Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 24:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​នឹង​មាន​នាវា​មក​ពី​ស្រុក​គីទីម គេ​នឹង​បន្ទាប‌បន្ថោក​សាសន៍​អាសស៊ើរ ព្រម​ទាំង​សាសន៍​ហេប៊ើរ​ផង តែ​គេ​នឹង​ត្រូវ​វិនាស​ទៅ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 តែ​នឹង​មាន​នាវា​មក​ពី​ស្រុក​គីទីម គេ​នឹង​ជាន់​ឈ្លី​សាសន៍​អាស‌ស៊ើរ និង​សាសន៍​ហេប៊ើរ ហើយ​គេ​ក៏​នឹង​ត្រូវ​វិនាស​ទៅ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម ពួក​គេ​នឹង​បង្ក្រាប​អាស‌ស៊ើរ និង​ហេប៊ើរ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម ពួក​គេ​នឹង​បង្ក្រាប​អាស‌ស៊ើរ និង​ហេប៊ើរ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។

សូមមើលជំពូក ចម្លង




ជន‌គណនា 24:24
24 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​យ៉ាវ៉ាន​គឺ អេលីសា តើស៊ីស ពួក​គីទីម នឹង​ពួក​ដូដា‌នីម


មាន​មនុស្ស​ម្នាក់​ដែល​បាន​រត់​រួច​ពី​ចំបាំង គាត់​ទៅ​ជំរាប​ដល់​អាប់រ៉ាម​ជា​សាសន៍​ហេព្រើរ ដែល​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ជា​សាសន៍​អាម៉ូរី ដែល​ជា​បង​អែស‌កុល ហើយ​នឹង​អាន់នើរ​ដែល​បាន​ចង​មិត្រ​មេត្រី​នឹង​អាប់រ៉ាម


ព្រោះ​ហេតុ​នោះ កាល​ណា​អញ ជា​ព្រះ‌អម្ចាស់​បាន​សំរេច​គ្រប់​ទាំង​ការ​របស់​អញ នៅ​លើ​ភ្នំ​ស៊ីយ៉ូន នឹង​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ស្តេច​អាសស៊ើរ ដោយ​ព្រោះ​ការ ដែល​សេចក្ដី​អំនួត​របស់​គេ​បាន​ធ្វើ ហើយ​ដល់​សេចក្ដី​អង់‌អាច​នៃ​ឫក​ខ្ពស់​របស់​គេ​ដែរ។


វេទនា​ដល់​ពួក​សាសន៍​អាសស៊ើរ ដែល​ជា​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អញ ហើយ​រំពាត់​នៅ​ដៃ​គេ គឺ​ជា​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ក្រុង​ទីរ៉ុស។ នែ ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ទី​ក្រុង​ឯង​ត្រូវ​បំផ្លាញ​ហើយ ទាល់​តែ​គ្មាន​ផ្ទះ​ណា​សល់​នៅ ឬ​ផ្លូវ​ណា​ចូល​ទៅ​បាន​ឡើយ ដំណឹង​នោះ​បាន​សំដែង​ឲ្យ​គេ​ដឹង​នៅ​ត្រង់​ស្រុក​គីទីម


អស់​ទាំង​ដង​ចែវ​របស់​ឯង​បាន​ធ្វើ​ពី​ឈើ​ម៉ៃសាក់ ស្រុក​បាសាន គេ​បាន​ធ្វើ​ជើងម៉ា​ឯង ពី​ឈើ​គ្រញូង ពី​កោះ​គីទីម ប្រដាប់​ដោយ​ភ្លុក


លោក​តប​មក​ថា តើ​អ្នក​ដឹង​ជា​យើង​មក​ឯ​អ្នក ដោយ​ហេតុ​អ្វី​ឬ​ទេ តែ​ឥឡូវ​នេះ​យើង​ត្រូវ​ត្រឡប់​ទៅ ត‌យុទ្ធ​នឹង​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី កាល​យើង​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ក្រេក​នឹង​មក​ដល់


ពី​ព្រោះ​អស់​ទាំង​នាវា ពី​ស្រុក​គីទីម នឹង​មក​ទាស់​នឹង​វា ដូច្នេះ វា​នឹង​ធ្លាក់​ចិត្ត ហើយ​វិល​ទៅ​វិញ ដោយ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​អំពើ​ចិត្ត គឺ​វា​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​នឹង​ពួក​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ​នោះ


វា​នឹង​ដំឡើង​អស់​ទាំង​ពន្លា​នៃ​ព្រះ‌រាជ​ស្ថាន នៅ​ជា​កណ្តាល​សមុទ្រ ហើយ​នឹង​ភ្នំ​បរិសុទ្ធ​ដ៏​ឧត្តម ប៉ុន្តែវា​នឹង​មក​ដល់​ចុង​បំផុត​របស់​វា ឥត​មាន​អ្នក​ណា​ជួយ​ឡើយ។


រួច​ទាំង​ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ ហើយ​នឹង​មាស​ក៏​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី​ទាំង​អស់ ហើយ​ត្រឡប់​ដូច​ជា​អង្កាម​នៅ​លាន​ស្រូវ​ខែ​ប្រាំង រួច​ខ្យល់​បក់​ផាត់​យក​ទៅ​បាត់ ឥត​ដែល​ឃើញ​ផង់​ណា​របស់​រូប​នោះ​ទៀត​ឡើយ ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​យ៉ាង​ធំ​នៅ​ពេញ​ផែនដី​ទាំង​ដុំ​មូល។


គឺ​ដូច​ជា​ទ្រង់​បាន​ឃើញ​ថ្ម​នោះ ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់​នឹង​មាស​នោះ​ហើយ គឺ​ព្រះ​ដ៏​ជា​ធំ ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​នៅ​ខាង​មុខ សុបិន​នេះ​ជា​ប្រាកដ​ហើយ ឯ​សេចក្ដី​សំរាយ​ក៏​ជា​ពិត​ដែរ។


ហើយ​ពពែ​ឈ្មោល​រោម​ស្រមូវ​នោះ គឺ​ជា​ស្តេច​សាសន៍​ក្រេក​វិញ ចំណែក​ស្នែង​១​ធំ​ដែល​នៅ​ជា​កណ្តាល​ភ្នែក​ទាំង​២​នោះ គឺ​ជា​ស្តេច​ដើម​ដំបូង


រួច​គាត់​ក្រឡេក​ឃើញ​សាសន៍​អាម៉ា‌លេក ក៏​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា អាម៉ា‌លេក​ជា​ដើម​ចម​នៃ​នគរ​ទាំង​អស់ តែ​ចុង​បំផុត​របស់​គេ នោះ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ។


រួច​គាត់​បញ្ចេញ​ព្រះ‌បន្ទូល​ទៀត ដោយ​ពាក្យ​ថា ឱ​គួរ​អនិច្ចា​ណាស់​ហ្ន៎ តើ​អ្នក​ណា​នឹង​រស់​នៅ​ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ធ្វើ​ការ​ទាំង​នេះ


ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី ដែល​ហោរា​ដានី‌យ៉ែល​បាន​ទាយ​ទុក គឺ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ (អ្នក​ណា​ដែល​អាន​មើល ឲ្យ​យល់​ចុះ)


ចូរ​បង្ហាញ​កាក់​ធំ​១​មក​ឲ្យ​ខ្ញុំ​មើល តើ​មាន​រូប នឹង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា ជា​របស់​សេសារ


បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក នឹង​ជាតិ​យើង​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម