គឺយ៉ាងនោះហើយ ដែលពួកចាស់ទុំទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល បានមកឯស្តេចនៅក្រុងហេប្រុន រួចស្តេចដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ាត្រង់ហេប្រុន ហើយគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលដែរ
១ របាក្សត្រ 14:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកភីលីស្ទីនឮថា គេបានចាក់ប្រេង តាំងដាវីឌឡើងឲ្យធ្វើជាស្តេច លើសាសន៍អ៊ីស្រាអែលទាំងមូលហើយ នោះពួកភីលីស្ទីនទាំងអស់ក៏លើកគ្នាឡើងទៅរកដាវីឌ ដាវីឌទ្រង់ក៏ជ្រាប រួចទ្រង់ចេញទៅទាស់នឹងគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងព្រះបាទដាវីឌឡើងធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូលហើយ ពួកភីលីស្ទីនទាំងអស់ក៏លើកគ្នាឡើងទៅរកព្រះបាទដាវីឌ ហើយព្រះបាទដាវីឌក៏បានជ្រាប រួចទ្រង់ចេញទៅទាស់នឹងគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលជនជាតិភីលីស្ទីនឮថា ព្រះបាទដាវីឌបានទទួលពិធីចាក់ប្រេងអភិសេកជាស្ដេចលើស្រុកអ៊ីស្រាអែល ពួកគេលើកគ្នាមកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្ដេចក៏ចេញទៅតទល់នឹងពួកគេ។ អាល់គីតាប កាលជនជាតិភីលីស្ទីនឮថា ស្តេចទតបានទទួលពិធីចាក់ប្រេងតែងតាំង ជាស្តេចលើស្រុកអ៊ីស្រអែល ពួកគេលើកគ្នាមកតាមចាប់ស្តេចទត។ ស្តេចទតជ្រាបដំណឹងនេះ គាត់ក៏ចេញទៅតទល់នឹងពួកគេ។ |
គឺយ៉ាងនោះហើយ ដែលពួកចាស់ទុំទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល បានមកឯស្តេចនៅក្រុងហេប្រុន រួចស្តេចដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ាត្រង់ហេប្រុន ហើយគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលដែរ
គឺយ៉ាងនោះ ដែលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល បានមកឯស្តេច នៅក្រុងហេប្រុន ហើយដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ា ត្រង់ក្រុងហេប្រុន រួចគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែល តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយសារសាំយូអែល។
នោះពួកមហាតលិករបស់អ័គីសទូលថា អ្នកនេះតើមិនមែនជាដាវីឌ ជាស្តេចនៃស្រុកនោះទេឬអី តើគេមិនបានច្រៀងឆ្លើយឆ្លងគ្នាពីដំណើរអ្នកនេះ ទាំងលោតកញ្ឆេងផងថា សូលបានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺនទេឬអី