១ របាក្សត្រ 12:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯពួកអ្នក ដែលបានមកឯដាវីឌ នៅត្រង់ក្រុងស៊ីកឡាក់ ក្នុងគ្រាដែលទ្រង់កំពុងតែពួននឹងសូល ជាបុត្រគីសនៅឡើយ ជាពួកអ្នកខ្លាំងពូកែ ដែលបានជួយទ្រង់ក្នុងចំបាំង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅគ្រាដែលព្រះបាទដាវីឌកំពុងតែពួនពីស្ដេចសូល ជាបុត្រគីស នៅត្រង់ក្រុងស៊ីកឡាក់ មានពួកអ្នកខ្លះបានមកតាមទ្រង់ ជាពួកអ្នកខ្លាំងពូកែដែលបានជួយទ្រង់ក្នុងចម្បាំង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅគ្រាដែលព្រះបាទដាវីឌភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីព្រះបាទសូល ជាបុត្ររបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយព្រះបាទដាវីឌជានិច្ច។ សូមមើលជំពូកអាល់គីតាប1 នៅគ្រាដែលស្តេចទតភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីស្តេចសូល ជាកូនរបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយស្តេចទតជានិច្ច។ សូមមើលជំពូក |
ដោយបន្ទូលថា សូមឲ្យព្រះនៃទូលបង្គំឃាត់មិនឲ្យទូលបង្គំធ្វើដូច្នោះឡើយ តើទូលបង្គំនឹងផឹកឈាមរបស់មនុស្សទាំងនេះ ដែលបានប្រថុយជីវិតយ៉ាងនេះឬអី ដ្បិតគេបានយកទឹកនេះមក ដោយប្រថុយជីវិតរបស់គេពិត ហេតុនោះបានជាទ្រង់មិនព្រមសោយឡើយ គឺការយ៉ាងនោះឯង ដែលមនុស្សខ្លាំងពូកែទាំង៣នាក់នោះបានធ្វើ