទីន​រហូត​ដល់​ថ្ម​ធំ ជា​ទី​ដែល​គេ​បាន​ដាក់​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នោះ ឯ​ថ្ម​នោះ​ក៏​នៅ​ក្នុង​ចំការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


គេ​ក៏​សួរ​ថា តើ​ដង្វាយ​យ៉ាង​ណា ដែល​យើង​ត្រូវ​ផ្ញើ​ទៅ​ថ្វាយ​ទ្រង់​នោះ ពួក​នោះ​ប្រាប់​ថា គឺ​រូប​ឫស​ដូង​បាត​៥ ធ្វើ​ពី​មាស នឹង​កណ្តុរ​មាស​៥ តាម​ចំនួន​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន ដ្បិត​អ្នក​រាល់​គ្នា នឹង​ពួក​មេ​របស់​អ្នក​រាល់​គ្នា ក៏​កើត​មាន​សេចក្ដី​វេទនា​តែ​១


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម