នៅថ្ងៃនោះឯង កាឌ់ក៏ចូលមកគាល់ដាវីឌ ទូលថា សូមព្រះករុណាឡើងទៅស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា នៅត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូសទៅ
១ សាំយូអែល 6:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រទេះក៏មកដល់ក្នុងចំការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែសនោះ ហើយឈប់នៅទីនោះ ជាកន្លែងដែលមានថ្ម១ធំ ដូច្នេះ គេពុះបំបែករទេះ ហើយថ្វាយគោនោះជាដង្វាយដុតដល់ព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រទេះក៏មកដល់ក្នុងចម្ការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែសនោះ ហើយឈប់នៅទីនោះ ជាកន្លែងដែលមានថ្មមួយធំ ដូច្នេះ គេពុះបំបែករទេះ ហើយថ្វាយគោនោះជាតង្វាយដុតដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រទេះមកដល់ចម្ការរបស់លោកយ៉ូស្វេ ជាអ្នកភូមិបេតសេមែស ហើយឈប់នៅទីនោះ ជិតផ្ទាំងសិលាធំមួយ។ ប្រជាជននៅបេតសេម៉េសនាំគ្នាពុសរទេះធ្វើជាអុស ហើយយកមេគោទាំងពីរមកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ អាល់គីតាប រទេះមកដល់ចម្ការរបស់យ៉ូស្វេ ជាអ្នកភូមិបេតសេម៉េស ហើយឈប់នៅទីនោះ ជិតផ្ទាំងសិលាធំមួយ។ ប្រជាជននៅបេតសេម៉េសនាំគ្នាពុសរទេះធ្វើជាអុស ហើយយកមេគោទាំងពីរ មកធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា។ |
នៅថ្ងៃនោះឯង កាឌ់ក៏ចូលមកគាល់ដាវីឌ ទូលថា សូមព្រះករុណាឡើងទៅស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា នៅត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូសទៅ
អ័រ៉ៅណាទូលទ្រង់ថា បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យព្រះករុណាយកចុះ ហើយថ្វាយអ្វីតាមបំណងព្រះទ័យ មើល មានគោនេះសំរាប់ដង្វាយដុត ហើយប្រដាប់បែនស្រូវ នឹងនឹមគោ ទុកជាឧសស្រាប់
រួចទ្រង់ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយដង្វាយដុត នឹងដង្វាយមេត្រីទៅ នោះព្រះយេហូវ៉ាទ្រង់ព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយសេចក្ដីវេទនានោះ ក៏ថយចេញពីពួកអ៊ីស្រាអែលទៅ។:៚
ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោ១នឹមសំឡាប់ទៅ ហើយស្ងោរដោយគ្រឿងប្រដាប់ទឹមគោ រួចចែកគ្នាបរិភោគទៅ រួចហើយគាត់ក្រោកឡើងទៅតាមអេលីយ៉ា ដើម្បីបំរើលោក។
ត្រូវឲ្យឯងយកដីស្អាងអាសនាឲ្យអញ ហើយត្រូវថ្វាយដង្វាយដុត នឹងដង្វាយមេត្រី ជាចៀម ហើយនឹងគោរបស់ឯង នៅលើអាសនានោះ ឯអញនឹងមកឲ្យពរដល់ឯងនៅគ្រប់ទីកន្លែងណា ដែលអញតាំងឲ្យមានសេចក្ដីរំឭកដល់ឈ្មោះអញ
ដល់ថ្ងៃស្អែក គេក៏ក្រោកឡើងពីព្រលឹម គេស្អាងអាសនា១នៅទីនោះ រួចថ្វាយដង្វាយដុត នឹងដង្វាយមេត្រី
រួចស្អាងអាសនា១ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង តាមរបៀបនៅលើថ្មដានោះ ហើយត្រូវយកគោទី២ថ្វាយជាដង្វាយដុត ដោយដុតនឹងឈើជារូបអ្នកតា ដែលឯងបានកាប់នោះ
ខណនោះ សូលកំពុងតែកៀងហ្វូងគោមកពីវាល ក៏សួរថា តើមានកើតហេតុភេទអ្វី បានជាយំដូច្នេះ នោះគេជំរាបលោកតាមពាក្យនៃពួកមនុស្សនៅយ៉ាបេសសព្វគ្រប់។
ដោយថា សូមអនុញ្ញាតឲ្យខ្ញុំទៅ ដ្បិតពួកគ្រួរបស់យើងខ្ញុំ គេនាំគ្នាថ្វាយយញ្ញបូជានៅក្នុងទីក្រុង ហើយបងខ្ញុំបានផ្តាំឲ្យខ្ញុំទៅ ដូច្នេះ បើអ្នកអាណិតមេត្តាដល់ខ្ញុំ នោះសូមឲ្យខ្ញុំទៅសួរបងប្អូនខ្ញុំបន្តិច គឺដោយហេតុនោះបានជាគាត់មិនបានមកបរិភោគជាមួយនឹងបិតាទេ។
គ្រានោះ ពួកអ្នកនៅបេត-សេមែស គេកំពុងតែច្រូតស្រូវនៅវាលច្រកភ្នំ លុះងើបភ្នែកឡើង ក៏អរសប្បាយ ដោយឃើញហឹបនៃព្រះមកវិញ
ក៏មានរូបកណ្តុរមាស តាមចំនួនទីក្រុងនៃសាសន៍ភីលីស្ទីនដែលជារបស់ផងមេទាំង៥នាក់នោះដែរ គឺទាំងក្រុងមានកំផែង នឹងភូមិនៅស្រុកស្រែទាំងប៉ុន្មានផង ពីគ្រប់ក្នុងស្រុកភីលីស្ទីនរហូតដល់ថ្មធំ ជាទីដែលគេបានដាក់ហឹបនៃព្រះយេហូវ៉ានោះ ឯថ្មនោះក៏នៅក្នុងចំការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែស ដរាបដល់សព្វថ្ងៃនេះ។