១ ពង្សាវតារក្សត្រ 9:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 គ្រាក្រោយ ដែលសាឡូម៉ូនបានស្អាងព្រះវិហារ នៃព្រះយេហូវ៉ា នឹងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះទ័យចង់ធ្វើ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ក្រោយដែលព្រះបាទសាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 កាលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ វាំង និងអ្វីៗទាំងប៉ុន្មាន ដែលស្ដេចចង់ធ្វើនោះសព្វគ្រប់ហើយ សូមមើលជំពូកអាល់គីតាប1 កាលស្តេចស៊ូឡៃម៉ាន សង់ដំណាក់របស់អុលឡោះតាអាឡា វាំង និងអ្វីៗទាំងប៉ុន្មាន ដែលគាត់ចង់ធ្វើនោះសព្វគ្រប់ហើយ សូមមើលជំពូក |
ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលស្តេចសាឡូម៉ូនបានធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតាទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់ មាស នឹងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។
ព្រមទាំងក្រុងប្អាឡាត នឹងអស់ទាំងទីក្រុង សំរាប់ជាឃ្លាំងរបស់សាឡូម៉ូន ហើយទីក្រុងសំរាប់រទេះចំបាំង នឹងទីក្រុងសំរាប់ពលសេះទ្រង់ ព្រមទាំងអ្វីៗដែលស្តេចប្រាថ្នាចង់ធ្វើ សំរាប់ជាទីគាប់ព្រះទ័យ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន ហើយនៅគ្រប់ក្នុងស្រុកដែលនៅក្រោមអំណាចទ្រង់ផង។