ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 17:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វរ‌ហើយ មាន​ឮ​សូរ​អ៊ឹក‌ធឹក​របស់​ជន‌ជាតិ​ជា​ច្រើន ដែល​ឮ​សន្ធឹក ដូច​ជា​សន្ធឹក​សមុទ្រ នឹង​សូរ​របស់​សាសន៍​ផ្សេងៗ​ដែល​លឿន​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

វេទនា​ហើយ​! សូរគឹកកង​របស់​ប្រជាជាតិ​ទាំងឡាយ​ដែល​គ្រហឹម​ដូច​សមុទ្រ​គ្រហឹម​! សូរសន្ធឹក​របស់​ជាតិសាសន៍​នានា​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ខ្លាំងក្លា​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វរ​ហើយ មាន​ឮ​សូរ​អ៊ឹក‌ធឹក​របស់​ជន​ជាតិ​ជា​ច្រើន ដែល​ឮ​សន្ធឹក​ដូច​ជា​សន្ធឹក​សមុទ្រ និង​សូរ​របស់​សាសន៍​ផ្សេងៗ ដែល​លឿន​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ឮ​ស្នូរ​សន្ធឹក​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា ប្រៀប​បាន​នឹង​ស្នូរ​សន្ធឹក​មហា​សាគរ និង​ឮ​ស្នូរ​សំឡេង​សាសន៍​ទាំង‌ឡាយ គគ្រឹក‌គគ្រេង​ដូច​រលក​សមុទ្រ

សូមមើលជំពូក

អាល់គីតាប

មាន​ឮ​ស្នូរ​សន្ធឹក​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា ប្រៀប​បាន​នឹង​ស្នូរ​សន្ធឹក​មហា​សាគរ និង​ឮ​ស្នូរ​សំឡេង​សាសន៍​ទាំង‌ឡាយ គគ្រឹក‌គគ្រេង​ដូច​រលក​សមុទ្រ

សូមមើលជំពូក



អេសាយ 17:12
21 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឯ​ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ជុំវិញ​ទូលបង្គំ ហើយ​ជំនន់​នៃ​សេចក្ដី​ទុច្ចរិត​បាន​បំភ័យ​ទូលបង្គំ


៙ ព្រះ‌សូរ‌សៀងនៃ​ព្រះ‌យេហូវ៉ា​ខ្ទរ​តាម​ទឹក ព្រះ​ដ៏​មាន​សិរី‌ល្អ​ទ្រង់​បញ្ចេញ​ផ្គរ‌លាន់ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​លើ​ទឹក​ធំ


ដ្បិត​មើល ពួក​ខ្មាំង​សត្រូវ​ទ្រង់ គេ​កំពុង​តែ​អ៊ូអែ ហើយ​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ គេ​ធ្វើ​ក្រអឺត‌ក្រអោង


មាន​ឮ​សូរ​គឹក‌កង​របស់​មនុស្ស​កក‌កុញ​នៅ​លើ​ភ្នំ គឺ​ជា​សូរ​ដូច​ជា​ប្រជា‌ជាតិ​យ៉ាង​ធំ ជា​សូរ​អ៊ឹក‌ធឹក​របស់​នគរ​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ប្រជុំ​គ្នា គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​កំពុង​តែ​ត្រួត‌ត្រា​មើល​ពល‌ទ័ព​សំរាប់​ចូល​ច្បាំង


អញ​នឹង​យក​សេចក្ដី​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​បន្ទាត់ ហើយ​នឹង​សេចក្ដី​សុចរិត​ជា​កូន​តឹង រួច​ព្យុះ​ព្រិល​នឹង​បោស​រំលីង​ទី​ជ្រក​នៃ​សេចក្ដី​ភូត‌ភរ​ទៅ ហើយ​ទឹក​នឹង​ជន់​ឡើង លិច​ទី​ពំនួន​បង់


ឯ​គ្រឿង​សស្ត្រា‌វុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ ហើយ​អស់​ទាំង​អណ្តាត​ណា​ដែល​កំរើក​ទាស់​នឹង​ឯង​ក្នុង​រឿង​ក្តី នោះ​ឯង​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​នឹង​ទទួល​ជា​មរដក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពី​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឱ​ជន‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​សន្ធាប់​ចុះ គង់​តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​វិញ នែ អស់​ទាំង​ស្រុក​ដែល​នៅ​ឆ្ងាយៗ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​ក្រវាត់​ចង្កេះ​ខ្លួន​ដែរ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី ចូរ​ក្រវាត់​ចង្កេះ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ


ពី​ព្រោះ​គ្រប់​ទាំង​ស្បែក​ជើង​របស់​ពួក​ទាហាន​ក្នុង​ចំបាំង​យ៉ាង​អ៊ឹក‌ធឹក ហើយ​សំលៀក‌បំពាក់​ប្រឡាក់​ជោក​ដោយ​ឈាម នោះ​នឹង​បាន​សំរាប់​ដុត ហើយ​ជា​ចំណី​ដល់​ភ្លើង


គេ​ចាប់​កាន់​ធ្នូ នឹង​លំពែង ជា​សាសន៍​សាហាវ ឥត​ត្រា‌ប្រណី សំឡេង​គេ​ក៏​លាន់​ឮ​សន្ធឹក​ដូច​ជា​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ​ដំរៀប​ជា​ក្បួន​ទ័ព ដូច​ជា​មនុស្ស​ដែល​ចូល​ទៅ​ច្បាំង ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ គឺ​ច្បាំង​នឹង​ឯង​ហើយ


ហើយ​មើល សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ក៏​មក​តាម​ផ្លូវ​ពី​ទិស​ខាង​កើត ព្រះ‌សូរ‌សៀង​ទ្រង់​ឮ​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន ហើយ​ផែនដី​បាន​ភ្លឺ ដោយ‌សារ​សិរី‌ល្អ​របស់​ទ្រង់


ដានី‌យ៉ែល​លោក​បរិយាយ​ថា ខ្ញុំ​បាន​ឃើញ​ការ​ជាក់​ស្តែង​នៅ​ពេល​យប់​ដូច្នេះ ខ្យល់​ទាំង​៤​នៅ​លើ​អាកាស​ធ្លាក់​ចុះ​មក​លើ​មហា​សមុទ្រ


ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន​មូល​គ្នា​មក​ទាស់​នឹង​ឯង គេ​ពោល​ថា ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ


រីឯ​វេលា​ណា​ដែល​ហឹប​ចេញ​ទៅ នោះ​ម៉ូសេ​តែង​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឈរ​ឡើង ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ ត្រូវ​រត់​នៅ​ចំពោះ​ទ្រង់


កាល​ណោះ នឹង​មាន​ទី​សំគាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ចន្ទ នឹង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្ដី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ នឹង​សេចក្ដី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ នឹង​រលក


ទេវតា​១​ក្នុង​ពួក​ទាំង​៧​នោះ ដែល​កាន់​ចាន​កន្ទោង​៧ ក៏​មក​និយាយ​មក​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទោស​នៃ​ស្រី​សំផឹង​ដ៏​ធំ ដែល​ស្ថិត​នៅ​លើ​ទឹក​ច្រើន


ទេវតា​ក៏​ប្រាប់​ខ្ញុំ​ថា ឯ​ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្រី​សំផឹង​អង្គុយ​នោះ គឺ​ជា​ប្រជា‌ជន នឹង​មនុស្ស​ផង​ទាំង‌ឡាយ គ្រប់​សាសន៍ គ្រប់​ភាសា