ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 21:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ស្តេច​ដាវីឌ​ទ្រង់​មាន​បន្ទូល​នឹង​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ ដោយ​ពេញ​ថ្លៃ​វិញ យើង​មិន​ព្រម​យក​របស់​ឯង ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​ដង្វាយ​ដុត​ណា ដោយ​ឥត​បង់​ថ្លៃ​ទិញ​នោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ស្តេច​ដាវីឌ​មាន​រាជ‌ឱង្ការ​នឹង​អ័រ៉ៅ‌ណា​ថា៖ «កុំ​អី គឺ​យើង​ចង់​ទិញ​ពេញ​ថ្លៃ យើង​មិន​ព្រម​យក​របស់​ឯង ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​តង្វាយ​ដុត​ណា ដោយ​ឥត​បង់​ថ្លៃ​ទិញ​នោះ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ដោយ​មិន​បង់​ប្រាក់​ឡើយ!»។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ស្តេច​ទត​បាន​ប្រាប់​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក ទៅ​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត ដោយ​មិន​បង់​ប្រាក់​ឡើយ!»។

សូមមើលជំពូក



១ របា‌ក្សត្រ 21:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​មិន​យក​អ្វី​សោះ សូម្បី​តែ​ចេស​១​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​១ ឬ​អ្វីៗ​របស់​ទ្រង់​ឡើយ ខ្លាច​ក្រែង​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន


ហើយ​និយាយ​ទៅ​អេប្រុន​នៅ​ចំពោះ​មុខ​ពួក​អ្នក​ស្រុក​ថា បើ​អ្នក​សុខ​ចិត្ត នោះ​សូម​ស្តាប់​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចេញ​ថ្លៃ​ចំការ​ឲ្យ សូម​យក​ពី​ខ្ញុំ​ចុះ រួច​ខ្ញុំ​នឹង​កប់​សព​នៅ​ទី​នោះ


ឲ្យ​គាត់​ចំណាយ​រអាង​ម៉ាក់‌ពេឡា​ដែល​នៅ​ចុង​ចំការ​របស់​គាត់​មក​ខ្ញុំ គឺ​សូម​ឲ្យ​គាត់​លក់​ពេញ​ថ្លៃ​មក​ខ្ញុំ ទុក​ជា​កេរ‌អាករ​សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា​ចុះ


តែ​ស្តេច​មាន​បន្ទូល​ទៅ​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ​ពី​ឯង​តាម​ដំឡៃ​វិញ យើង​មិន​ព្រម​យក​របស់ ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ឡើយ ដូច្នេះដាវីឌ​ក៏​ទិញ​លាន​ស្រូវ នឹង​គោ​ទាំង​នោះ ដំឡៃ​ជា​ប្រាក់​៥០​រៀល


អ័រ៉ៅណា​គាត់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ទទួល​យក​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ធ្វើ​តាម​តែ​បំណង​ព្រះ‌ទ័យ​ទ្រង់​ចុះ មើល ទូលបង្គំ​ក៏​ថ្វាយ​គោ សំរាប់​ដង្វាយ​ដុត ប្រដាប់​បញ្ជាន់​ស្រូវ សំរាប់​ជា​ឧស នឹង​ស្រូវ​នេះ សំរាប់​ជា​ដង្វាយ​ម្សៅ​ផង ទូលបង្គំ​ថ្វាយ​ទាំង​អស់


ដូច្នេះ ដាវីឌ​ក៏​ថ្លឹង​មាស​ដំឡៃ​៦០០​រៀល ឲ្យ​ដល់​អ័រ៉ៅណា ប្តូរ​នឹង​ទី​លាន


កុំ​ឲ្យ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់​ឡើយ ត្រូវ​តែ​ខំ​សំដែង​កិរិយា​ល្អ នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ