Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 3:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​លោក​ងាក​បែរ​មក​មើល​ដូច្នេះ នោះ​ទ្រង់​ក៏​មាន​បន្ទូល​ហៅ​ពី​ក្នុង​គុម្ព​បន្លា​ថា ម៉ូសេៗ​អើយ រួច​លោក​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​ថ្លៃ​វិសេស​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 កាល​ព្រះ‌យេហូវ៉ា​ឃើញ​លោក​ឆៀង​មក​មើល​ដូច្នេះ ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​ក្នុង​គុម្ព​បន្លា​ថា៖ «ម៉ូសេ ម៉ូសេ​អើយ!» លោក​ទូល​ឆ្លើយ​ថា៖ «ព្រះ​ករុណា​ថ្លៃ​វិសេស​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌អម្ចាស់​ឃើញ​លោក​ម៉ូសេ​ឆៀង​ចូល​មក​ជិត​ដូច្នេះ ព្រះអង្គ​ហៅ​លោក​ពី​ក្នុង​គុម្ពោត​ថា៖ «ម៉ូសេ​អើយ! ម៉ូសេ!»។ លោក​ម៉ូសេ​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ‌តាអាឡា​ឃើញ​ម៉ូសា​ឆៀង​ចូល​មក​ជិត​ដូច្នេះ ទ្រង់​ហៅ​ម៉ូសា​ពី​ក្នុង​គុម្ពោត​ថា៖ «ម៉ូសា​អើយ! ម៉ូសា!»។ ម៉ូសា​ឆ្លើយ​ថា៖ «បាទ»។

សូមមើលជំពូក ចម្លង




និក្ខមនំ 3:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បង​អ័ប្រា‌ហាំ ដោយ​មាន​បន្ទូល​ហៅ​គាត់​ថា អ័ប្រា‌ហាំ​អើយ គាត់​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់


តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ពី​លើ​មេឃ​ហៅ​គាត់​ថា អ័ប្រា‌ហាំៗ​អើយ នោះ​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់


នោះ​យ៉ាកុប​គាត់​ភ្ញាក់​ពី​ដេក​ឡើង ក៏​នឹក​ក្នុង​ចិត្ត​ថា ពិត​ប្រាកដ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ​ហើយ តែ​អញ​មិន​បាន​ដឹង​ទេ


ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​អ៊ីស្រាអែល ក្នុង​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ថា យ៉ាកុបៗ​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់​អើយ


ព្រះ‌ទ្រង់​បាន​មាន​បន្ទូល​ម្តង​ហើយ ខ្ញុំ​បាន​ឮ​សេចក្ដី​នេះ​២​ដង​ផង គឺ​ថា ឫទ្ធា‌នុភាព​សំរេច​នៅ​លើ​ព្រះ


ចំណែក​ឯ​ម៉ូសេ លោក​ក៏​ឡើង​ទៅ​ឯ​ព្រះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ហៅ​លោក​ពី​លើ​ភ្នំ​ថា ចូរ​ឯង​និយាយ​នឹង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា


នៅ​ទី​នោះ មាន​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឯ​លោក​ក្នុង​អណ្តាត​ភ្លើង​នៅ​កណ្តាល​គុម្ព​បន្លា លោក​ក៏​មើល​ទៅ​ឃើញ​ភ្លើង​ឆេះ​គុម្ព​បន្លា តែ​ឥត​បាន​សុស​ទេ


ម៉ូសេ​លោក​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទ្រង់​បង្គាប់​មក​ទូលបង្គំ​ឲ្យ​នាំ​បណ្តាជន​នេះ​ឡើង​ទៅ តែ​ទ្រង់​មិន​បាន​ឲ្យ​ទូលបង្គំ​ដឹង ជា​ទ្រង់​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា​មួយ​សោះ ទ្រង់​បាន​មាន​បន្ទូល​ថា អញ​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ ហើយ​ឯង​ក៏​ប្រកប​ដោយ​គុណ​របស់​អញ​ផង


នេះ​គឺ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ពួក​ឰយុកោ ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប ទ្រង់​បាន​លេច​មក​ឯ​ឯង។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ​មក បង្គាប់​លោក​ពី​ក្នុង​ត្រសាល​ជំនុំ


ក៏​ឮ​សំឡេង​មាន​បន្ទូល​មក​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ


លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ច្បាស់ ប្រហែល​ជា​ម៉ោង​៣​រសៀល គឺ​បាន​ឃើញ​ទេវតា​នៃ​ព្រះ​មក​ឯ​លោក ពោល​ថា កូនេ‌លាស​អើយ


គាត់​ក៏​ដួល​ដល់​ដី រួច​ឮ​សំឡេង​មាន​បន្ទូល​មក​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀត‌បៀន​ដល់​ខ្ញុំ​ដូច្នេះ


នឹង​ផល​ថ្ងៃ​វិសេស​ដែល​កើត​ពី​ដី​ដ៏​មាន​ជា​បរិបូរ ហើយ​នឹង​ព្រះ‌គុណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​គុម្ព​បន្លា សូម​ឲ្យ​ទាំង​អស់​នោះ មក​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​ក្រយៅ​ក្បាល​នៃ​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ពួក​បង​ប្អូន​ខ្លួន។


លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​ឈរ ហៅ​ដូច​ជា​ជាន់​មុន​ថា សាំយូ‌អែល នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មាន​បន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ប្រុង​ស្តាប់​ហើយ


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​មក​សាំយូ‌អែល ហើយ​សាំយូ‌អែល​តប​ថា ប្របាទ


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​ម្តង​ទៀត​ថា នែ​សាំយូ‌អែល រួច​សាំយូ‌អែល​ក្រោក​ឡើង ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី តែ​អេលី​ឆ្លើយ​ថា កូន​អើយ អញ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​ម្តង​ទៀត​ជា​គំរប់​៣​ដង​ថា នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ក៏​ក្រោក​ឡើង ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី ដូច្នេះអេលី​ក៏​យល់​ឃើញ​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ ដែល​បាន​ហៅ​ក្មេង​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម