ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 4:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មក នៅ​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស នោះ​ប៊ីសឡាំ មីត្រា‌ដាត ថាបេល នឹង​គូ‌កន​របស់​គេ ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី មាន​សេចក្ដី​កត់​ទុក​ជា​អក្សរ​តាម​ភាសា​អារ៉ាម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ប៊ីសឡាំ មីត្រាដាត ថាបេល និង​គូកន​របស់​គេ​ឯទៀត​ៗ ក៏​បាន​សរសេរ​សំបុត្រ​ថ្វាយ​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី​ដែរ។ សំបុត្រ​នោះ​សរសេរ​ជា​ភាសា​អារ៉ាម ហើយ​មាន​បក​ប្រែ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​ពែរ្ស លោក​ប៊ីស‌ឡាំ លោក​មីត្រា‌ដាត លោក​តាបេល និង​បក្ស​ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។

សូមមើលជំពូក

អាល់គីតាប

នៅ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ជា​ស្តេច​ស្រុក​ពែរ្ស លោក​ប៊ីស‌ឡាំ លោក​មីត្រា‌ដាត លោក​តាបេល និង​បក្ស​ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ជូន​ស្តេច​អើថា‌ស៊ើកសេស​ជា​ស្តេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។

សូមមើលជំពូក



អែសរ៉ា 4:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អេលា‌គីម ជា​កូន​ហ៊ីល‌គីយ៉ា នឹង​សេបណា ហើយ​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសាកេ​ថា សូម​លោក​មាន​ប្រសាសន៍​ជា​ភាសា​អារ៉ាម មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​របស់​ពួក​យូដា ឲ្យ​ពួក​បណ្តាជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ផង​នោះ​ឡើយ


រីឯ​ពួក​ខ្មាំង​សត្រូវ​របស់​ពួក​យូដា នឹង​បេន‌យ៉ាមីន​កាល​ឮ​ថា ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ គេ​កំពុង​តែ​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដូច្នោះ


ស្តេច​ទ្រង់​ក៏​ធ្វើ​ព្រះ‌រាជ​សាសន៍ តប​ទៅ​ចាង‌ហ្វាង​រេហ៊ូម នឹង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​ពួក​គូ‌កន​គេ​ដែល​នៅ​ស្រុក​សាម៉ារី នឹង​ស្រុក​ឯ​ទៀត នៅ​ខាង​នាយ​ទន្លេ​ថា សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ៘


គឺ​ចាង‌ហ្វាង​រេហ៊ូម នឹង​ស្មៀន​ស៊ីម‌សាយ គេ​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​ស្តេច​អើថា‌ស៊ើក‌សេស​ពោល​ទោស​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម បែប​យ៉ាង​នេះ​ថា


រេហ៊ូម ជា​ចាង‌ហ្វាង នឹង​ស៊ីម‌សាយ​ជា​ស្មៀន ហើយ​ពួក​យើង​ខ្ញុំ​ឯ​ទៀត គឺ​ជា​ពួក​ឌីណា ពួក​អ័ផារ‌សាថាក់ ពួក​ថើផែល អ័រផារ៉ាស ពួកអើកាវេ ពួក​បាប៊ីឡូន ពួក​ស៊ូសាន ពួក​ដេហាវេ នឹង​ពួក​អេឡាំ


នេះ​ជា​សំណៅ​នៃ​សំបុត្រ ដែល​ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ នឹង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​អ័ផាសាក ជា​គូ‌កន​លោក នៅ​ខាង​នាយ​ទន្លេ បាន​ផ្ញើ​ទៅ​ស្តេច​ដារី‌យុស


ក្រោយ​ការ​ទាំង​នោះ​មក ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី នោះ​អែសរ៉ា កូន​សេរ៉ាយ៉ា ដែល​ជា​កូន​អ័សារាៗ ជា​កូនហ៊ីល‌គីយ៉ា


គេ​ក៏​ប្រគល់​ព្រះ‌រាជ‌សាសន៍ ដល់​នាយក​ដំណាង​ស្តេច នឹង​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​លោក​ទាំង​នោះ ក៏​ជួយ​ចំរើន​ដល់​ពួក​បណ្តាជន នឹង​ព្រះ‌វិហារ​នៃ​ព្រះ។


លុះ​ដល់​ខែ​ចេត្រ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​របស់​ស្តេច​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ថ្វាយ​ដល់​ទ្រង់ ឯ​ពី​មុន ខ្ញុំ​មិន​ដែល​មាន​សេចក្ដី​ព្រួយ នៅ​ចំពោះ​ទ្រង់​ឡើយ


ឯ​អេលា‌គីម សេបណា នឹង​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសាកេ​ថា សូម​មាន​ប្រសាសន៍ ជា​ភាសា​អើរ៉ាម​មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា​មក​យើង​ខ្ញុំ ឲ្យ​ពួក​បណ្តាជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ផង​នោះ​ឡើយ


ឥឡូវ​នេះ យើង​នឹង​សំដែង​ឲ្យ​អ្នក​ឃើញ​សេចក្ដី​ពិត មើល ត្រូវ​មាន​ស្តេច​សាសន៍​ពើស៊ី​៣​អង្គ​ទៀត​សោយ‌រាជ្យ​ឡើង រួច​ស្តេច​ទី​៤​នឹង​មាន​ព្រះ‌រាជ​ទ្រព្យ​ច្រើន​ក្រៃ‌លែង​ជា​ជាង​គេ​ទាំង​អស់ កាល​ណា​បាន​ចំរើន​កំឡាំង ដោយ‌សារ​ព្រះ‌រាជ​ទ្រព្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​នឹង​លើក​មនុស្ស​ទាំង​អស់​ឡើង ទាស់​នឹង​អាណា‌ចក្រ​របស់​សាសន៍​ក្រេក


ដូច្នេះ ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​ដល់​ស្តេច ជា​ភាសា​អារ៉ាម​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ សូម​ទ្រង់​មាន​បន្ទូល​ប្រាប់​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បំរើ​ចុះ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប