ចំណែកពួកអ្នកដែលអាប់សាឡំមចាត់ប្រើ ក៏មកដល់ស្រីនោះ នៅក្នុងផ្ទះសួរថា តើអ័ហ៊ីម៉ាស នឹងយ៉ូណាថាននៅឯណា តែស្រីនោះឆ្លើយថា គេបានឆ្លងស្ទឹងទៅបាត់ហើយ កាលគេស្វែងរកមិនឃើញសោះ នោះក៏នាំគ្នា ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
១ សាំយូអែល 19:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសូលទ្រង់សួរមីកាលថា ម្តេចក៏ឯងបញ្ឆោតអញ ហើយទុកឲ្យសត្រូវអញរួចទៅដូច្នេះ មីកាលទូលឆ្លើយថា គាត់បានកំហែងខ្ញុំម្ចាស់ថា ចូរឲ្យអញទៅ ចង់ឲ្យអញសំឡាប់ឯងឬ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលសួរមីកាលថា៖ «ម្តេចក៏ឯងបញ្ឆោតបិតា ហើយទុកឲ្យសត្រូវរត់រួចទៅដូច្នេះ?» មីកាលទូលឆ្លើយថា៖ «គាត់បានកំហែងខ្ញុំម្ចាស់ថា "ចូរឲ្យខ្ញុំទៅ ចង់ឲ្យខ្ញុំសម្លាប់ឯងឬ?"» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលសួរព្រះនាងមិកាល់ថា៖ «ហេតុដូចម្ដេចបានជាឯងបញ្ឆោតបិតាបែបនេះ? ហេតុដូចម្ដេចបានជាឯងទុកឲ្យសត្រូវរបស់បិតារត់រួច?»។ ព្រះនាងមិកាល់ទូលថា៖ «គឺគាត់ទេតើដែលប្រាប់ខ្ញុំម្ចាស់ថា “ទុកឲ្យអញទៅចុះ! បើមិនដូច្នោះទេ អញនឹងសម្លាប់ឯងចោល”»។ អាល់គីតាប ស្តេចសូលសួរនាងមិកាល់ថា៖ «ហេតុដូចម្តេចបានជាឯងបញ្ឆោតឪពុកបែបនេះ? ហេតុដូចម្តេចបានជាឯងទុកឲ្យសត្រូវរបស់ឪពុករត់រួច?»។ នាងមិកាល់ជម្រាបថា៖ «គឺគាត់ទេតើដែលប្រាប់ខ្ញុំថា “ទុកឲ្យអញទៅចុះ! បើមិនដូច្នោះទេ អញនឹងសម្លាប់ឯងចោល”»។ |
ចំណែកពួកអ្នកដែលអាប់សាឡំមចាត់ប្រើ ក៏មកដល់ស្រីនោះ នៅក្នុងផ្ទះសួរថា តើអ័ហ៊ីម៉ាស នឹងយ៉ូណាថាននៅឯណា តែស្រីនោះឆ្លើយថា គេបានឆ្លងស្ទឹងទៅបាត់ហើយ កាលគេស្វែងរកមិនឃើញសោះ នោះក៏នាំគ្នា ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
អ័ប៊ីនើរក៏ប្រាប់ទៅអេសាអែលម្តងទៀតថា ចូរឯងបែរចេញលែងតាមអញទៅ ត្រូវឲ្យអញវាយឯងឲ្យដួលដល់ដីធ្វើអី បើដូច្នោះធ្វើដូចម្តេចឲ្យអញបានងើបមុខនៅចំពោះយ៉ូអាប់ជាបងឯងបាន
អ័ហាប់មានបន្ទូលតបថា ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ លោកទូលឆ្លើយថា ទាន់ហើយ ពីព្រោះព្រះករុណាបានលក់ព្រះអង្គទ្រង់ ឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា
លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ក៏ចាត់គេឲ្យទៅសំឡាប់អស់ទាំងកូនប្រុសៗនៅបេថ្លេហិម នឹងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោរយ៉ាងម៉ត់ចត់
ដូច្នេះ តើខ្ញុំបានត្រឡប់ជាខ្មាំងសត្រូវនឹងអ្នករាល់គ្នាវិញ ដោយព្រោះតែនិយាយសេចក្ដីពិតឬអី
តែកាលពួកនោះបានទៅដល់ នោះឃើញមានតែរូបផ្តេកនៅគ្រែ ហើយនឹងខ្នើយរោមពពែ ដាក់កើយក្បាលទេ
រួចស្តេចក៏បង្គាប់ដល់ពួកដំរួតដែលឈរនៅជុំវិញថា ចូរឯងរាល់គ្នាសំឡាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាចោលទៅ ពីព្រោះគេបានចូលដៃនឹងដាវីឌហើយ គេបានដឹងថាវារត់ តែមិនបានប្រាប់ដល់អញសោះ តែពួកដំរួតរបស់ស្តេច គេមិនព្រមលើកដៃទៅសំឡាប់ពួកសង្ឃនៃព្រះយេហូវ៉ាឡើយ
កាលស្ត្រីនោះបានឃើញសាំយូអែល នោះក៏ស្រែកឡើងជាខ្លាំង រួចទូលសូលថា ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ដ្បិតខ្លួនលោកនេះហើយ គឺជាសូល