ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 27:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​នោះ​ឯង អ័គីស​ក៏​ប្រទាន​ក្រុង​ស៊ីក‌ឡាក់​ឲ្យ​ដល់​ដាវីឌ ព្រោះ​ហេតុ​នោះ​បាន​ជា​ក្រុង​ស៊ីក‌ឡាក់ ក៏​នៅ​ជា​របស់​ផង​ពួក​ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​នោះ អ័គីស​បាន​ប្រទាន​ក្រុង​ស៊ីក‌ឡាក់​ឲ្យ​ដាវីឌ ហេតុ​នោះ​បាន​ជា​ក្រុង​ស៊ីក‌ឡាក់ នៅ​ជា​កម្មសិទ្ធិ​របស់​ស្តេច​យូដា រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អគីស​ប្រទាន​ក្រុង​ស៊ីគ‌ឡាក់​ឲ្យ​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​នោះ ស្តេច​អគីស​ប្រទាន​ក្រុង​ស៊ីគ‌ឡាក់​ឲ្យ​ទត។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នោះ​នៅ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 27:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ក្រោយ​ដែល​សូល​បាន​សុគត​ហើយ កាល​ដាវីឌ​បាន​ត្រឡប់​មក ពី​វាយ​ពួក​អាម៉ា‌លេក​វិញ ហើយ​បាន​នៅ​ក្រុង​ស៊ីក‌ឡាក់​អស់​២​ថ្ងៃ


រីឯ​ពួក​អ្នក ដែល​បាន​មក​ឯ​ដាវីឌ នៅ​ត្រង់​ក្រុង​ស៊ីក‌ឡាក់ ក្នុង​គ្រា​ដែល​ទ្រង់​កំពុង​តែ​ពួន​នឹង​សូល ជា​បុត្រ​គីស​នៅ​ឡើយ ជា​ពួក​អ្នក​ខ្លាំង​ពូកែ ដែល​បាន​ជួយ​ទ្រង់​ក្នុង​ចំបាំង


ដូច្នេះកំពុង​ដែល​ទ្រង់​វិល​ទៅ​ឯ​ក្រុង​ស៊ីក‌ឡាក់​វិញ នោះ​មាន​ពួក​ម៉ាន៉ាសេ​ខ្លះ​ចូល​ខាង​ទ្រង់ គឺ​អ័ឌណា យ៉ូសា‌បាឌ យេឌី‌អែល មីកែល យ៉ូសា‌បាឌ អេលី‌ហ៊ូវ នឹង​ស៊ីល‌ថាយ ដែល​សុទ្ធ​តែ​ជា​មេ​លើ​ទ័ព​នៃ​ពួក​ម៉ាន៉ាសេ​១​ពាន់​នាក់


បេធួល ហោម៉ា ស៊ីក‌ឡាក់


នៅ​ស៊ីក‌ឡាក់ មេកូណា នឹង​តំបន់​នៅ​ជុំវិញ


ស៊ីក‌ឡាក់​១ ម៉ាត‌ម៉ាណា​១ សាន‌សាណា​១


ស៊ីក‌ឡាក់​១ បេត-ម៉ារ‌កាបូត​១ ហាសា-ស៊ូសា​១


គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​ជា​ធំ ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​សេចក្ដី​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស​វិញ ដោយ​សំឡាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី


ឯ​ដាវីឌ លោក​ទូល​នឹង​អ័គីស​ថា បើ​ទូលបង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់​ឥឡូវ នោះ​សូម​ទ្រង់​ឲ្យ​គេ​ចែក​ទី​កន្លែង​ដល់​ទូលបង្គំ នៅ​ទី​ក្រុង​ណា​មួយ ក្នុង​អាណា​ខែត្រ​របស់​ទ្រង់ ឲ្យ​ទូលបង្គំ​បាន​អាស្រ័យ​នៅ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូលបង្គំ ជា​បាវ​ទ្រង់ បាន​នៅ​ក្នុង​ទី​ក្រុង​ធំ​របស់​ស្តេច ជា​មួយ​នឹង​ទ្រង់​ទេ


តែ​ពួក​មេ​ភីលីស្ទីន​គេ​ខឹង​នឹង​ទ្រង់ រួច​ទូល​ថា ចូរ​ឲ្យ​មនុស្ស​នេះ​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​ត្រឡប់​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​នៅ​នោះ កុំ​ឲ្យ​ចុះ​ទៅ​ឯ​ចំបាំង​ជា​មួយ​នឹង​យើង​ឡើយ ក្រែង​លោ​កំពុង​តែ​ច្បាំង នោះ​វា​ត្រឡប់​ជា​ទាស់​នឹង​យើង​វិញ ដ្បិត​វា​នឹង​បាន​ជា​មេត្រី​នឹង​ចៅហ្វាយ​វា​យ៉ាង​ណា​បាន បើ​មិន​មែន​ដោយ‌សារ​យក​ក្បាល​នៃ​មនុស្ស​ទាំង​នេះ​ទេ


លុះ​ដល់​ថ្ងៃ​ទី​៣ កាល​ដាវីឌ នឹង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ នោះ​ឃើញ​ថា ពួក​អាម៉ា‌លេក​បាន​លុក​ចូល​ស្រុក​ត្បូង ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់​ផង គេ​បាន​ទាំង​វាយ​ក្រុង​ស៊ីក‌ឡាក់ ហើយ​ដុត​ដោយ​ភ្លើង​ទៅ


យើង​ខ្ញុំ​បាន​លុក​ចូល​ស្រុក​ត្បូង​របស់​ពួក​កេរេ‌ធីម នឹង​ស្រុក​របស់​ពួក​យូដា ហើយ​នឹង​ស្រុក​ត្បូង ជា​ស្រុក​របស់​កាលែប ក៏​ដុត​ក្រុង​ស៊ីក‌ឡាក់​ដោយ​ភ្លើង