ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 3:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​មក​សាំយូ‌អែល ហើយ​សាំយូ‌អែល​តប​ថា ប្របាទ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!»

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!»

សូមមើលជំពូក



១ សាំ‌យូ‌អែល 3:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បង​អ័ប្រា‌ហាំ ដោយ​មាន​បន្ទូល​ហៅ​គាត់​ថា អ័ប្រា‌ហាំ​អើយ គាត់​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់


តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ពី​លើ​មេឃ​ហៅ​គាត់​ថា អ័ប្រា‌ហាំៗ​អើយ នោះ​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់


៙ ឯ​ម៉ូសេ នឹង​អើរ៉ុន ក្នុង​ពួក​សង្ឃ ហើយ​សាំយូ‌អែល ក្នុង​ពួក​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ទទួល​ព្រម


កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​លោក​ងាក​បែរ​មក​មើល​ដូច្នេះ នោះ​ទ្រង់​ក៏​មាន​បន្ទូល​ហៅ​ពី​ក្នុង​គុម្ព​បន្លា​ថា ម៉ូសេៗ​អើយ រួច​លោក​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​ថ្លៃ​វិសេស​ព្រះ‌អម្ចាស់


រួច​ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​បន្ទូល​មក​ថា តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ


គាត់​ក៏​ដួល​ដល់​ដី រួច​ឮ​សំឡេង​មាន​បន្ទូល​មក​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀត‌បៀន​ដល់​ខ្ញុំ​ដូច្នេះ


ព្រះ‌ទ្រង់​បាន​តាំង​អ្នក​ខ្លះ​ក្នុង​ពួក​ជំនុំ​ឡើង មុន​ដំបូង គឺ​ពួក​សាវក ទី​២​ពួក​គ្រូ​អធិប្បាយ ទី​៣​ពួក​គ្រូ​បង្រៀន រួច​មក​មាន​ការ​ឫទ្ធិ‌បារមី មាន​អំណោយ​ទាន​ជា​ការ​ប្រោស​ឲ្យ​ជា ជា​ការ​ជំនួយ ជា​ការ​គ្រប់‌គ្រង ហើយ​ជា​ភាសា​ដទៃ​ផង


រួច​ក៏​រត់​ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី តែ​អេលី​ឆ្លើយ​ទៅ​ថា អញ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ សាំយូ‌អែល​ក៏​ទៅ​ដេក​វិញ