លុះដល់អាប់រ៉ាមអាយុបាន៩៩ឆ្នាំ នោះព្រះយេហូវ៉ាទ្រង់លេចមកឯគាត់ ប្រាប់ថា អញជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរឯងដើរនៅមុខអញ ហើយឲ្យបានគ្រប់លក្ខណ៍ចុះ
អេសាយ 38:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អនៅព្រះនេត្រទ្រង់ជាយ៉ាងណា រួចហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង ព្រះគម្ពីរខ្មែរសាកល ថា៖ “ឱព្រះយេហូវ៉ាអើយ! សូមព្រះអង្គនឹកចាំអំពីរបៀបដែលទូលបង្គំបានដើរនៅចំពោះព្រះអង្គដោយភាពស្មោះត្រង់ និងដោយចិត្តសុក្រឹត ព្រមទាំងបានប្រព្រឹត្តល្អក្នុងព្រះនេត្ររបស់ព្រះអង្គផង!”។ ហើយហេសេគាទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អនៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចព្រះបាទហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ឱ! ព្រះអម្ចាស់អើយ សូមកុំភ្លេចថា ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលគាប់ព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ!»។ ព្រះបាទហេសេគាបង្ហូរជលនេត្រយ៉ាងខ្លាំង។ អាល់គីតាប «ឱ! អុលឡោះតាអាឡាអើយ សូមកុំភ្លេចថា ខ្ញុំដើរតាមមាគ៌ារបស់ទ្រង់ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ខ្ញុំប្រព្រឹត្តតែអំពើដែលគាប់បំណងទ្រង់ប៉ុណ្ណោះ!»។ ស្តេចហេសេគាបង្ហូរទឹកភ្នែកយ៉ាងខ្លាំង។ |
លុះដល់អាប់រ៉ាមអាយុបាន៩៩ឆ្នាំ នោះព្រះយេហូវ៉ាទ្រង់លេចមកឯគាត់ ប្រាប់ថា អញជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរឯងដើរនៅមុខអញ ហើយឲ្យបានគ្រប់លក្ខណ៍ចុះ
នេះជាពង្សាវតាររបស់ណូអេ គាត់ជាអ្នកសុចរិត ហើយគ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន គាត់ក៏ដើរជាមួយនឹងព្រះ
តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញទេ ប៉ុន្តែទ្រង់មានព្រះទ័យស្មោះត្រង់ ដល់ព្រះយេហូវ៉ា រហូតដល់អស់ព្រះជន្ម
ដើម្បីឲ្យព្រះយេហូវ៉ាបានសំរេចតាមព្រះបន្ទូលដែលទ្រង់បានមានបន្ទូលនឹងអញថា បើកូនចៅឯងរក្សាផ្លូវរបស់គេ ឲ្យបានដើរនៅចំពោះមុខអញ ដោយស្មោះត្រង់ អស់ពីចិត្ត អស់ពីព្រលឹងគេ នោះនឹងមិនដែលខានមានពូជឯង អង្គុយលើបល្ល័ង្ករាជ្យ នៃសាសន៍អ៊ីស្រាអែលឡើយ។
ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដី ដែលដាវីឌ ជាឰយុកោទ្រង់បានធ្វើដែរ
ហើយឯឯង ឱសាឡូម៉ូន ជាកូនអញអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ
ហើយសូមប្រទានឲ្យសាឡូម៉ូន ជាបុត្រទូលបង្គំ មានចិត្តស្មោះត្រង់ ដើម្បីឲ្យបានកាន់តាមអស់ទាំងក្រិត្យក្រម សេចក្ដីបន្ទាល់ នឹងបញ្ញត្តនៃទ្រង់ទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមសេចក្ដីទាំងនេះ ហើយស្អាងព្រះវិហារនេះដែលទូលបង្គំបានត្រៀមទុកឲ្យ។
នោះបណ្តាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ពីព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយស្តេចដាវីឌទ្រង់ក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។
ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់ហើយ ដ្បិតពីនេះទៅមុខ នឹងចេះតែមានចំបាំងជានិច្ច
ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនមែនដោយព្រះទ័យស្មោះចំពោះទេ
កាលអែសរ៉ាកំពុងតែអធិស្ឋាន ហើយលន់តួដោយយំ ហើយផ្តួលខ្លួនក្រាបចុះ នៅមុខព្រះវិហារនៃព្រះដូច្នោះ នោះមានពួកអ៊ីស្រាអែលយ៉ាងសន្ធឹក ទាំងប្រុសទាំងស្រី នឹងក្មេងៗប្រជុំគ្នាមកឯលោក ពីព្រោះពួកបណ្តាជនក៏យំជាខ្លាំងដែរ
កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌ថា
ឱព្រះនៃទូលបង្គំអើយ សូមនឹករឭកដល់ទូលបង្គំ ពីដំណើរការនេះផង សូមកុំលុបអំពើល្អដែលទូលបង្គំបានធ្វើ សំរាប់ព្រះវិហាររបស់ព្រះនៃទូលបង្គំ នឹងសំរាប់ការដែលត្រូវធ្វើក្នុងទីនោះចេញឡើយ។
ខ្ញុំក៏បង្គាប់ដល់ពួកលេវី ឲ្យគេបានញែកខ្លួនចេញជាបរិសុទ្ធ ហើយឲ្យគេមកចាំយាម នៅអស់ទាំងទ្វារក្រុង ដើម្បីញែកថ្ងៃឈប់សំរាកចេញជាបរិសុទ្ធ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំក្នុងការនេះផង ហើយសូមអាណិតមេត្តាដល់ទូលបង្គំ ដោយសេចក្ដីសប្បុរសទ្រង់ដ៏ធំ។
ហើយសំរាប់ដង្វាយឧសនៅវេលាកំណត់ នឹងសំរាប់ផលផ្លែដំបូងដែរ ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដើម្បីនឹងប្រោសឲ្យទូលបង្គំបានប្រកបដោយសេចក្ដីល្អផង។:៚
ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹករឭក ដោយចំរើនព្រះគុណដល់ទូលបង្គំផង ដោយព្រោះគ្រប់ទាំងសេចក្ដី ដែលទូលបង្គំបានអនុគ្រោះដល់បណ្តាជននេះ។
ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវគ្រប់លក្ខណ៍ដោយប្រាជ្ញា ឱកាលណាបានទ្រង់យាងមកឯទូលបង្គំ ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់នៅក្នុងផ្ទះទូលបង្គំ
ទូលបង្គំបានទទួលទានផែះទុកជាអាហារ ហើយបានលាយគ្រឿងផឹករបស់ទូលបង្គំដោយទឹកភ្នែក
សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ
ដ្បិតសេចក្ដីសប្បុរសនៃទ្រង់នៅចំពោះភ្នែកទូលបង្គំ ហើយទូលបង្គំបានដើរតាមសេចក្ដីពិតរបស់ទ្រង់
មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា ជាអ្នកមានទោស ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ
ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ
៙ នែ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីអញទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានស្តាប់សំឡេងអញយំ
កាលនៅក្នុងផ្ទៃនៅឡើយ នោះយ៉ាកុបបានចាប់កែងជើងរបស់បង លុះកាលមានវ័យពេញកំឡាំងហើយ នោះក៏មានអំណាចនៅចំពោះព្រះដែរ
ព្រះយេស៊ូវ ទ្រង់ឃើញណាថាណែលមកឯទ្រង់ ក៏មានបន្ទូលពីគាត់ថា នុ៎ះន៏ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ
ដ្បិតសេចក្ដីអំនួតរបស់យើងខ្ញុំ នោះគឺជាសេចក្ដីបន្ទាល់របស់បញ្ញាចិត្តយើងខ្ញុំ ដែលសំដែងថា យើងខ្ញុំបានប្រព្រឹត្តក្នុងលោកីយនេះ ហើយដល់អ្នករាល់គ្នាលើសទៅទៀត ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណនៃព្រះវិញ
ក៏ត្រូវតែប្រព្រឹត្តការទៀងត្រង់ ហើយល្អនៅព្រះនេត្រព្រះយេហូវ៉ា ដើម្បីឲ្យបានសប្បាយ ហើយឲ្យបានចូលទៅទទួលយកស្រុកដ៏ល្អដែលទ្រង់បានស្បថនឹងពួកឰយុកោឯងថា
ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់
ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ