Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 29:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ក៏​បំបាក់​ដើម​តាត្រៅ អើ ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​កំទេច​ដើម​តាត្រៅ នៅ​ភ្នំ​ល្បាណូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​បំបាក់​ដើមស៊ីដា ព្រះយេហូវ៉ា​បំបាក់​ដើមស៊ីដា​នៅ​លីបង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​បំបាក់​ដើម​តា‌ត្រៅ គឺ​ព្រះ‌យេហូវ៉ា​បំបាក់​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ ព្រះ‌អម្ចាស់​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 សំឡេង​របស់​អុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ អុលឡោះ‌តាអាឡា​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 29:5
3 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​ទាំង​ដើម​ឈើ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆ្អែត គឺ​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ទ្រង់​បាន​ដាំ


គឺ​មក​លើ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ដែល​ខ្ពស់ ហើយ​ដំកើង​ឡើង នឹង​លើ​គ្រប់​ទាំង​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​ដែរ


នោះ​គុម្ព​បន្លា​ឆ្លើយ​ឡើង​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ចាក់​ប្រេង តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​ពិត នោះ​ចូរ​ឲ្យ​មក​ជ្រក​នៅ​ក្រោម​ម្លប់​ខ្ញុំ​ចុះ ពុំ​នោះ​សោត នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​មក បញ្ឆេះ​ដល់​ទៅ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម