Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 8:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រីឯ​ការ​ទាំង​អស់​ដែល​សាឡូម៉ូន​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​ធ្វើ​ទុក​ជា​ស្រេច តាំង​ពី​ថ្ងៃ​ដែល​គេ​ដាំ​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា រហូត​ដល់​បាន​ហើយ ដូច្នេះ ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្អាង​ឡើង​ជា​ស្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 កិច្ច‌ការ​ទាំង​អស់​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ នោះ​បាន​ធ្វើ​ទុក​ជា​ស្រេច ចាប់​ពី ថ្ងៃ​ដែល​គេ​ចាក់គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា រហូត​ដល់​បាន​ធ្វើ​ហើយ ដូច្នេះ ព្រះ‌ដំណាក់​របស់​‌យេហូវ៉ា​បាន​ស្អាង​រួច​ជា​ស្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌បាទ​សាឡូម៉ូន​បាន​សម្រេច​គម្រោង‌ការ​ទាំង​អស់​ជា​ស្ថាពរ គឺ​ចាប់​ពី​ថ្ងៃ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​ថ្ងៃ​បង្ហើយ គឺ​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​ចប់​សព្វ​គ្រប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សម្រេច​គម្រោង‌ការ​ទាំង​អស់​ជា​ស្ថាពរ គឺ​ចាប់​ពី​ថ្ងៃ​ចាក់​គ្រឹះ​ដំណាក់​របស់អុលឡោះ‌តាអាឡា រហូត​ដល់​ថ្ងៃ​បង្ហើយ គឺ​ការ​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន​ចប់​សព្វ​គ្រប់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 8:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​ជាង​របស់​សាឡូម៉ូន នឹង​ពួក​ជាង​របស់​ហ៊ីរ៉ាម ហើយ​ពួក​ជាង​ដាប់​ក្រឡា​ថ្ម​នោះ គេ​ក៏​ត្រៀម​ឈើ នឹង​ថ្ម ទុក​សំរាប់​ស្អាង​ព្រះ‌វិហារ។


នៅ​ឆ្នាំ​ទី​៤ ខែ​ពិសាខ នោះ​គេ​បាន​ដាក់​ចុះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


រួច​ដល់​ឆ្នាំ​១១ ខែ​កត្តិក គឺ​ជា​ខែ​ទី​៨ គេ​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច​សព្វ​គ្រប់ តាម​ផែន​ទី​គ្រប់ចំពូក ដូច្នេះ ទ្រង់​ស្អាង​ព្រះ‌វិហារ​នោះ​អស់​៧​ឆ្នាំ​ទើប​បាន​ហើយ។


មួយ​ទៀត​កាល​ដែល​គេ​ស្អាង​ព្រះ‌វិហារ នោះ​គេ​ប្រើ​តែ​ថ្ម​ដាប់​ស្រាប់​មុន​ដែល​ដឹក​មក គ្មាន​ឮ​សូរ​ញញួរឬ​ពូថៅឬ​គ្រឿង​ដែក​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​កំពុង​ដែល​គេ​ស្អាង​ឡើង​នោះ​ឡើយ


ហើយ​គេ​មិន​បាន​ធ្វើ​ខុស​ពី​ច្បាប់​របស់​ស្តេច ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​សង្ឃ នឹង​ពួក​លេវី ចំពោះ​ការ​អ្វី ឬ​ខាង​ឯ​ទ្រព្យ​វិសេស​ណា​ឡើយ។


រួច​មក សាឡូម៉ូន​ទ្រង់​យាង​ទៅ​ឯ​ក្រុង​អេស៊ាន-គេប៊ើរ នឹង​ក្រុង​អេឡុត នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដំម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម