អេសាយ 56:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ាទ្រង់នឹងញែកខ្ញុំចេញពីរាស្ត្រទ្រង់ទៅ នោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា មើល ខ្ញុំនេះជាដើមឈើហួតហែងទេ នោះដែរ
សូមមើលជំពូក
រីឯសាសន៍ដទៃដែលរួមជាមួយព្រះយេហូវ៉ាហើយ មិនត្រូវពោលថា៖ “ព្រះយេហូវ៉ាពិតជាញែកខ្ញុំចេញពីប្រជារាស្ត្ររបស់ព្រះអង្គ” ហើយមនុស្សកម្រៀវក៏មិនត្រូវពោលថា៖ “មើល៍! ខ្ញុំជាដើមឈើក្រៀមស្ងួត” នោះឡើយ។
សូមមើលជំពូក
ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ានឹងញែកខ្ញុំ ចេញពីប្រជារាស្ត្រព្រះអង្គទៅនោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា ខ្ញុំនេះជាដើមឈើហួតហែងទេ។
សូមមើលជំពូក
ជនបរទេសដែលជាប់ចិត្តនឹងព្រះអម្ចាស់ មិនត្រូវពោលថា “ព្រះអម្ចាស់មុខជាញែកខ្ញុំ ចេញពីប្រជាជនរបស់ព្រះអង្គ!” រីឯមនុស្សកម្រៀវក៏មិនត្រូវពោលថា “ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។
សូមមើលជំពូក
ជនបរទេសដែលជាប់ចិត្តនឹងអុលឡោះតាអាឡា មិនត្រូវពោលថា “អុលឡោះតាអាឡាមុខជាញែកខ្ញុំ ចេញពីប្រជាជនរបស់ទ្រង់!” រីឯមនុស្សកំរៀវក៏មិនត្រូវពោលថា “ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។
សូមមើលជំពូក