Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ពី​ព្រោះ​អស់​ទាំង​នាវា ពី​ស្រុក​គីទីម នឹង​មក​ទាស់​នឹង​វា ដូច្នេះ វា​នឹង​ធ្លាក់​ចិត្ត ហើយ​វិល​ទៅ​វិញ ដោយ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​អំពើ​ចិត្ត គឺ​វា​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​នឹង​ពួក​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ដ្បិត​នាវាចម្បាំង​នៃ​គីទីម​នឹង​មក​ទាស់នឹង​ទ្រង់ នោះ​ទ្រង់​នឹង​បាក់ទឹកចិត្ត ហើយ​ត្រឡប់ទៅវិញ​។ ពេលនោះ ទ្រង់​នឹង​ខ្ញាល់​នឹង​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ហើយ​ចាត់វិធានការ​។ នៅពេល​ត្រឡប់ទៅវិញ ទ្រង់​នឹង​យកចិត្តទុកដាក់​នឹង​ពួកអ្នកដែល​បោះបង់ចោល​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដ្បិត​នឹង​មាន​នាវា​ពី​ស្រុក​គីទីម​មក​ទាស់​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​ធ្លាក់​ចិត្ត ហើយ​ដក​ថយ ស្ដេច​នឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង រួច​សម្ដែង​កំហឹង​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។ ស្ដេច​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​ជា‌មួយ​អស់​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 គឺ​មាន​នាវា​ជា​ច្រើន​ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ ស្ដេច​ខ្ញាល់​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏វិសុទ្ធ ដោយ​រួម​គំនិត​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធ‌មេត្រី​ដ៏វិសុទ្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 គឺ​មាន​នាវា​ជា​ច្រើន​ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ ស្ដេច​ខឹង​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ ដោយ​រួម​គំនិត​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:30
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​យ៉ាវ៉ាន​គឺ អេលីសា តើស៊ីស ពួក​គីទីម នឹង​ពួក​ដូដា‌នីម


កូន​របស់​យ៉ាវ៉ាន គឺ​អេលីសា តើស៊ីស គីទីម នឹង​ដូដា‌នីម។


ខ្ញុំ​ក៏​ពិចារណា​យល់​ឃើញ​ថា មិន​មែន​ជា​ព្រះ​ដែល​បង្គាប់​ដល់​គាត់​ដូច្នោះ​ទេ គឺ​គាត់​បាន​ទាយ​ទំនាយ​នេះ ទាស់​នឹង​ខ្ញុំ​វិញ ហើយ​គឺ​ថូប៊ីយ៉ា នឹង​សាន‌បា‌ឡាត​បាន​ជួល​គាត់​ផង


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ក្រុង​ទីរ៉ុស។ នែ ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ទី​ក្រុង​ឯង​ត្រូវ​បំផ្លាញ​ហើយ ទាល់​តែ​គ្មាន​ផ្ទះ​ណា​សល់​នៅ ឬ​ផ្លូវ​ណា​ចូល​ទៅ​បាន​ឡើយ ដំណឹង​នោះ​បាន​សំដែង​ឲ្យ​គេ​ដឹង​នៅ​ត្រង់​ស្រុក​គីទីម


ហើយ​ទ្រង់​មាន​បន្ទូល​ថា ឱ​កូន​ក្រមុំ​នៃ​ក្រុង​ស៊ីដូន​ដែល​ត្រូវ​សង្កត់‌សង្កិន​អើយ ឯង​នឹង​មិន​រីក‌រាយ​សប្បាយ​ទៀត​ទេ ចូរ​ក្រោក​ឡើង ឆ្លង​ទៅ​ឯ​ស្រុក​គីទីម​ចុះ តែ​នៅ​ទី​នោះ គង់​តែ​មិន​បាន​ស្រាក‌ស្រាន្ត​ដែរ។


ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន​របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​ដែល​មាន​អ្វី​ឲ្យ​ដូច​ឬ​ទេ


អស់​ទាំង​ដង​ចែវ​របស់​ឯង​បាន​ធ្វើ​ពី​ឈើ​ម៉ៃសាក់ ស្រុក​បាសាន គេ​បាន​ធ្វើ​ជើងម៉ា​ឯង ពី​ឈើ​គ្រញូង ពី​កោះ​គីទីម ប្រដាប់​ដោយ​ភ្លុក


គ្រា​នោះ វា​នឹង​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ នាំ​ទាំង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ផង រួច​វា​នឹង​កើត​មាន​ចិត្ត​ទាស់​ទទឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​តែ​បំណង​ចិត្ត រួច​វិល​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ


លុះ​ដល់​វេលា​កំណត់ វា​នឹង​ត្រឡប់​មក​ចូល​ក្នុង​ស្រុក​ខាង​ត្បូង​ទៀត តែ​ជាន់​ក្រោយ​នេះ នឹង​មិន​បាន​ដូច​ជា​ជាន់​មុន​ទេ


ស្តេច​នោះ​នឹង​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​នឹង​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​ដែរ ព្រម​ទាំង​គិត​បំផ្លាស់​ពេល​កំណត់ នឹង​ច្បាប់​ផង ហើយ​គេ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​នោះ នៅ​១​ខួប​២​ខួប ហើយ​កន្លះ​ខួប


តែ​នឹង​មាន​នាវា​មក​ពី​ស្រុក​គីទីម គេ​នឹង​បន្ទាប‌បន្ថោក​សាសន៍​អាសស៊ើរ ព្រម​ទាំង​សាសន៍​ហេប៊ើរ​ផង តែ​គេ​នឹង​ត្រូវ​វិនាស​ទៅ​ដែរ


នៅ​គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​រវាត​ចិត្ត​ចេញ គេ​នឹង​បញ្ជូន​គ្នា ហើយ​នឹង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក


ដោយ​ហេតុ​នោះ ឱ​ស្ថាន‌សួគ៌ នឹង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម