Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 21:24 - អាល់គីតាប

24 ប៉ុន្តែ ស្តេច​ទត​បាន​ប្រាប់​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក ទៅ​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត ដោយ​មិន​បង់​ប្រាក់​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប៉ុន្តែ ស្តេច​ដាវីឌ​មាន​រាជ‌ឱង្ការ​នឹង​អ័រ៉ៅ‌ណា​ថា៖ «កុំ​អី គឺ​យើង​ចង់​ទិញ​ពេញ​ថ្លៃ យើង​មិន​ព្រម​យក​របស់​ឯង ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​តង្វាយ​ដុត​ណា ដោយ​ឥត​បង់​ថ្លៃ​ទិញ​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ដោយ​មិន​បង់​ប្រាក់​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​ស្តេច​ដាវីឌ​ទ្រង់​មាន​បន្ទូល​នឹង​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ ដោយ​ពេញ​ថ្លៃ​វិញ យើង​មិន​ព្រម​យក​របស់​ឯង ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​ដង្វាយ​ដុត​ណា ដោយ​ឥត​បង់​ថ្លៃ​ទិញ​នោះ​ឡើយ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 21:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មិន​យក​អ្វីៗ​ដែល​ជា​សម្បត្តិ​របស់​ស្តេច​សោះ​ឡើយ សូម្បី​តែ​អំបោះ​មួយ​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​មួយ ក៏​ខ្ញុំ​មិន​យក​ដែរ កុំ​ឲ្យ​ស្តេច​មាន​ប្រសាសន៍​ថា “យើង​បាន​ធ្វើ​ឲ្យ​អ៊ីប្រាំ​ទៅ​ជា​អ្នក​មាន”។


ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​អេប្រូន នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «សូម​លោក​ស្តាប់​ខ្ញុំ​វិញ! ខ្ញុំ​សូម​ជូន​ប្រាក់​លោក តាម​តម្លៃ​ដី សូម​លោក​ទទួល​យក​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ ខ្ញុំ​នឹង​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នោះ»។


គឺ​សូម​ឲ្យ​គាត់​ផ្ទេរ​រូង​ភ្នំ​ម៉ាកពេ‌ឡា ដែល​ជា​កម្ម‌សិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​រូង​ភ្នំ​ដែល​នៅ​ចុង​ចម្ការ​របស់​គាត់។ សូម​ឲ្យ​គាត់​លក់​រូង​ភ្នំ​នោះ​មក​ខ្ញុំ គិត​តាម​តម្លៃ​ពិត​ប្រាកដ ដើម្បី​ខ្ញុំ​យក​ទី​បញ្ចុះ​សព​នោះ ធ្វើ​ជា​កម្ម‌សិទ្ធិ​របស់​ខ្ញុំ នៅ​កណ្តាល​ចំណោម​បង‌ប្អូន​ទាំង​អស់​គ្នា»។


ប៉ុន្តែ ស្តេច​ទត​ប្រាប់​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នេះ​ពី​អ្នក​ពេញ​ថ្លៃ។ យើង​មិន​អាច​យក​គូរបាន​ដែល​យើង​មិន​បង់​ប្រាក់ ទៅ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​នោះ​ឡើយ!»។ ស្តេច​ទត​ទិញ​លាន​បោក​ស្រូវ និង​គោ អស់​ប្រាក់​សុទ្ធ​ចំនួន​ហា‌សិប​ស្លឹង។


លោក​អរ៉ៅ‌ណា​ជម្រាប​ស្តេច​ទត​ថា៖ «សូម​ស្តេច​យក​លាន​បោក​ស្រូវ​នេះ ធ្វើ​អ្វី​តាម​តែ​ស្តេច​ពេញ​ចិត្ត​ចុះ។ ខ្ញុំ​ក៏​សូម​ជូន​គោ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត និង​រនាស់​ធ្វើ​ជា​អុស ព្រម​ទាំង​ស្រូវ​ធ្វើ​ជា​ជំនូន​ម្សៅ ខ្ញុំ​សូម​ជូន​ទាំង​អស់!»។


ស្តេច​ទត​ប្រគល់​មាស​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង​ជូន​លោក​អរ៉ៅ‌ណា ដើម្បី​ទិញ​លាន​បោក​ស្រូវ។


កុំ​ប្រព្រឹត្ដ​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ដ​អំពើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម