ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 3:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អើ ទាំង​មនុស្ស​ខ្លាំង​ពូកែ នឹង​មនុស្ស​ថ្នឹក​ចំបាំង ទាំង​ចៅ‌ក្រម នឹង​ហោរា ទាំង​គ្រូ​ទាយ នឹង​អ្នក​ចាស់‌ទុំ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក៏នឹងដកចេញនូវ​មនុស្ស​ខ្លាំងពូកែ និង​អ្នកចម្បាំង ចៅក្រម និង​ព្យាការី គ្រូទាយ និង​ចាស់ទុំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​មនុស្ស​ខ្លាំង​ពូកែ និង​មនុស្ស​ថ្នឹក​ចម្បាំង ទាំង​ចៅ‌ក្រម និង​ហោរា ទាំង​គ្រូ​ទាយ និង​អ្នក​ចាស់​ទុំ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លែង​មាន​វីរ‌បុរស លែង​មាន​អ្នក​ចម្បាំង លែង​មាន​ចៅ‌ក្រម លែង​មាន​ព្យាការី លែង​មាន​ហោរា លែង​មាន​ព្រឹទ្ធា‌ចារ្យ

សូមមើលជំពូក

អាល់គីតាប

លែង​មាន​វីរ‌បុរស លែង​មាន​អ្នក​ចំបាំង លែង​មាន​ចៅ‌ក្រម លែង​មាន​ណាពី លែង​មាន​ហោរា លែង​មាន​អះលី‌ជំអះ

សូមមើលជំពូក



អេសាយ 3:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នោះ​ដែល​បាន​រាប់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ តាម​ពង្សាវតារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រាអែល រួច​មក ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។


៙ យើង​ខ្ញុំ​មិន​ឃើញ​ទង់​របស់​យើង​ខ្ញុំ​ទៀត​ទេ ក៏​គ្មាន​ហោរា​ណា​ទៀត​ឡើយ ហើយ​ឥត​មាន​អ្នក​ណា​ក្នុង​ពួក​យើង​ខ្ញុំ ដែល​ដឹង​ជា​ការ​នេះ នឹង​បាន​ដល់​យូរ​ប៉ុណ្ណា​ដែរ


ទាំង​មេ​ត្រួត​លើ​៥០​នាក់ នឹង​មនុស្ស​ដែល​មាន​សក្តិ‌យស ទាំង​អ្នក​ប្រឹក្សា នឹង​ជាង​ប៉ិន‌ប្រសប់ ហើយ​នឹង​អ្នក​មាន​វោហារ​យ៉ាង​ចំណាន​ផង


ចូរ​សួរ​ដល់​ពួក​វង្ស​រឹង‌ចចេស​នោះ​ថា តើ​ឯង​រាល់​គ្នា​មិន​យល់​ន័យ​សេចក្ដី​ទាំង​នេះ​ទេ​ឬ​អី ចូរ​ប្រាប់​គេ​ថា មើល​ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម កៀរ​យក​ទាំង​ស្តេច នឹង​ពួក​ចៅហ្វាយ​ទី​ក្រុង នាំ​ទៅ​ជា​មួយ​ដល់​ក្រុង​បាប៊ីឡូន


នោះ​ក៏​រើស​យក​ពូជ​ស្តេច​១​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ រួច​បាន​ដឹក‌នាំ​ពួក​អ្នក​ខ្លាំង​ពូកែ ក្នុង​ស្រុក​ចេញ​ទៅ


នោះ​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ ដែល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ធ្វើ​ដោយ​សំងាត់ នៅ​ក្នុង​គំនិត​យល់​ឃើញ​នៃ​គេ​រៀង​ខ្លួន​ឬ​ទេ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ


ហើយ​ទ្រង់​មាន​បន្ទូល​ដល់​៥​នាក់​ឯ​ទៀត​នៅ​ត្រចៀក​ខ្ញុំ​ថា ចូរ​ឯង​រាល់​គ្នា​ដើរ​បង្ហូត​ទី​ក្រុង​តាម​អ្នក​១​នោះ ហើយ​ប្រហារ​ទៅ កុំ​ឲ្យ​ភ្នែក​ឯង​ប្រណី ឬ​អាណិត‌អាសូរ​ឡើយ


អញ​នឹង​កាត់​ចៅ‌ក្រម​ពី​កណ្តាល​គេ​ចេញ ព្រម​ទាំង​សំឡាប់​ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន​ជា​មួយ​នឹង​គេ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។