Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 19:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 លុះ​កាល​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ចាប់​ដាវីឌ នោះ​នាង​ប្រាប់​ថា លោក​ឈឺ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ចាប់​ដាវីឌ នោះ​នាង​ប្រាប់​ថា៖ «លោក​ឈឺ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នៅ​ពេល​ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ​នោះ ព្រះ‌នាង​មិកាល់​ប្រាប់​ថា៖ «លោក​ឈឺ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នៅ​ពេល​ដែល​ស្តេច​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​ទត​នោះ នាង​មិកាល់​ប្រាប់​ថា៖ «គាត់​ឈឺ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 19:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ពួក​អ្នក​ដែល​អាប់‌សា‌ឡំម​ចាត់​ប្រើ ក៏​មក​ដល់​ស្រី​នោះ នៅ​ក្នុង​ផ្ទះ​សួរ​ថា តើ​អ័ហ៊ីម៉ាស នឹង​យ៉ូណា‌ថាន​នៅ​ឯ​ណា តែ​ស្រី​នោះ​ឆ្លើយ​ថា គេ​បាន​ឆ្លង​ស្ទឹង​ទៅ​បាត់​ហើយ កាល​គេ​ស្វែង​រក​មិន​ឃើញ​សោះ នោះ​ក៏​នាំ​គ្នា ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។


លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង កាល​ងងឹត​ហើយ នោះ​ស្រាប់​តែ​គេ​ចេញ​បាត់​ទៅ ខ្ញុំ​ឥត​បាន​ដឹង​ជា​គេ​ទៅ​ឯ​ណា​ទេ ដូច្នេះ​ចូរ​ដេញ​តាម​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មុខ​ជា​នឹង​តាម​គេ​ទាន់


រួច​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​មើល​ដាវីឌ​ដោយ​ប្រាប់​ថា ចូរ​សែង​នាំ​យក​វា​ទាំង​ដេក​នៅ​លើ​គ្រែ មក​ឲ្យ​អញ​បាន​សំឡាប់​ចេញ


នោះ​សូល​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់ តែ​កាល​គេ​ឃើញ​ពួក​ហោរា​កំពុង​តែ​ទាយ នឹង​សាំយូ‌អែល​ឈរ​ធ្វើ​ជា​មេ​លើ​គេ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​ក៏​មក​សណ្ឋិត​លើ​ពួក​អ្នក ដែល​សូល​ចាត់​ឲ្យ​ទៅ​នោះ ហើយ​គេ​ក៏​ទាយ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម