គ្រាក្រោយ ដែលពួកកូនចៅអ៊ីស្រាអែល បានចេញពីស្រុកអេស៊ីព្ទមក បាន៤៨០ឆ្នាំហើយ គឺនៅឆ្នាំទី៤ដែលសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែពិសាខ ជាខែទី២ នោះសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា
១ ពង្សាវតារក្សត្រ 6:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី៤ ខែពិសាខ នោះគេបានដាក់ចុះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីបួន ខែទីពីរនោះ គេបានដាក់ចុះជើងជញ្ជាំងព្រះវិហាររបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឆ្នាំទីបួននៃរជ្ជកាលព្រះបាទសាឡូម៉ូន នៅខែពិសាខ គេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។ អាល់គីតាប ក្នុងឆ្នាំទីបួន នៃរជ្ជកាលស្តេចស៊ូឡៃម៉ាននៅខែពិសាខ គេបានចាក់គ្រឹះដំណាក់របស់អុលឡោះតាអាឡា។ |
គ្រាក្រោយ ដែលពួកកូនចៅអ៊ីស្រាអែល បានចេញពីស្រុកអេស៊ីព្ទមក បាន៤៨០ឆ្នាំហើយ គឺនៅឆ្នាំទី៤ដែលសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែពិសាខ ជាខែទី២ នោះសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា
រួចដល់ឆ្នាំ១១ ខែកត្តិក គឺជាខែទី៨ គេបានស្អាងព្រះវិហាររួចជាស្រេចសព្វគ្រប់ តាមផែនទីគ្រប់ចំពូក ដូច្នេះ ទ្រង់ស្អាងព្រះវិហារនោះអស់៧ឆ្នាំទើបបានហើយ។
គ្រាក្រោយ ដែលសាឡូម៉ូនបានស្អាងព្រះវិហារ នៃព្រះយេហូវ៉ា នឹងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះទ័យចង់ធ្វើ
លុះផុត២០ឆ្នាំដែលសាឡូម៉ូនស្អាងទាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំងទាំង២រួចជាស្រេចហើយ
រីឯការទាំងអស់ដែលសាឡូម៉ូនបានធ្វើ នោះសុទ្ធតែបានធ្វើទុកជាស្រេច តាំងពីថ្ងៃដែលគេដាំឫសជញ្ជាំងនៃព្រះវិហារព្រះយេហូវ៉ា រហូតដល់បានហើយ ដូច្នេះ ព្រះវិហារនៃព្រះយេហូវ៉ាបានស្អាងឡើងជាស្រេច។