នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់តាំងសញ្ញានឹងអាប់រ៉ាមថា អញឲ្យស្រុកនេះដល់ពូជឯង ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត
១ របាក្សត្រ 18:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌក៏វាយហាដារេស៊ើរ ជាស្តេចសូបា រហូតដល់ក្រុងហាម៉ាត ក្នុងគ្រាដែលលោកកំពុងទៅ ដើម្បីតាំងអំណាចនៅទន្លេអ៊ើប្រាត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌក៏វាយព្រះបាទហាដារេស៊ើរ ជាស្តេចសូបា រហូតដល់ក្រុងហាម៉ាត ក្នុងគ្រាដែលកំពុងទៅតាំងអំណាចនៅទន្លេអ៊ើប្រាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដារេស៊ើរ ជាស្ដេចស្រុកសូបា នៅក្រុងហាម៉ាត់ ក្នុងពេលដែលព្រះបាទហាដារេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។ អាល់គីតាប ស្តេចទតវាយឈ្នះស្តេចហាដារេស៊ើរ ជាស្តេចស្រុកសូបានៅក្រុងហាម៉ាត់ ក្នុងពេលដែលស្តេចហាដារេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។ |
នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់តាំងសញ្ញានឹងអាប់រ៉ាមថា អញឲ្យស្រុកនេះដល់ពូជឯង ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត
កាលពួកកូនចៅអាំម៉ូនឃើញថា ដាវីឌត្រឡប់ជាខ្ពើមគេហើយ នោះគេក៏ចាត់ឲ្យទៅជួលពួកសាសន៍ស៊ីរី ពីក្រុងបេត-រេហុប នឹងពីក្រុងសូបា បានពលថ្មើរជើង២ម៉ឺននាក់ នឹងស្តេចស្រុកម្អាកា ព្រមទាំងពល១ពាន់នាក់ ហើយពួកស្រុកថូប១ម៉ឺន២ពាន់នាក់ទៀត
១ទៀត ដាវីឌក៏ប្រហារហាដារេស៊ើរ បុត្រារេហុបជាស្តេចស្រុកសូបា ក្នុងកាលដែលស្តេចនោះ ទៅតាំងអំណាចខ្លួន នៅក្បែរមាត់ទន្លេអ៊ើប្រាតឡើងវិញ
ទ្រង់ក៏វាយស្រុកម៉ូអាប់ ហើយសាសន៍ម៉ូអាប់ គេចំណុះដល់ដាវីឌ ព្រមទាំងបង់សួយអាករផង។
ដាវីឌទ្រង់ចាប់បានរទេះចំបាំង១ពាន់ នឹងទ័ពសេះ៧ពាន់នាក់ ហើយពលថ្មើរជើង២ម៉ឺននាក់របស់ស្តេចនោះ ទ្រង់ក៏កាប់សរសៃកជើងសេះដែលសំរាប់រទេះចំបាំងទាំងអស់ បានទុកឲ្យល្មមតែទឹមរទេះ១០០ប៉ុណ្ណោះ។
ហើយមានស្តេចដែលមានឫទ្ធិយ៉ាងសន្ធឹក បានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអស់ទាំងស្រុកនៅខាងនាយទន្លេ មនុស្សក៏បានបង់សួយអាករ ពន្ធខ្លួន នឹងពន្ធគយថ្វាយស្តេចទាំងនោះដែរ
ឱព្រះអង្គអើយ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់បានទំលាយទំលុះយើងខ្ញុំហើយ ទ្រង់បានមានសេចក្ដីខ្ញាល់ ឱសូមឲ្យយើងខ្ញុំបានដូចដើមវិញ
ទ្រង់បានធ្វើឲ្យស្រុកញាប់ញ័រ ព្រមទាំងបំបែកចេញផង សូមកែទីធ្លុះធ្លាយឡើងវិញ ដ្បិតកំពុងតែទ្រេតទ្រោតទៅ
នោះអញនឹងដាក់ព្រំស្រុកឲ្យឯង ចាប់តាំងពីសមុទ្រក្រហម ទៅដល់សមុទ្រភីលីស្ទីន ហើយតាំងពីទីរហោស្ថានរហូតដល់ទន្លេ ដ្បិតអញនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងបណ្តេញគេពីមុខឯងចេញ
រីឯកាលក្រោយ ដែលសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល នោះទ្រង់ក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន នឹងសាសន៍អេដំម នឹងស្តេចទាំងប៉ុន្មាននៃស្រុកសូបា ហើយនឹងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជាដរាប