ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 36:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ស្តេច​អាសស៊ើរ​ទ្រង់​ចាត់​រ៉ាបសាកេ ឲ្យ​នាំ​ពល‌ទ័ព​យ៉ាង​ធំ​ពី​ក្រុង​ឡាគីស ទៅ​ឯ​ស្តេច​ហេសេគា នៅ​ក្រុង​យេរូ‌សាឡិម លោក​ក៏​ឈរ​នៅ​ត្រង់​ប្រឡាយ​ទឹក នៃ​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ចំការ​ជាង​ប្រមោក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ស្ដេច​អាស្ស៊ីរី​ក៏​ចាត់​រ៉ាបសាកេ​ពី​ឡាគីស​ឲ្យទៅ​យេរូសាឡិម គឺ​ទៅ​ឯ​ព្រះបាទ​ហេសេគា ជាមួយ​កងទ័ព​ដ៏ធំ​។ គាត់​ក៏​ឈរ​នៅត្រង់​ប្រឡាយ​នៃ​ស្រះ​ខាងលើ តាម​មហាវិថី​ទៅកាន់​វាល​អ្នក​បោកគក់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ស្តេច​អាស‌ស៊ើរ​ចាត់​រ៉ាបសា‌កេ ឲ្យ​នាំ​ពល‌ទ័ព​យ៉ាង​ធំ ពី​ក្រុង​ឡាគីស ទៅ​ឯ​ស្តេច​ហេ‌សេ‌គា នៅ​ក្រុង​យេរូ‌សាឡិម លោក​ក៏​ឈរ​នៅ​ត្រង់​ប្រឡាយ​ទឹក នៃ​ព្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ចម្ការ​ជាង​ប្រមោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី​ចាត់​មេ‌ទ័ព​មួយ​រូប​ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ព្រះ‌បាទ​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ គាត់​ឈរ​នៅ​ក្បែរ​ព្រែក​ជីក ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី​ចាត់​មេ‌ទ័ព​មួយ​នាក់​ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ស្តេច​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ គាត់​ឈរ​នៅ​ក្បែរ​ព្រែក​ជីក ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។

សូមមើលជំពូក



អេសាយ 36:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ចាត់​រាជ‌ទូត​ទៅ​ក្នុង​ទី​ក្រុង ទូល​ដល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រាអែល​ថា បេន-ហា‌ដាឌ់​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា


ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​ក៏​ដឹក‌នាំ​ពួក​អ៊ីស្រាអែល ទៅ​ឯ​ស្រុក​អាសស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា ដែល​នៅ​មាត់​ទន្លេ​ហាបោរ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ


ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​ស្រុក​អាសស៊ើរ ជា​ចៅហ្វាយ​របស់​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​អេសាយ​ថា ចូរ​ឯង នឹង​ស្អា-យ៉ាស៊ូប ជា​កូន​ឯង ចេញ​ទៅ​ជួប​នឹង​អេហាស​ត្រង់​ចុង​ប្រឡាយ​បង្ហូរ​ទឹក​មក​ដល់​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ទី​វាល​ជាង​ប្រមោក


ក្នុង​កាល​ដែល​ពួក​ពល‌ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ដែល​នៅ​សល់ គឺ​នឹង​ក្រុង​ឡាគីស ហើយ​នឹង​ក្រុង​អាសេកា ដ្បិត​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​មាន​កំផែង នោះ​សល់​នៅ​តែ​ប៉ុណ្ណេះ​ទេ។


ឱ​ពួក​អ្នក​នៅ​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​ដោយ​សេះ​យ៉ាង​លឿន ឯង​ជា​ដើម​ចម​នៃ​អំពើ​បាប​ដល់​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រាអែល​បាន​ឃើញ​មាន​នៅ​ក្នុង​ឯង


ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​នឹង​មើល​មិន​ជា​ឡើយ ពី​ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង ក៏​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ដែរ។