យេរេមា 18:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ដ្បិតឯរាស្ត្រអញនេះ គេបានភ្លេចអញហើយ គេបានដុតកំញានថ្វាយដល់អស់ទាំងព្រះក្លែងក្លាយ ហើយគេត្រូវចំពប់ក្នុងផ្លូវរបស់ខ្លួន គឺជាផ្លូវពីចាស់បុរាណ ឲ្យបានដើរវាងទៅតាមផ្លូវច្រកដែលមិនបានលើកឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ឯប្រជារាស្ត្ររបស់យើង បានបំភ្លេចយើង គេបានដុតកំញានថ្វាយដល់ព្រះក្លែងក្លាយ ហើយគេត្រូវចំពប់ក្នុងផ្លូវរបស់ខ្លួន គឺជាផ្លូវពីចាស់បុរាណ ហើយដើរវាងតាមផ្លូវ ដែលមិនបានលើក គឺមិនដើរតាមផ្លូវធំសោះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើងបានបំភ្លេចយើង គេនាំគ្នាថ្វាយគ្រឿងសក្ការបូជា ដល់ព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យពួកគេជំពប់ដួល នៅតាមផ្លូវដែលពួកគេធ្លាប់ដើរ ហើយធ្វើឲ្យពួកគេងាកចេញពីផ្លូវរបស់ខ្លួន ទៅដើរតាមផ្លូវដែលមិនទាន់ត្រួសត្រាយ។ សូមមើលជំពូកអាល់គីតាប15 ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើងបានបំភ្លេចយើង គេនាំគ្នាជូនគ្រឿងសក្ការបូជា ដល់ព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យពួកគេជំពប់ដួល នៅតាមផ្លូវដែលពួកគេធ្លាប់ដើរ ហើយធ្វើឲ្យពួកគេងាកចេញពីផ្លូវរបស់ខ្លួន ទៅដើរតាមផ្លូវដែលមិនទាន់ត្រួសត្រាយ។ សូមមើលជំពូក |
ឱព្រះយេហូវ៉ា ជាកំឡាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯទ្រង់ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា ពួកព្ធយុកោរបស់យើងខ្ញុំបានទទួលតែសេចក្ដីកំភូតទទេ គឺជាសេចក្ដីអសារឥតការ នឹងសេចក្ដីដែលឥតមានប្រយោជន៍អ្វីឡើយ
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះឯងរាល់គ្នា ព្រមទាំងប្រពន្ធរបស់ឯង បានចេញវាចាពីមាត់រៀងខ្លួនហើយ ក៏បានសំរេចតាម ដោយដៃខ្លួនដែរ ថាយើងរាល់គ្នានឹងលាបំណន់ ដែលយើងបានបន់ជាមិនខាន គឺនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចដង្វាយច្រួចថ្វាយទ្រង់ដែរ ដូច្នេះ ចូរឲ្យឯងរាល់គ្នាបន់ទៅ ហើយលាបំណន់របស់ឯងចុះ
អំពើទុច្ចរិតរបស់ឯង នឹងវាយផ្ចាលឯង ហើយការរាថយរបស់ឯង នឹងស្តីបន្ទោសឯងវិញ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ឥតមានចិត្តកោតខ្លាចដល់អញនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោឯងផង ជាការដែលឯងរាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថអញនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ អញនឹងវាល់អំពើដែលគេបានប្រព្រឹត្តពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
គេមិនព្រមធ្វើតាមបង្គាប់ឡើយ ក៏មិននឹកចាំពីអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើ នៅកណ្តាលពួកគេផង គឺគេបានតាំងករឹងវិញ ក្នុងគ្រាបះបោរនោះ គេបានដំរូវម្នាក់ឲ្យធ្វើជាមេ ដើម្បីនឹងនាំវិលទៅឯសណ្ឋានជាបាវបំរើវិញ តែទ្រង់ជាព្រះដែលប្រុងនឹងអត់ទោស ទ្រង់ក៏សន្តោស ហើយមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ បានជាទ្រង់មិនបោះបង់ចោលគេឡើយ