ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 18:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​នឹង​ត្រូវ​បោះ‌បង់​ចោល​ជា​មួយ​គ្នា ដល់​សត្វ​ហើរ​មក​ពី​ភ្នំ ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​ដែរ ឯ​សត្វ​ហើរ​ទាំង​នោះ នឹង​អាស្រ័យ ដោយ‌សារ​ខ្មោច​គេ​អស់​១​រដូវ​ក្តៅ ហើយ​សត្វ​ព្រៃ​នឹង​អាស្រ័យ ដោយ‌សារ​គេ​អស់​១​រដូវ​រងា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មែកទាំងនោះ​នឹង​ត្រូវបាន​បោះបង់ចោល​ជាមួយគ្នា ដល់​សត្វហើរចាប់រំពា​នៅលើ​ភ្នំ និង​ដល់​សត្វព្រៃនៅលើផែនដី នោះ​សត្វហើរចាប់រំពា​នឹង​មកលើ​វា​នៅ​រដូវក្ដៅ ហើយ​អស់ទាំង​សត្វព្រៃនៅលើផែនដី​នឹង​មកលើ​វា​នៅ​រដូវរងា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​នឹង​ត្រូវ​បោះ‌បង់​ចោល​ជា‌មួយ​គ្នា ដល់​សត្វ​ហើរ​មក​ពី​ភ្នំ ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​ដែរ ឯ​សត្វ​ហើរ​ទាំង​នោះ នឹង​អាស្រ័យ​ដោយ‌សារ​ខ្មោច​គេ​អស់​មួយ​រដូវ​ក្តៅ ហើយ​សត្វ​ព្រៃ​នឹង​អាស្រ័យ ដោយ‌សារ​គេ​អស់​មួយ​រដូវ​រងា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្មាំង​សត្រូវ​នឹង​ប្រល័យ​ជីវិត​ជន‌ជាតិ​អេត្យូ‌ពី ហើយ​ទុក​សាក‌សព​ចោល​យ៉ាង​នោះ​ដែរ គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​ត្មាត​ដែល​រស់​នៅ​តាម​ភ្នំ និង​ជា​ចំណី​របស់​សត្វ​សាហាវ។ ត្មាត​នឹង​ស៊ី​សាក‌សព របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ ហើយ​សត្វ​សាហាវ​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ នៅ​រដូវ​ត្រជាក់»។

សូមមើលជំពូក

អាល់គីតាប

ខ្មាំង​សត្រូវ​នឹង​ប្រល័យ​ជីវិត​ជន‌ជាតិ​អេត្យូ‌ពី ហើយ​ទុក​សាក‌សព​ចោល​យ៉ាង​នោះ​ដែរ គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​ត្មាត​ដែល​រស់​នៅ​តាម​ភ្នំ និង​ជា​ចំណី​របស់​សត្វ​សាហាវ។ ត្មាត​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ ហើយ​សត្វ​សាហាវ​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ នៅ​រដូវ​ត្រជាក់»។

សូមមើលជំពូក



អេសាយ 18:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឯង​បាន​ត្រូវ​បោះ​ចោល​ចេញ​ឆ្ងាយ​ពី​ម៉ុង​ឯង​ទៅ ដូច​ជា​មែក​ដែល​គួរ​ខ្ពើម​វិញ គឺ​ដូច​ជា​អាវ​របស់​មនុស្ស​ដែល​ត្រូវ​គេ​សំឡាប់ ជា​អ្នក​ដែល​ត្រូវ​គេ​ចាក់​ទំលុះ​ដោយ​ដាវ ហើយ​ក៏​ចុះ​ទៅ​ដល់​ថ្ម​នៅ​ក្នុង​រណ្តៅ ដូច​ជា​ខ្មោច​ដែល​គេ​ជាន់​ឈ្លី​ដោយ​ជើង


មើល​ន៏ ស្រុក​របស់​សាសន៍​ខាល់ដេ ពួក​នោះ​មិន​មែន​ជា​សាសន៍​ណា​ទេ ទាល់​តែ​ពួក​អាសស៊ើរ​បាន​តាំង​នគរ​ឡើង ឲ្យ​ពួក​អ្នក​ដែល​នៅ​ទី​រហោ‌ស្ថាន​នោះ គេ​បាន​ដំឡើង​ប៉ម​របស់​គេ ហើយ​បាន​រំលំ​អស់​ទាំង​ដំណាក់​នៃ​ក្រុង​ទីរ៉ុស ទាំង​បំផ្លាញ​អស់​រលីង​ទៅ


អញ​បាន​ហៅ​ឥន្ទ្រី​១​មក​ពី​ទិស​ខាង​កើត ជា​មនុស្ស​ដែល​នឹង​សំរេច​តាម​គំនិត​របស់​អញ ឲ្យ​មក​ពី​ស្រុក​ឆ្ងាយ អើ អញ​បាន​ចេញ​វាចា​ហើយ អញ​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង​ផង អញ​បាន​គិត​សំរេច​ស្រេច​ហើយ អញ​នឹង​ធ្វើ​ការ​នោះ​ឯង។


នែ អស់​ទាំង​សត្វ​នៅ​វាល ហើយ​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​មក​ហែក​ស៊ី​ចុះ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ដំរូវ​ឲ្យ​មាន​៤​មុខ​កើត​ឡើង​ដល់​គេ គឺ​ដាវ​សំរាប់​កាប់​សំឡាប់​១ ឆ្កែ​សំរាប់​ហែក​ស៊ី​១ នឹង​សត្វ​ហើរ​លើ​អាកាស​១ ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សំរាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង


គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់ ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​កប់​ខ្មោច​គេ​ដែរ គឺ​គេ​នឹង​បាន​ដូច​ជា​ជី​នៅ​ដី​វិញ គេ​នឹង​ត្រូវ​វិនាស​បង់​ដោយ​ដាវ នឹង​សេចក្ដី​អំណត់‌អត់ ហើយ​ខ្មោច​គេ​នឹង​បាន​សំរាប់​ជា​អាហារ ដល់​សត្វ​ហើរ​លើ​អាកាស នឹង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី។


ហើយ​ខ្មោច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​នេះ នឹង​ជា​ចំណី​ដល់​សត្វ​ហើរ​លើ​អាកាស នឹង​ដល់​សត្វ​នៅ​ដី​ផង ឥត​មាន​អ្នក​ណា​បង្អើល​វា​ចេញ​ឡើយ


ឯ​សត្វ​ហើរ​លើ​អាកាស​នឹង​មក​អាស្រ័យ​នៅ​លើ​បំណែក ហើយ​អស់​ទាំង​សត្វ​នៅ​ដី​នឹង​មក​អាស្រ័យ​នៅ​លើ​មែក​វា