អេសាយ 23:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់មានបន្ទូលថា ឱកូនក្រមុំនៃក្រុងស៊ីដូនដែលត្រូវសង្កត់សង្កិនអើយ ឯងនឹងមិនរីករាយសប្បាយទៀតទេ ចូរក្រោកឡើង ឆ្លងទៅឯស្រុកគីទីមចុះ តែនៅទីនោះ គង់តែមិនបានស្រាកស្រាន្តដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលថា៖ “កូនស្រីក្រមុំស៊ីដូនដែលរងការសង្កត់សង្កិនអើយ នាងនឹងមិនលោតកញ្ឆេងទៀតទេ! ចូរក្រោកឡើងឆ្លងទៅគីទីមចុះ! ទោះបីជានៅទីនោះក៏ដោយ ក៏នាងមិនបានសម្រាកឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះអង្គមានព្រះបន្ទូលថា៖ ឱកូនក្រមុំនៃក្រុងស៊ីដូនដែលត្រូវសង្កត់សង្កិនអើយ អ្នកនឹងមិនរីករាយសប្បាយទៀតទេ ចូរក្រោកឡើង ឆ្លងទៅឯស្រុកគីទីមចុះ តែនៅទីនោះ គង់តែមិនបានស្រាកស្រាន្តដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា: អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ តទៅមុខទៀតហើយ ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្ដី ក៏នៅតែពុំបានសម្រាកដែរ។ អាល់គីតាប ទ្រង់មានបន្ទូលថា: អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ តទៅមុខទៀតហើយ ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្ដី ក៏នៅតែពុំបានសម្រាកដែរ។ |
សាប់យូល៉ូននឹងនៅមាត់សមុទ្រ វានឹងបានជាមាត់កំពង់សំរាប់នាវា ហើយព្រំស្រុកវានឹងទល់នឹងស្រុកស៊ីដូន។
នេះឬ ដែលជាទីក្រុងអរសប្បាយរបស់ឯងរាល់គ្នា ដែលមានកំណើតតាំងពីចាស់បុរាណមក ហើយដែលជើងបាននាំទៅអាស្រ័យនៅឯស្រុកឆ្ងាយនោះ។
បានជាព្រះយេហូវ៉ា ទ្រង់មានបន្ទូលពាក្យទាំងនេះ ពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់ឯង ហើយបានមើលងាយដល់ឯង កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់ឯងហើយ
ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅឯងថា ជាអ្នកល្វន់ល្វត ហើយទន់ភ្លន់ទៀត
ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យឯងអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅឯងជាម្ចាស់នៃអស់ទាំងសាសន៍ទៀត
ឯងត្រូវប្រាប់ពាក្យនេះដល់គេថា សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទំងន់
ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មានរបស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើដែលមានអ្វីឲ្យដូចឬទេ
ឱកូនស្រីក្រមុំនៃស្រុកអេស៊ីព្ទអើយ ចូរឡើងទៅឯស្រុកកាឡាត យកប្រទាលមុខសះចុះ ឯងនឹងប្រើថ្នាំច្រើនមុខ ជាឥតប្រយោជន៍ទេ ឯងនឹងមើលខ្លួនមិនជាឡើយ
ព្រះអម្ចាស់ទ្រង់បានមើលងាយពួកមនុស្សខ្លាំងពូកែនៅកណ្តាលខ្ញុំហើយ ទ្រង់បានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំឡោះៗ របស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់ទ្រង់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ
ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបំរើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្តាលអស់ទាំងសាសន៍ ឥតមានសេចក្ដីសំរាកឡើយ ពួកអ្នកដែលបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត
មនុស្សទាំងឡាយស្រែកដល់គេថា ចូរទៅចុះ អាគំរក់ ចូរចេញទៅ ទៅៗ កុំមកពាល់អ្វីឡើយ កាលគេបានរត់ទៅ ហើយដើរសាត់ព្រាត់ទៀត នោះមនុស្សនៅកណ្តាលអស់ទាំងសាសន៍បានថា គេនឹងមិនអាស្រ័យនៅទីនេះទៀតឡើយ
អស់ទាំងដងចែវរបស់ឯងបានធ្វើពីឈើម៉ៃសាក់ ស្រុកបាសាន គេបានធ្វើជើងម៉ាឯង ពីឈើគ្រញូង ពីកោះគីទីម ប្រដាប់ដោយភ្លុក
ពីព្រោះអស់ទាំងនាវា ពីស្រុកគីទីម នឹងមកទាស់នឹងវា ដូច្នេះ វានឹងធ្លាក់ចិត្ត ហើយវិលទៅវិញ ដោយមានសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមអំពើចិត្ត គឺវានឹងត្រឡប់មកវិញ ហើយរួមគំនិតនឹងពួកអ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធនោះ
តែនឹងមាននាវាមកពីស្រុកគីទីម គេនឹងបន្ទាបបន្ថោកសាសន៍អាសស៊ើរ ព្រមទាំងសាសន៍ហេប៊ើរផង តែគេនឹងត្រូវវិនាសទៅដែរ
ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេមកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលបានវាយគេ ហើយដេញតាមរហូតទៅដល់ក្រុងស៊ីដូនដ៏ជាក្រុងធំ នឹងដល់ក្រុងមីសរិផូត-ម៉ែម ហើយនឹងដល់វាលច្រកភ្នំមីសប៉ាខាងកើត គឺវាយគេទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ
ក៏នឹងគ្មានឮសំឡេងនៃពួកអ្នកចាប់ស៊ុង ច្រៀងចំរៀង ផ្លុំខ្លុយ នឹងត្រែ នៅក្នុងឯងទៀតឡើយ ហើយមិនឃើញមានជាងណា ដែលធ្វើការអ្វីក៏ដោយនៅក្នុងឯង ឬឮសូរត្បាល់កិន នៅក្នុងឯងទៀតឡើយ