ដាវីឌសួរទៀតថា ម្តេចក៏អ្នកមិនខ្លាចនឹងលូកដៃ ទៅសំឡាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យដូច្នោះ
១ សាំយូអែល 10:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសាំយូអែលក៏យកដបប្រេង ចាក់ទៅលើក្បាលសូល រួចថើបគាត់ដោយពាក្យថា ឯព្រះយេហូវ៉ាតើទ្រង់មិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើមរដកទ្រង់ទេឬអី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលបានយកប្រេងមួយដប ហើយចាក់លើក្បាលលោកសូល រួចថើបគាត់ដោយពោលថា៖ «តើព្រះយេហូវ៉ាមិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែលទេឬ? អ្នកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ហើយអ្នកនឹងសង្គ្រោះគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដែលនៅជុំវិញ ទីសម្គាល់នេះអ្នកនឹងដឹងថា ព្រះយេហូវ៉ាពិតជាបានតែងតាំងអ្នក ឲ្យធ្វើជាមេគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចលោកឱបលោកសូល ទាំងមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បានចាក់ប្រេង*អភិសេកលោក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ព្រះអង្គ ។ អាល់គីតាប សាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចគាត់ឱបលោកសូល ទាំងនិយាយថា៖ «អុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងអ្នក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ទ្រង់។ |
ដាវីឌសួរទៀតថា ម្តេចក៏អ្នកមិនខ្លាចនឹងលូកដៃ ទៅសំឡាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យដូច្នោះ
ដូច្នេះ បណ្តាជនទាំងឡាយបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្តេចទ្រង់ក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។
ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុង១ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មរដកនៃព្រះយេហូវ៉ាធ្វើអី
កាលពីដើមដែលសូលធ្វើជាស្តេចលើទូលបង្គំគ្រប់គ្នា នោះគឺទ្រង់ហើយ ដែលជាអ្នកនាំមុខពួកអ៊ីស្រាអែលចេញចូល ១ទៀត ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងទ្រង់ថា ត្រូវឲ្យឯងធ្វើជាអ្នកគង្វាលឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ គឺជាមេគ្រប់គ្រងលើពួកសាសន៍អ៊ីស្រាអែលផង
ហើយត្រូវឲ្យសាដុកដ៏ជាសង្ឃ នឹងហោរាណាថាន់ ចាក់ប្រេងតាំងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលនៅទីនោះ រួចឲ្យផ្លុំត្រែឡើង ហើយស្រែកថា សូមឲ្យស្តេចសាឡូម៉ូនប្រកបដោយសេចក្ដីចំរើនចុះ
ប៉ុន្តែ អញនឹងទុកឲ្យមានមនុស្ស៧ពាន់នាក់សល់នៅ ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាប នៅចំពោះព្រះបាល ឬថើបវាឡើយ។
ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើរាស្ត្រអញថា ព្រះយេហូវ៉ា ជាព្រះនៃដាវីឌឰយុកោឯង ទ្រង់មានបន្ទូលដូច្នេះ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងប្រោសឲ្យឯងបានជា រួចដល់ថ្ងៃទី៣ ឯងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន
គ្រានោះ ហោរាអេលីសេ លោកហៅម្នាក់ក្នុងពួកសិស្សនៃពួកហោរាមកប្រាប់ថា ចូរក្រវាត់ចង្កេះ យកខួចប្រេងនេះកាន់នៅដៃ ទៅឯក្រុងរ៉ាម៉ូត-កាឡាតចុះ
តែពួកនោះឆ្លើយឡើងថា នេះភរទេ សូមប្រាប់យើងឲ្យត្រង់មក លោកក៏ប្រាប់ថា អ្នកនោះបាននិយាយប្រាប់ខ្ញុំយ៉ាងនេះមួយៗដោយពាក្យថា ព្រះយេហូវ៉ាមានបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើស្រុកអ៊ីស្រាអែលហើយ
ព្រោះព្រះយេហូវ៉ាបានរើសយ៉ាកុប ទុកសំរាប់ទ្រង់ គឺអ៊ីស្រាអែល ឲ្យបានដាច់ជារបស់ផងទ្រង់
ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយឯងរាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីខ្ញាល់របស់ទ្រង់នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកទ្រង់ជាទីពឹងជ្រក។
គឺទ្រង់នាំយកលោកពីការឃ្វាលមេចៀមដែលមានកូន ដើម្បីឲ្យធ្វើជាអ្នកគង្វាលដល់ពួកយ៉ាកុប ជារាស្ត្រទ្រង់ គឺពួកអ៊ីស្រាអែលដែលជាមរដករបស់ទ្រង់វិញ
ចូរឲ្យយកគ្រឿងក្រអូបយ៉ាងវិសេស គឺជាជ័រល្វីងទេសសុទ្ធ៥០០ដំឡឹង សម្បុរល្វែងក្រអូបពាក់កណ្តាល គឺ២៥០ដំឡឹង ឫសកន្ធាយ២៥០ដំឡឹង
ឯព្រះរបស់ពួកយ៉ាកុបមិនមែនដូចវាទេ គឺទ្រង់ដែលបានបង្កើតរបស់សព្វសារពើវិញ ហើយសាសន៍អ៊ីស្រាអែល ជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
ដូច្នេះ ឯងបានប្រដាប់ដោយមាស ហើយនឹងប្រាក់ ឯសំលៀកបំពាក់របស់ឯង នោះបានធ្វើពីសំពត់ទេសឯកយ៉ាងម៉ដ្ត នឹងព្រែ ហើយសំពត់ប៉ាក់ ឯងបានចិញ្ចឹមខ្លួនដោយម្សៅយ៉ាងម៉ដ្ត ទឹកឃ្មុំ នឹងប្រេង ឯងមានរូបល្អឆើតក្រៃលែង ហើយបានចំរើនឡើងដល់ទៅមានអំណាចជាស្តេច
ហើយឥឡូវនេះ គេធ្វើបាបរឹតតែច្រើនឡើងជានិច្ច គេបានយកប្រាក់របស់គេសិតធ្វើជារូប គឺជារូបព្រះតាមយោបល់របស់ខ្លួន សុទ្ធតែជាស្នាដៃនៃពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះចុះ
នោះគេសូមឲ្យមានស្តេច រួចព្រះទ្រង់តាំងសូល ជាបុត្រគីស ក្នុងពូជអំបូរបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ នៅរវាង៤០ឆ្នាំ
ដ្បិតកេរ្តិ៍អាកររបស់ព្រះយេហូវ៉ា នោះគឺជារាស្ត្ររបស់ទ្រង់ ហើយយ៉ាកុបជាចំណែកមរដកទ្រង់
ដ្បិតឯព្រះ ដែលគ្រប់របស់ទាំងអស់សំរាប់ទ្រង់ ហើយដោយសារទ្រង់ កាលទ្រង់ចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យទ្រង់បានធ្វើឲ្យមេនៃសេចក្ដីសង្គ្រោះគេ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក
លុះបានយកក្រាំងទៅហើយ នោះតួមានជីវិតទាំង៤ នឹងពួកចាស់ទុំ២៤នាក់ ក៏ទំលាក់ខ្លួនក្រាបចុះនៅមុខកូនចៀម ទាំងកាន់ស៊ុង នឹងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ
ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា ហើយនៅមុខអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យនេះចុះ តើខ្ញុំបានយកគោរបស់អ្នកណា ឬយកលារបស់អ្នកណា តើខ្ញុំបានបំភាន់បំបាត់ឬសង្កត់សង្កិនអ្នកណា តើខ្ញុំបានទទួលសំណូកពីដៃអ្នកណា ដើម្បីឲ្យខ្ញុំធ្មេចភ្នែក នោះខ្ញុំនឹងសងដល់អ្នករាល់គ្នាវិញ
តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ាទ្រង់រកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យទ្រង់ ហើយទ្រង់បានតាំងអ្នកនោះ ឲ្យធ្វើជាអ្នកគ្រប់គ្រង លើពួករាស្ត្រទ្រង់វិញ ពីព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ
គ្រានោះ សាំយូអែលទូលទៅសូលថា ព្រះយេហូវ៉ាទ្រង់បានចាត់ទូលបង្គំមក ឲ្យចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែល ជារាស្ត្រទ្រង់ ដូច្នេះ សូមទ្រង់ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវនេះចុះ
សាំយូអែលក៏ទូលថា ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែលហើយ
គ្រានោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅសាំយូអែលថា តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់អញ
សាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅកណ្តាលពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះតទៅ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ ស្រេចហើយសាំយូអែលលោកក្រោកឡើងទៅឯរ៉ាម៉ាវិញ។
ឯពួកអ្នកដែលតតាំងនឹងព្រះយេហូវ៉ា នោះនឹងត្រូវខ្ទេចខ្ទីទៅ ទ្រង់នឹងបញ្ចេញផ្គរលាន់ពីលើមេឃមកទាស់នឹងគេ ព្រះយេហូវ៉ាទ្រង់នឹងជំនុំជំរះ រហូតដល់អស់ទាំងចុងផែនដី ហើយទ្រង់នឹងប្រទានអំណាចដល់ស្តេចនៃទ្រង់ ព្រមទាំងដំកើងស្នែងនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យផង
រួចនិយាយនឹងពួកខ្លួនថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ
សូមឲ្យព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យឡើង ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ នឹងក្អមទឹកប៉ុណ្ណោះ រួចយើងវិលទៅវិញចុះ
តែដាវីឌឃាត់ថា កុំឲ្យបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកឯណាអាចនឹងលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ហើយឥតមានទោសបានឬទេ
ប៉ុន្តែពួកបណ្តាជនមិនព្រមស្តាប់តាមសាំយូអែលឡើយ ដោយប្រកែកថា ទេ ត្រូវតែមានស្តេចលើយើងរាល់គ្នាវិញ
ដូច្នេះ ចូរឯងស្តាប់តាមគេឥឡូវនេះចុះ ប៉ុន្តែត្រូវឲ្យឯងប្រកែកនឹងគេយ៉ាងម៉ឺងម៉ាត់ដែរ ដោយពន្យល់បង្ហាញដល់គេ ពីសណ្ឋានដែលមានស្តេចសោយរាជ្យលើគេនោះជាយ៉ាងណា។
ដល់ថ្ងៃស្អែកពេលថ្មើរណេះ អញនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមកឯឯង ត្រូវឲ្យឯងចាក់ប្រេងតាំងអ្នកនោះឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែល ជារាស្ត្រអញចុះ អ្នកនោះនឹងជួយសង្គ្រោះរាស្ត្រអញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ដ្បិតអញបានក្រឡេកមើលទៅរាស្ត្រអញ ពីព្រោះសំរែករបស់គេបានឮមកដល់អញហើយ
កាលគេកំពុងតែចុះទៅជិតដល់ទីចុងក្រុងហើយ នោះសាំយូអែលប្រាប់សូលថា ចូរប្រាប់ដល់អ្នកបំរើរបស់អ្នកឲ្យដើរទៅខាងមុខយើងទៅ (វាក៏ទៅ) តែឯអ្នក ចូរឈប់សិន ដើម្បីឲ្យខ្ញុំបានប្រាប់ឲ្យអ្នកដឹងពីព្រះបន្ទូលនៃព្រះ។