អេសេគាល 17:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នោះក៏រើសយកពូជស្តេច១អង្គមកតាំងសញ្ញានឹងគ្នា ហើយក៏ចាប់ឲ្យស្បថ រួចបានដឹកនាំពួកអ្នកខ្លាំងពូកែ ក្នុងស្រុកចេញទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ស្ដេចបាប៊ីឡូនក៏រើសយកពូជស្តេចមួយអង្គមកតាំងសញ្ញានឹងគ្នា ហើយក៏ចាប់ឲ្យស្បថ (រួចនាំពួកអ្នកខ្លាំងពូកែក្នុងស្រុកចេញទៅ) សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ស្ដេចស្រុកបាប៊ីឡូនជ្រើសរើសពូជស្ដេចស្រុកយូដាមួយរូបមក ហើយចងសម្ពន្ធមេត្រីជាមួយ ព្រមទាំងឲ្យពូជស្ដេចនោះធ្វើសច្ចាប្រណិធានផង។ ស្ដេចស្រុកបាប៊ីឡូនយកពួកមេដឹកនាំចេញពីស្រុក សូមមើលជំពូកអាល់គីតាប13 ស្ដេចស្រុកបាប៊ីឡូនជ្រើសរើសពូជស្ដេចស្រុកយូដាមួយនាក់មក ហើយចងសម្ពន្ធមេត្រីជាមួយ ព្រមទាំងឲ្យពូជស្ដេចនោះធ្វើសច្ចាប្រណិធានផង។ ស្ដេចស្រុកបាប៊ីឡូនយកពួកមេដឹកនាំចេញពីស្រុក សូមមើលជំពូក |
ព្រះយេហូវ៉ា ទ្រង់បង្ហាញ ឲ្យខ្ញុំឃើញផ្លែល្វា២ល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្នុងពេលក្រោយដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានចាប់យេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា នឹងពួករចនា ហើយពួកជាង ដឹកចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនផង
ឯឯង កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ពីដំណើរពួកកូនចៅអាំម៉ូន ហើយពីពាក្យត្មះតិះដៀលរបស់គេ ចូរប្រាប់ថា ន៏ មានដាវ មានដាវហូតជាស្រេច ដាវនោះបានខាត់ឲ្យភ្លឺសំរាប់ការសំឡេះយ៉ាងសន្ធឹក ដើម្បីឲ្យបានស៊ីបំផ្លាញ ហើយឲ្យបានដូចជាផ្លេកបន្ទោរ