ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
អេសាយ 19:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ នឹងមានអាសនា១នៅកណ្តាលស្រុកអេស៊ីព្ទ សំរាប់បូជាថ្វាយដល់ព្រះយេហូវ៉ា ហើយនៅត្រង់ព្រំដែននឹងមានបង្គោល១ សំរាប់រំឭកពីព្រះយេហូវ៉ា ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ នឹងមានអាសនាមួយសម្រាប់ព្រះយេហូវ៉ា នៅកណ្ដាលដែនដីអេហ្ស៊ីប ក៏នឹងមានបង្គោលមួយសម្រាប់ព្រះយេហូវ៉ានៅព្រំដែននៃដែនដីអេហ្ស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ នឹងមានអាសនាមួយនៅកណ្ដាលស្រុកអេស៊ីព្ទ សម្រាប់បូជាថ្វាយដល់ព្រះយេហូវ៉ា ហើយនៅត្រង់ព្រំដែននឹងមានបង្គោលមួយ សម្រាប់រំឭកពីព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ គេនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់ នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្តូបមួយថ្វាយព្រះអម្ចាស់នៅក្បែរព្រំដែន អាល់គីតាប គ្រានោះ គេនឹងសង់អាសនៈមួយជូនអុលឡោះតាអាឡា នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្ដូបមួយជូនអុលឡោះតាអាឡានៅក្បែរព្រំដែន |
ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
លុះព្រឹកឡើងយ៉ាកុបក្រោកពីព្រលឹម ក៏យកថ្មដែលគាត់បានកើយនោះបញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ
ពួកអ្នកធំនឹងចេញពីស្រុកអេស៊ីព្ទមក ឯស្រុកអេធីយ៉ូពី នឹងប្រញាប់ប្រវាដៃទៅឯព្រះដែរ។
ម៉ូសេក៏កត់អស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា រួចលោកក្រោកពីព្រលឹមទៅស្អាងអាសនា១នៅជើងភ្នំ ហើយក៏បញ្ឈរថ្ម១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែលទាំង១២
នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់អញ ដែលសំរាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងដង្វាយដុត នឹងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសំរាប់គ្រប់ទាំងសាសន៍
អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯឯង ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់ឯង វាទាំងឡាយនឹងឡើងមកលើអាសនាអញ ដោយស្ម័គ្រពីចិត្ត ហើយអញនឹងលើកដំកើងវិហារនៃសិរីល្អរបស់អញ
គ្រានោះនឹងកើតមានដូច្នេះថា ចាប់តាំងពីថ្ងៃចូលខែ១ ដរាបដល់ថ្ងៃចូលខែ១ទៀត ហើយពីថ្ងៃឈប់សំរាក១ ដរាបដល់ថ្ងៃឈប់សំរាក១ទៀត នោះគ្រប់មនុស្សទាំងអស់នឹងមកក្រាបថ្វាយបង្គំនៅចំពោះអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ពីស្រុកអេស៊ីព្ទ គឺពីដំណើរពលទ័ពរបស់ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ដែលនៅត្រង់កើកេមីស ក្បែរមាត់ទន្លេអ៊ើប្រាត ជាស្រុកដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានវាយយក ក្នុងឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា
លុះដល់ថ្ងៃទី១ ខែផល្គុន ក្នុងឆ្នាំទី១២ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាឡើងដែរ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានចាត់ឲ្យអញមកឯឯង ហើយការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង។
យើងរាល់គ្នាមានអាសនា១ ដែលពួកអ្នកបំរើក្នុងរោងឧបោសថ គេគ្មានច្បាប់នឹងចូលមកបរិភោគពីអាសនានោះទេ
កាលគេបានទៅដល់ក្រវល់ស្រុកជិតទន្លេយ័រដាន់ ក្នុងស្រុកកាណាន នោះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ស្អាងអាសនា១ទៅជិតទន្លេយ័រដាន់ ជាអាសនាមានភាពយ៉ាងធំ
ហេតុនោះ បានជាយើងរាល់គ្នាបាននិយាយគ្នាថា ចូរយើងស្អាងអាសនា១ មិនមែនសំរាប់ថ្វាយដង្វាយ ឬយញ្ញបូជាទេ
គឺទុកគ្រាន់តែជាទីបន្ទាល់ដល់យើងខ្ញុំ នឹងអ្នករាល់គ្នា ព្រមទាំងកូនចៅយើងទាំងអស់គ្នាតទៅប៉ុណ្ណោះ ដើម្បីឲ្យយើងខ្ញុំបានគោរពប្រតិបត្តិនៅចំពោះព្រះយេហូវ៉ា ដោយដង្វាយដុតយញ្ញបូជា នឹងដង្វាយមេត្រីរបស់យើងខ្ញុំ ប្រយោជន៍ដល់ពេលទៅមុខ កុំឲ្យកូនចៅរបស់អ្នករាល់គ្នានិយាយនឹងកូនចៅយើងខ្ញុំថា ឯងគ្មានចំណែកនឹងព្រះយេហូវ៉ាទេនោះឡើយ
ដូច្នេះយើងខ្ញុំបានសំរេចថា បើកាលណាគេនឹងនិយាយដូច្នោះមកយើងខ្ញុំ ឬនឹងពូជដំណយើងខ្ញុំតទៅមុខ នោះយើងខ្ញុំនឹងឆ្លើយតបថា មើល នេះជាគំរូពីអាសនាផងព្រះយេហូវ៉ា ដែលពួកឰយុកោយើងខ្ញុំបានស្អាងទុក មិនមែនសំរាប់ថ្វាយដង្វាយដុត ឬយញ្ញបូជាទេ គឺទុកគ្រាន់តែជាទីបន្ទាល់ដល់យើងខ្ញុំ នឹងអ្នករាល់គ្នាប៉ុណ្ណោះ
ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ គេដាក់ឈ្មោះអាសនានោះថា «ទីបន្ទាល់» ដ្បិតគេថា នេះហើយជាទីបន្ទាល់ដល់អ្នករាល់គ្នា ហើយនឹងយើងខ្ញុំ ពីព្រះយេហូវ៉ា ថាទ្រង់ជាព្រះពិត។