Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 22:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់​ដល់​យើង​ខ្ញុំ នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​យើង​ទាំង​អស់​គ្នា​ត​ទៅ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដង្វាយ​ដុត​យញ្ញ‌បូជា នឹង​ដង្វាយ​មេត្រី​របស់​យើង​ខ្ញុំ ប្រយោជន៍​ដល់​ពេល​ទៅ​មុខ កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​និយាយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ថា ឯង​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់មួយ​រវាង​យើង​ខ្ញុំ និង​អ្នក​រាល់​គ្នា ព្រម​ទាំង​រវាង​កូន​ចៅ​របស់​យើង​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ថ្វាយ​តង្វាយ​ដុត តង្វាយ​យញ្ញ‌បូជា និង​តង្វាយ​មេត្រី​របស់​យើង​ខ្ញុំ ដើម្បី​កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា អាច​ពោល​មក​កាន់​កូន​ចៅ​របស់​យើង​ខ្ញុំ​នៅ​ថ្ងៃ​ខាង​មុខ​ថា "អ្នក​រាល់​គ្នា​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា" បាន​ឡើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ប៉ុន្តែ អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បងប្អូន ព្រម​ទាំង​កូន​ចៅ​របស់​យើង​នៅ​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​មាន​សិទ្ធិ‌គោរព​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ព្រម​ទាំង​យញ្ញ‌បូជា​ឯ​ទៀតៗ​ដែរ។ ដូច្នេះ នៅ​អនាគត កូន​ចៅ​របស់​បងប្អូន​នឹង​មិន​អាច​ពោល​ទៅ​កូន​ចៅ​របស់​យើង​ថា “អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់”ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ប៉ុន្តែ អាសនៈ​នេះ​ជា​សក្ខី‌ភាព​រវាង​យើង​ខ្ញុំ និង​បង​ប្អូន ព្រម​ទាំង​កូន​ចៅ​របស់​យើង​នៅ​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​មាន​សិទ្ធិ‌គោរព​បម្រើអុលឡោះ‌តាអាឡា​ដោយ​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព ព្រម​ទាំង​គូរបាន​ឯ​ទៀតៗ​ដែរ។ ដូច្នេះ នៅ​អនាគត​កូន​ចៅ​របស់​បង​ប្អូន នឹង​មិន​អាច​ពោល​ទៅ​កូន​ចៅ​របស់​យើង​ថា “អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់​ទង​ជា​មួយអុលឡោះ‌តាអាឡា”បាន​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 22:27
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ឡាបាន់​និយាយ​ថា គំនរ​ថ្ម​នេះ​ជា​ទី​បន្ទាល់​ដល់​ឯង ហើយ​នឹង​អញ​នៅ​ថ្ងៃ​នេះ ហេតុ​នោះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ថា កាលេឌ ហើយ​មីសប៉ា


គំនរ​នេះ នឹង​បង្គោល​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ថា អញ​មិន​រំលង​គំនរ​នេះ​ទៅ​ឯ​ឯង ហើយ​ឯង​ក៏​មិន​រំលង​គំនរ ឬ​បង្គោល​នេះ​មក​ឯ​អញ ប្រយោជន៍​នឹង​ធ្វើ​អាក្រក់​អ្វី​ឡើយ


ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចំណែក​នៃ​មរដក ហើយ​ជា​ចំណែក​ក្នុង​ពែង​របស់​ទូលបង្គំ គឺ​ទ្រង់​ហើយ ដែល​ត្រួត​មើល​ចំណែក​ទូលបង្គំ


នៅ​គ្រា​នោះ នឹង​មាន​អាសនា​១​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ សំរាប់​បូជា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ‌ដែន​នឹង​មាន​បង្គោល​១ សំរាប់​រំឭក​ពី​ព្រះ‌យេហូវ៉ា


នោះ​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ​ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង


កាល​គេ​បាន​ទៅ​ដល់​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នោះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ស្អាង​អាសនា​១​ទៅ​ជិត​ទន្លេ​យ័រដាន់ ជា​អាសនា​មាន​ភាព​យ៉ាង​ធំ


ហេតុ​នោះ បាន​ជា​យើង​រាល់​គ្នា​បាន​និយាយ​គ្នា​ថា ចូរ​យើង​ស្អាង​អាសនា​១ មិន​មែន​សំរាប់​ថ្វាយ​ដង្វាយ ឬ​យញ្ញ‌បូជា​ទេ


ដូច្នេះ​យើង​ខ្ញុំ​បាន​សំរេច​ថា បើ​កាល​ណា​គេ​នឹង​និយាយ​ដូច្នោះ​មក​យើង​ខ្ញុំ ឬ​នឹង​ពូជ​ដំណ​យើង​ខ្ញុំ​ត​ទៅ​មុខ នោះ​យើង​ខ្ញុំ​នឹង​ឆ្លើយ​តប​ថា មើល នេះ​ជា​គំរូ​ពី​អាសនា​ផង​ព្រះ‌យេហូវ៉ា ដែល​ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​ស្អាង​ទុក មិន​មែន​សំរាប់​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​ទេ គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់​ដល់​យើង​ខ្ញុំ នឹង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ


ឯ​ពួក​កូន​ចៅ​រូបេន នឹង​ពួក​កូន​ចៅ​កាឌ់ គេ​ដាក់​ឈ្មោះ​អាសនា​នោះ​ថា «ទី​បន្ទាល់» ដ្បិត​គេ​ថា នេះ​ហើយ​ជា​ទី​បន្ទាល់​ដល់​អ្នក​រាល់​គ្នា ហើយ​នឹង​យើង​ខ្ញុំ ពី​ព្រះ‌យេហូវ៉ា ថា​ទ្រង់​ជា​ព្រះ​ពិត។


ដោយ​ប្រាប់​គេ​ថា មើល ថ្ម​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​យើង​រាល់​គ្នា ដូច្នេះ ត្រូវ​ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា ក្រែង​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​នៃ​ឯង​វិញ


នោះ​សាំយូ‌អែល លោក​យក​ថ្ម ដាក់​នៅ​កណ្តាល​មីសប៉ា នឹង​ស៊េន ហើយ​ក៏​ហៅ​ថ្ម​នោះ ឈ្មោះ​ថា អេបេន-អេស៊ើរ ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​យើង​ខ្ញុំ ដរាប​ដល់​ឥឡូវ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម