ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅ អើ ព្រះយេហូវ៉ាទ្រង់បំបាក់កំទេចដើមតាត្រៅ នៅភ្នំល្បាណូន
អេសាយ 2:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺមកលើអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូន ដែលខ្ពស់ ហើយដំកើងឡើង នឹងលើគ្រប់ទាំងដើមម៉ៃសាក់ នៅស្រុកបាសានដែរ ព្រះគម្ពីរខ្មែរសាកល គឺទាស់នឹងអស់ទាំងដើមស៊ីដានៃលីបង់ ដែលខ្ពស់ ហើយត្រូវបានតម្កើងឡើង ទាស់នឹងអស់ទាំងដើមអូកនៃបាសាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺមកលើអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូន ដែលខ្ពស់ ហើយតម្កើងឡើង និងលើគ្រប់ទាំងដើមម៉ៃសាក់ នៅស្រុកបាសានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គពង្រាបដើមឈើដ៏ខ្ពស់ៗទាំងប៉ុន្មាន នៅស្រុកលីបង់ ពង្រាបដើមជ្រៃទាំងឡាយនៅស្រុកបាសាន។ អាល់គីតាប ទ្រង់ពង្រាបដើមឈើដ៏ខ្ពស់ៗទាំងប៉ុន្មាន នៅស្រុកលីបង់ ពង្រាបដើមជ្រៃទាំងឡាយនៅស្រុកបាសាន។ |
ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅ អើ ព្រះយេហូវ៉ាទ្រង់បំបាក់កំទេចដើមតាត្រៅ នៅភ្នំល្បាណូន
អើ ទាំងដើមកកោះក៏រីករាយចំពោះឯង នឹងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា តាំងពីឯងត្រូវរលំចុះ នោះឥតមានអ្នកណាឡើងមកកាប់រំលំយើងទៀតទេ
ស្រុកកំពុងតែយំសោក ហើយថយកំឡាំងទៅ ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន ឯស្រុកបាសាន នឹងភ្នំកើមែល នោះក៏ជំរុះស្លឹកចុះ
ឯងបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ នឹងដើមកកោះដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ
អស់ទាំងដងចែវរបស់ឯងបានធ្វើពីឈើម៉ៃសាក់ ស្រុកបាសាន គេបានធ្វើជើងម៉ាឯង ពីឈើគ្រញូង ពីកោះគីទីម ប្រដាប់ដោយភ្លុក
អញនឹងចាត់ប្រើភ្លើងឲ្យទៅលើពួកយូដា ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងយេរូសាឡិមអស់ទៅ។