Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 6:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ពួក​លេវី​គេ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា នឹង​ប្រអប់​ដែល​មាន​គ្រឿង​មាស​ទាំង​ប៉ុន្មាន ចុះ​មក​ដាក់​លើ​ថ្ម​ធំ​នោះ រួច​ពួក​បេត-សេមែស​ក៏​ថ្វាយ​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នោះ​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពួក​លេវី​គេ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា និង​ប្រអប់​ដែល​មាន​គ្រឿង​មាស​ទាំង​ប៉ុន្មាន ចុះ​មក​ដាក់​លើ​ថ្ម​ធំ​នោះ រួច​ពួក​បេត-សេមែស​ក៏​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​លេវី​បាន​យក​ហិប​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រអប់​ដែល​ដាក់​វត្ថុ​ធ្វើ​អំពី​មាស​ជាប់​មក​ជា​មួយ ទៅ​ដាក់​លើ​ផ្ទាំង​សិលា។ នៅ​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​បេត‌សេ‌មែស​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពួក​លេវី​បាន​យក​ហិប​របស់អុលឡោះ‌តាអាឡា ព្រម​ទាំង​ប្រអប់​ដែល​ដាក់​វត្ថុ​ធ្វើ​អំពី​មាស​ជាប់​មក​ជា​មួយ ទៅ​ដាក់​លើ​ផ្ទាំង​សិលា។ នៅ​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស​នាំ​គ្នា​ធ្វើ​គូរបាន​ដុត ព្រម​ទាំង​គូរបាន​ផ្សេងៗ​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 6:15
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ឡាបា ក៏​បត់​ទៅ​ខាង​លិច​ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ចង្កេះ​ខាង​ជើង​នៃ​ភ្នំ​យារីម គឺ​ជា​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេត-សេមែស​រហូត​ដល់​ធីមណា


កាល​ណា​ឯង​រាល់​គ្នា​ឃើញ​ហឹប​នៃ​សេចក្ដី​សញ្ញា ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ពួក​លេវី​ដ៏​ជា​សង្ឃ​សែង​ទៅ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចេញ ពី​ទី​កន្លែង​របស់​ឯង​ដើរ​ទៅ​តាម


ក៏​មាន​រូប​កណ្តុរ​មាស តាម​ចំនួន​ទី​ក្រុង​នៃ​សាសន៍​ភីលីស្ទីន​ដែល​ជា​របស់​ផង​មេ​ទាំង​៥​នាក់​នោះ​ដែរ គឺ​ទាំង​ក្រុង​មាន​កំផែង នឹង​ភូមិ​នៅ​ស្រុក​ស្រែ​ទាំង​ប៉ុន្មាន​ផង ពី​គ្រប់​ក្នុង​ស្រុក​ភីលីស្ទីន​រហូត​ដល់​ថ្ម​ធំ ជា​ទី​ដែល​គេ​បាន​ដាក់​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នោះ ឯ​ថ្ម​នោះ​ក៏​នៅ​ក្នុង​ចំការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម