ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ចូរលើកថ្នល់ឡើងថ្វាយព្រះ ដែលទ្រង់ជិះយាងកាត់ ទីរហោស្ថានមក ទ្រង់ព្រះនាមជាព្រះយេហូវ៉ា ចូរលោតកញ្ឆេងនៅចំពោះទ្រង់ចុះ
អេសាយ 57:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវរបស់រាស្ត្រអញទៅ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលថា៖ “សង់ឡើង! សង់ឡើង! ចូររៀបចំផ្លូវ! ចូរយកសេចក្ដីបណ្ដាលឲ្យជំពប់ដួលចេញពីផ្លូវរបស់ប្រជារាស្ត្រយើង!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវ របស់ប្រជារាស្ត្ររបស់យើងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរត្រួសត្រាយរៀបចំផ្លូវ ចូរយកឧបសគ្គផ្សេងៗចេញពីផ្លូវ របស់ប្រជាជនយើង! អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: ចូរត្រួសត្រាយរៀបចំផ្លូវ ចូរយកឧបសគ្គផ្សេងៗចេញពីផ្លូវ របស់ប្រជាជនយើង! |
ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ចូរលើកថ្នល់ឡើងថ្វាយព្រះ ដែលទ្រង់ជិះយាងកាត់ ទីរហោស្ថានមក ទ្រង់ព្រះនាមជាព្រះយេហូវ៉ា ចូរលោតកញ្ឆេងនៅចំពោះទ្រង់ចុះ
ហើយនៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ នឹងទុកសំរាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯមនុស្សដែលដើរដំណើរ ទោះបើជាមនុស្សល្ងីល្ងើក៏ដោយ គង់តែមិនវង្វេងដែរ
មានឮសំឡេង១កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវសំរាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ
ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសំរាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យ១សំរាប់ជនជាតិទាំងឡាយ
ដ្បិតឯរាស្ត្រអញនេះ គេបានភ្លេចអញហើយ គេបានដុតកំញានថ្វាយដល់អស់ទាំងព្រះក្លែងក្លាយ ហើយគេត្រូវចំពប់ក្នុងផ្លូវរបស់ខ្លួន គឺជាផ្លូវពីចាស់បុរាណ ឲ្យបានដើរវាងទៅតាមផ្លូវច្រកដែលមិនបានលើកឡើយ
ហេតុនោះ កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ
តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា នឹងជាសេចក្ដីល្ងង់ល្ងើដល់សាសន៍ក្រេក
ហេតុដូច្នេះ បើសិនជាចំណីអាហារអ្វីនាំឲ្យបងប្អូនខ្ញុំជំពប់ដួល នោះខ្ញុំមិនព្រមទទួលទានចំណីអាហារនោះជាដរាបតទៅ ក្រែងបងប្អូនខ្ញុំជំពប់ដួល។
យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ
ហើយធ្វើផ្លូវឲ្យត្រង់ សំរាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញទៅ ស៊ូឲ្យបានជាឡើងវិញ