អស់ទាំងសាសន៍ដទៃបានជ្រួលជ្រើម ហើយនគរទាំងប៉ុន្មានពពាក់ពពូនឡើង តែទ្រង់បញ្ចេញព្រះសូរសៀង នោះផែនដីក៏រលាយទៅ
អេសាយ 33:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងជនជាតិបានរត់ទៅដោយឮសូរអ៊ឹកធឹក ហើយអស់ទាំងសាសន៍បានត្រូវខ្ចាត់ខ្ចាយ ដោយទ្រង់លើកអង្គទ្រង់ឡើង ព្រះគម្ពីរខ្មែរសាកល ជាតិសាសន៍ទាំងឡាយបានរត់គេចដោយឮសូរគឹកកង ប្រជាជាតិនានាបានខ្ចាត់ខ្ចាយដោយការលើកអង្គទ្រង់ឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងជនជាតិបានរត់ទៅដោយឮសូរអ៊ឹកធឹក ហើយអស់ទាំងសាសន៍បានត្រូវខ្ចាត់ខ្ចាយ ដោយព្រះអង្គលើកអង្គទ្រង់ឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹក របស់ព្រះអង្គ គេនាំគ្នារត់ចេញទៅ ពេលព្រះអង្គក្រោកឡើង ប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។ អាល់គីតាប ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹក របស់ទ្រង់ គេនាំគ្នារត់ចេញទៅ ពេលទ្រង់ក្រោកឡើង ប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។ |
អស់ទាំងសាសន៍ដទៃបានជ្រួលជ្រើម ហើយនគរទាំងប៉ុន្មានពពាក់ពពូនឡើង តែទ្រង់បញ្ចេញព្រះសូរសៀង នោះផែនដីក៏រលាយទៅ
សូមកុំសំឡាប់គេ ក្រែងរាស្ត្រទូលបង្គំភ្លេច តែ ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ សូមកំចាត់កំចាយគេ ដោយព្រះចេស្តាទ្រង់ ហើយទំលាក់គេចុះវិញ
សូមទ្រង់បណ្តេញគេចេញ ដូចជាផ្សែងត្រូវផាត់បាត់ទៅដែរ សូមឲ្យពួកមនុស្សអាក្រក់វិនាសបាត់ពីចំពោះព្រះទៅ ដូចជាក្រមួនដែលរលាយទៅ នៅចំពោះភ្លើង
ដ្បិតគេបានរត់ឲ្យរួចពីដាវ គឺពីដាវដែលហូតស្រាប់ ពីធ្នូដែលដំឡើងជាស្រេច ហើយពីសេចក្ដីវេទនានៃការសឹកសង្គ្រាម
របឹបរបស់អ្នករាល់គ្នានឹងបានប្រមូលទុក ដូចជាចង្រិតប្រមូលទុក ហើយមនុស្សនឹងលោតសង្គ្រុបលើ ដូចជាកណ្តូបលោតដែរ
ដូច្នេះ ចូរទាយអស់ទាំងពាក្យនេះ ទាស់នឹងគេហើយប្រាប់គេថា ព្រះយេហូវ៉ា ទ្រង់នឹងគ្រហឹមពីខាងលើ ហើយនឹងបព្ចោញព្រះសូរសៀងទ្រង់ ពីទីលំនៅបរិសុទ្ធរបស់ទ្រង់ ទ្រង់នឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលទ្រង់ ក៏នឹងស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់ ដូចជាសំរែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ
នឹងឮសូររហូតដល់ចុងផែនដីបំផុតផង ដ្បិតព្រះយេហូវ៉ាទ្រង់មានការណ៍ទាស់ទទឹងនឹងសាសន៍ទាំងប៉ុន្មាន ទ្រង់នឹងកើតក្តីនឹងគ្រប់ទាំងមនុស្ស ឯពួកមនុស្សអាក្រក់ នោះទ្រង់នឹងប្រគល់ដល់ដាវ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។