Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 27:6 - អាល់គីតាប

6 នៅ​ថ្ងៃ​នោះ ស្តេច​អគីស​ប្រទាន​ក្រុង​ស៊ីគ‌ឡាក់​ឲ្យ​ទត។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នោះ​នៅ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​ថ្ងៃ​នោះ អ័គីស​បាន​ប្រទាន​ក្រុង​ស៊ីក‌ឡាក់​ឲ្យ​ដាវីឌ ហេតុ​នោះ​បាន​ជា​ក្រុង​ស៊ីក‌ឡាក់ នៅ​ជា​កម្មសិទ្ធិ​របស់​ស្តេច​យូដា រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អគីស​ប្រទាន​ក្រុង​ស៊ីគ‌ឡាក់​ឲ្យ​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នៅ​ថ្ងៃ​នោះ​ឯង អ័គីស​ក៏​ប្រទាន​ក្រុង​ស៊ីក‌ឡាក់​ឲ្យ​ដល់​ដាវីឌ ព្រោះ​ហេតុ​នោះ​បាន​ជា​ក្រុង​ស៊ីក‌ឡាក់ ក៏​នៅ​ជា​របស់​ផង​ពួក​ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 27:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​សូល​ស្លាប់​ទៅ ទត​ដែល​បាន​វាយ​ឈ្នះ​ជន‌ជាតិ​អាម៉ា‌ឡេក ក៏​វិល​ត្រឡប់​មក​ក្រុង​ស៊ីគ‌ឡាក់​វិញ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​ពីរ​ថ្ងៃ។


នៅ​គ្រា​ដែល​ស្តេច​ទត​ភៀស​ខ្លួន​ទៅ​ស៊ីគ‌ឡាក់ ដើម្បី​រត់​គេច​ពី​ស្តេច​សូល ជា​កូន​របស់​លោក​គីស មាន​អ្នក​ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​ជា​មួយ​ដែរ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​រួម​ជា​មួយ​ស្តេច​ទត​ជា‌និច្ច។


នាយ​ទាហាន​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​បាន​មក​សុំ​ចុះ​ចូល​ខាង​ទត ក្នុង​ពេល​ដែល​វិល​ត្រឡប់​ទៅ​ស៊ីគ‌ឡាក់​វិញ មាន​លោក​អ័ឌ‌ណា លោក​យ៉ូសា‌បាដ លោក​យេឌី‌អែល លោក​មីកែល លោក​យ៉ូសា‌បាដ លោក​អេលី‌ហ៊ូវ និង​លោក​ស៊ីល‌តាយ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​កង‌ពល​ធំ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។


បេ‌ធូល ហោម៉ា ស៊ីក‌ឡាក់


ស៊ីគ‌ឡាក់ មេកូ‌ណា និង​ស្រុក​ភូមិ​ជុំ‌វិញ


ស៊ីគ‌ឡាក់ មាដ‌ម៉ា‌ណា សាន-សាណា


ស៊ីគ‌ឡាក់ បេត-ម៉ាកា‌បុត ហាត‌សា-សូសា


ទត​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ភីលី‌ស្ទីន គឺ​នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​បាន​ប្រោស​ប្រទាន​ជ័យ​ជំនះ​ដ៏​ធំ​ធេង​បំផុត​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដូច​ឪពុក​បាន​ឃើញ និង​សប្បាយ​ចិត្ត​ស្រាប់​ហើយ។ ហេតុ​អ្វី​បាន​ជា​ឪពុក​ចង់​ប្រព្រឹត្ត​អំពើ​បាប ដោយ​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដែល​គ្មាន​ទោស​ពៃរ៍ គឺ​ចង់​សម្លាប់​ទត ដោយ​គ្មាន​មូល​ហេតុ​ដូច្នេះ?»។


ថ្ងៃ​មួយ ទត​ជម្រាប​ស្តេច​អគីស​ថា៖ «សូម​ជម្រាប​ស្តេច! ប្រសិន​បើ​ស្តេច​ពិត​ជា​អនុ‌គ្រោះ​ដល់​ខ្ញុំ​មែន សូម​មេត្តា​ប្រទាន​ភូមិ​ស្រុក​ណា​មួយ​ឲ្យ​ខ្ញុំ​ទៅ​ស្នាក់​អាស្រ័យ​ផង ដ្បិត​មិន​គួរ​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ជា​មួយ​ស្តេច​ឡើយ»។


ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន​ខឹង​នឹង​ស្តេច​អគីស ហើយ​ជម្រាប​ថា៖ «សូម​ស្តេច​ដេញ​ជន​នេះ ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង​ដែល​ស្តេច​បាន​ឲ្យ​គេ​ស្នាក់​នៅ​នោះ​វិញ​ទៅ! មិន​ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​យើង​ឡើយ ព្រោះ​គេ​អាច​បែរ​ខ្នង​មក​ប្រឆាំង​នឹង​យើង​វិញ ក្នុង​ពេល​កំពុង​ច្បាំង។ ជន​នេះ​មុខ​ជា​បំពេញ​ចិត្ត​ចៅហ្វាយ​ចាស់​របស់​គេ ដោយ​សម្លាប់​ទាហាន​របស់​យើង។


នៅ​ថ្ងៃ​ទី​បី ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​បាន​ទៅ​ដល់​ក្រុង​ស៊ីគ‌ឡាក់។ ប៉ុន្តែ មុន​នោះ ជន‌ជាតិ​អាម៉ាឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគ‌ឡាក់។ ពួក​គេ​ដុត​កំទេច​ក្រុង​ស៊ីគ‌ឡាក់​ចោល


កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត​ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន‌ជាតិ​កេរេ‌ធីម ទឹក​ដី​ជន‌ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគ‌ឡាក់​ចោល​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម