១ របាក្សត្រ 14:8 - អាល់គីតាប8 កាលជនជាតិភីលីស្ទីនឮថា ស្តេចទតបានទទួលពិធីចាក់ប្រេងតែងតាំង ជាស្តេចលើស្រុកអ៊ីស្រអែល ពួកគេលើកគ្នាមកតាមចាប់ស្តេចទត។ ស្តេចទតជ្រាបដំណឹងនេះ គាត់ក៏ចេញទៅតទល់នឹងពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ពេលពួកភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងព្រះបាទដាវីឌឡើងធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូលហើយ ពួកភីលីស្ទីនទាំងអស់ក៏លើកគ្នាឡើងទៅរកព្រះបាទដាវីឌ ហើយព្រះបាទដាវីឌក៏បានជ្រាប រួចទ្រង់ចេញទៅទាស់នឹងគេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 កាលជនជាតិភីលីស្ទីនឮថា ព្រះបាទដាវីឌបានទទួលពិធីចាក់ប្រេងអភិសេកជាស្ដេចលើស្រុកអ៊ីស្រាអែល ពួកគេលើកគ្នាមកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្ដេចក៏ចេញទៅតទល់នឹងពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 កាលពួកភីលីស្ទីនឮថា គេបានចាក់ប្រេង តាំងដាវីឌឡើងឲ្យធ្វើជាស្តេច លើសាសន៍អ៊ីស្រាអែលទាំងមូលហើយ នោះពួកភីលីស្ទីនទាំងអស់ក៏លើកគ្នាឡើងទៅរកដាវីឌ ដាវីឌទ្រង់ក៏ជ្រាប រួចទ្រង់ចេញទៅទាស់នឹងគេ សូមមើលជំពូក |
ដូច្នេះអះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែលចូលមកជួបស្តេចទត នៅក្រុងហេប្រូន។ ស្តេចទតបានចងសម្ពន្ធមេត្រីជាមួយអះលីជំអះទាំងនោះ នៅក្រុងហេប្រូន នៅចំពោះអុលឡោះតាអាឡា រួចហើយពួកគេបានចាក់ប្រេងតែងតាំងទត ជាស្តេចរបស់ប្រជារាស្ត្រអ៊ីស្រអែល ស្របតាមបន្ទូលដែលអុលឡោះតាអាឡា បានថ្លែងទុកតាមរយៈណាពីសាំយូអែល។