គាត់ចេញពីទីនោះទៅជីកអណ្តូង១ទៀត តែឥតមានឈ្លោះគ្នាពីអណ្តូងនោះទេ បានជាគាត់ដាក់ឈ្មោះថា រេហូបូត ដោយនិយាយថា ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យយើងបានទូលាយហើយ យើងនឹងបានចំរើនឡើងក្នុងស្រុកនេះ
អេសាយ 54:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរពង្រីកទីដំឡើងត្រសាលឯងឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយសំពត់ត្រសាលរបស់ឯងទៅ កុំឲ្យសំចៃឡើយ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចំរ៉ឹងឲ្យមាំឡើងចុះ ព្រះគម្ពីរខ្មែរសាកល “ចូរពង្រីកកន្លែងសម្រាប់រោងរបស់អ្នក ហើយឲ្យគេលាតវាំងននសម្រាប់កន្លែងស្នាក់នៅរបស់អ្នក កុំសំចៃឡើយ! ចូរធ្វើឲ្យខ្សែរបស់អ្នកវែង ហើយធ្វើឲ្យស្នឹងរបស់អ្នកមាំឡើងចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរពង្រីកទីដំឡើងត្រសាលអ្នកឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយ សំពត់ត្រសាលរបស់អ្នកទៅ កុំសំចៃឡើយ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចម្រឹងឲ្យមាំចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរពង្រីកជំរំរបស់អ្នកឲ្យទូលាយឡើង ចូរលាតដំបូលក្រណាត់នៃលំនៅរបស់អ្នក ឲ្យវែងកុំសំចៃឡើយ! ចូរទាញខ្សែឲ្យវែង និងបោះចម្រឹងឲ្យមាំ អាល់គីតាប ចូរពង្រីកជំរំរបស់អ្នកឲ្យទូលាយឡើង ចូរលាតដំបូលក្រណាត់នៃលំនៅរបស់អ្នក ឲ្យវែងកុំសំចៃឡើយ! ចូរទាញខ្សែឲ្យវែង និងបោះចម្រឹងឲ្យមាំ |
គាត់ចេញពីទីនោះទៅជីកអណ្តូង១ទៀត តែឥតមានឈ្លោះគ្នាពីអណ្តូងនោះទេ បានជាគាត់ដាក់ឈ្មោះថា រេហូបូត ដោយនិយាយថា ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យយើងបានទូលាយហើយ យើងនឹងបានចំរើនឡើងក្នុងស្រុកនេះ
រនាំងទីលាន អស់ទាំងសសរនឹងជើងរបស់សសរ រនាំងសំរាប់បាំងមាត់ទ្វារទីលាន អស់ទាំងខ្សែចំរ៉ឹង ហើយគ្រឿងប្រដាប់សំរាប់រោងឧបោសថ ហើយសំរាប់ត្រសាលជំនុំទាំងអស់ផង
ទ្រង់បានចំរើនសាសន៍នេះ ឱព្រះយេហូវ៉ាអើយ ទ្រង់បានចំរើនសាសន៍នេះហើយ គេលើកដំកើងទ្រង់ឡើង ទ្រង់បានវាតព្រំស្រុកឲ្យធំទូលាយទៅ។
ចូរពិនិត្យមើលក្រុងស៊ីយ៉ូន គឺជាកន្លែងដែលធ្លាប់ធ្វើបុណ្យមុតមាំរបស់យើងរាល់គ្នា នោះភ្នែកឯងនឹងឃើញក្រុងយេរូសាឡិម ជាទីលំនៅដ៏ស្ងប់រំងាប់ ជាត្រសាលដែលមិនត្រូវរើរុះទៅឯណាឡើយ ឯចំរ៉ឹងមិនត្រូវដកចេញ ហើយខ្សែណាមួយក៏មិនត្រូវដាច់ផង
ត្រសាលខ្ញុំបានត្រូវបំផ្លាញបង់ អស់ទាំងខ្សែក៏ដាច់ចេញហើយ កូនចៅខ្ញុំបានចេញចាកចោលខ្ញុំ ហើយមិននៅទៀតទេ គ្មានអ្នកណានឹងដំឡើងត្រសាល ហើយចងរនាំងខ្ញុំទៀតឡើយ