អេសាយ 46:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 អញបានហៅឥន្ទ្រី១មកពីទិសខាងកើត ជាមនុស្សដែលនឹងសំរេចតាមគំនិតរបស់អញ ឲ្យមកពីស្រុកឆ្ងាយ អើ អញបានចេញវាចាហើយ អញនឹងធ្វើឲ្យការនោះកើតឡើងផង អញបានគិតសំរេចស្រេចហើយ អញនឹងធ្វើការនោះឯង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 យើងបានហៅសត្វហើរចាប់រំពាមួយឲ្យមកពីទិសខាងកើត គឺហៅមនុស្សម្នាក់សម្រាប់ផែនការរបស់យើងឲ្យមកពីស្រុកឆ្ងាយ។ មែនហើយ យើងបាននិយាយ មែនហើយ យើងនឹងធ្វើឲ្យការនេះកើតឡើង; យើងបានគ្រោងទុក មែនហើយ យើងនឹងបំពេញការនេះឲ្យសម្រេច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 យើងបានហៅឥន្ទ្រីមួយមកពីទិសខាងកើត ជាមនុស្សដែលនឹងសម្រេចតាមគំនិតរបស់យើង ឲ្យមកពីស្រុកឆ្ងាយ យើងបានចេញវាចាហើយ យើងនឹងធ្វើឲ្យការនោះកើតឡើង យើងបានគិតស្រេចហើយ យើងនឹងធ្វើការនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 យើងហៅសត្វត្មាតមួយពីទិសខាងកើត គឺបុរសម្នាក់ពីស្រុកឆ្ងាយដែលនឹងសម្រេចតាម គម្រោងការរបស់យើង។ អ្វីដែលយើងនិយាយ យើងនឹងធ្វើឲ្យសម្រេចជារូបរាង អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។ សូមមើលជំពូកអាល់គីតាប11 យើងហៅសត្វត្មាតមួយពីទិសខាងកើត គឺបុរសម្នាក់ពីស្រុកឆ្ងាយដែលនឹងសម្រេចតាម គម្រោងការរបស់យើង។ អ្វីដែលយើងនិយាយ យើងនឹងធ្វើឲ្យសម្រេចជារូបរាង អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។ សូមមើលជំពូក |
ចូរហៅពួកពលធ្នូ ឲ្យមកច្បាំងនឹងក្រុងបាប៊ីឡូនចុះ គឺអស់អ្នកណាដែលធ្លាប់យឹតធ្នូ ត្រូវឲ្យបោះទ័ពនៅព័ទ្ធជុំវិញ កុំឲ្យពួកគេណាមួយរួចឡើយ ចូរសងតាមការដែលគេបានធ្វើចុះ ត្រូវឲ្យប្រព្រឹត្តនឹងគេតាមគ្រប់ទាំងអំពើដែលគេបានប្រព្រឹត្ត ដ្បិតគេបានមានចិត្តឆ្មើងឆ្មៃចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
មើល ខ្មាំងសត្រូវនឹងឡើងមកទាស់នឹងទីលំនៅមាំមួន ដូចជាសិង្ហដែលឡើងមកពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យពួកក្រុងបាប៊ីឡូនរត់ចេញភ្លាម រួចអ្នកណាដែលបានរើសតាំង នោះអញនឹងតាំងឲ្យគ្រប់គ្រងវិញ តើអ្នកណាដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណា ដែលអាចនឹងឈរនៅចំពោះអញបាន