Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 8:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ប៉ុន្តែពួក​បណ្តាជន​មិន​ព្រម​ស្តាប់​តាម​សាំយូ‌អែល​ឡើយ ដោយ​ប្រកែក​ថា ទេ ត្រូវ​តែ​មាន​ស្តេច​លើ​យើង​រាល់​គ្នា​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ប៉ុន្តែ ពួក​ប្រជាជន​មិន​ព្រម​ស្តាប់​តាម​លោកសាំយូ‌អែល​ឡើយ ដោយ​ប្រកែក​ថា៖ «ទេ ត្រូវ​តែ​មាន​ស្តេច​លើ​យើង​រាល់​គ្នា​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ប៉ុន្តែ ប្រជា‌ជន​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​របស់​លោក​សាំយូ‌អែល​ទេ។ ពួក​គេ​ប្រកែក​ថា៖ «ទេ! យើង​ចង់​បាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ប៉ុន្តែ ប្រជា‌ជន​មិន​ព្រម​ស្តាប់ តាម​ពាក្យ​របស់​សាំយូ‌អែល​ទេ។ ពួក​គេ​ប្រកែក​ថា៖ «ទេ! យើង​ចង់​បាន​ស្តេច​ម្នាក់​សោយ​រាជ្យ​លើ​យើង

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 8:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាន៉ាសេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ទៅ​ទៀត។


ប៉ុន្តែរាស្ត្រ​អញ​មិន​បាន​ស្តាប់​តាម​អញ​ឡើយ សាសន៍​អ៊ីស្រាអែល​មិន​ព្រម​តាម​អញ​សោះ


ដូច្នេះ អញ​បាន​បណ្តោយ​ឲ្យ​គេ​ទៅ​តាម​ចិត្ត​រឹង‌ចចេស របស់​គេ​ទៅ ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ដំបូន្មាន​របស់​ខ្លួន​គេ


ឯ​អញ ក៏​នឹង​រើស​សេចក្ដី​ទំនាស់​ចិត្ត​ឲ្យ​គេ ហើយ​នឹង​នាំ​សេចក្ដី​ដែល​គេ​ស្ញែង‌ខ្លាច​មក​លើ​គេ​វិញ ដ្បិត​កាល​អញ​បាន​ហៅ នោះ​គ្មាន​អ្នក​ណា​តប​ឆ្លើយ​សោះ កាល​អញ​បាន​និយាយ នោះ​គេ​មិន​បាន​ស្តាប់​ឡើយ គឺ​គេ​បាន​ធ្វើ​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​អញ ហើយ​បាន​រើស​យក​របស់​ដែល​អញ​មិន​ចូល​ចិត្ត​វិញ។


ឯ​ពាក្យ​ដែល​លោក​បាន​ប្រាប់​មក​យើង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នោះ យើង​មិន​ព្រម​ស្តាប់​តាម​ទេ


ហើយ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ហើយ​អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា ទាំង​ខ្នះ‌ខ្នែង​រំឭក​ឯង​តាំង​ពី​ព្រលឹម​ស្រាង​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ អញ​ក៏​បាន​ហៅ​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ឆ្លើយ​តប​សោះ


គេ​ក៏​មក​ឯ​ឯង ដូច​ជា​បណ្តាជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​ឯង ដូច​ជា​រាស្ត្រ​អញ ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង តែ​មិន​ប្រព្រឹត្ត​តាម​ទេ ដ្បិត​បបូរ​មាត់​គេ​សំដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​តាម​រក​កំរៃ​ដល់​ខ្លួន​វិញ


កាល​ណា​ឯង​បាន​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ ហើយ​ចាប់​យក​បាន ព្រម​ទាំង​តាំង​ទី​លំនៅ​អាស្រ័យ​នៅ​ផង រួច​ជំនុំ​គ្នា​ថា យើង​នឹង​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ដែរ


តែ​កាល​បាន​ឃើញ​ណា‌ហាស ជា​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន មក​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ថា ទេ ត្រូវ​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ដែរ ប៉ុន្តែគឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម