លោកុប្បត្តិ 23:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ហើយនិយាយទៅអេប្រុននៅចំពោះមុខពួកអ្នកស្រុកថា បើអ្នកសុខចិត្ត នោះសូមស្តាប់ខ្ញុំវិញ ខ្ញុំនឹងចេញថ្លៃចំការឲ្យ សូមយកពីខ្ញុំចុះ រួចខ្ញុំនឹងកប់សពនៅទីនោះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 រួចនិយាយនឹងអេប្រុន ខណៈដែលពួកអ្នកស្រុកនោះកំពុងស្ដាប់ ថា៖ “ប៉ុន្តែប្រសិនបើលោកសុខចិត្ត សូមស្ដាប់ខ្ញុំ ខ្ញុំនឹងបង់ប្រាក់សម្រាប់ចម្ការនោះ។ សូមទទួលយកពីខ្ញុំចុះ នោះខ្ញុំអាចបញ្ចុះសពនៅទីនោះបាន”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 លោកមានប្រសាសន៍ទៅអេប្រុន នៅចំពោះមុខពួកអ្នកស្រុកថា៖ «ប្រសិនបើលោកសុខចិត្ត សូមស្តាប់ខ្ញុំវិញ ខ្ញុំសូមជូនប្រាក់តាមតម្លៃដី សូមទទួលយកពីខ្ញុំចុះ ដើម្បីឲ្យខ្ញុំបានបញ្ចុះសពនៅទីនោះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ហើយមានប្រសាសន៍ទៅកាន់លោកអេប្រូននៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្ដាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោកតាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។ សូមមើលជំពូកអាល់គីតាប13 ហើយមានប្រសាសន៍ទៅកាន់អេប្រូន នៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្តាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោក តាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។ សូមមើលជំពូក |