ទោះបើទ្រង់បានបំបាក់បំបែកយើងខ្ញុំនៅទីរបស់ឆ្កែព្រៃ ហើយគ្របយើងខ្ញុំ ដោយម្លប់នៃសេចក្ដីស្លាប់ក៏ដោយ។
អេសាយ 13:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហ្វូងឆ្កែព្រៃនឹងលូនៅក្នុងដំណាក់របស់គេ ហើយស្វាននឹងនៅក្នុងមន្ទីរជាទីសប្បាយរបស់គេដែរ ឯពេលវេលារបស់ទីក្រុងនោះ ក៏ជិតដល់ហើយ ថ្ងៃកំណត់នឹងមិនបន្ថយប៉ុន្មានទេ។ ព្រះគម្ពីរខ្មែរសាកល សត្វស្វាននឹងលូក្នុងប៉មរបស់ពួកគេ ហើយឆ្កែព្រៃនឹងនៅក្នុងវិមានដ៏ល្អប្រណិត។ ពេលកំណត់របស់បាប៊ីឡូននៅជិតបង្កើយហើយ ថ្ងៃកំណត់របស់បាប៊ីឡូនក៏មិនពន្យារទៀតដែរ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហ្វូងឆ្កែព្រៃនឹងលូននៅក្នុងដំណាក់របស់គេ ហើយស្វាននឹងនៅក្នុងមន្ទីរជាទីសប្បាយរបស់គេដែរ ឯពេលវេលារបស់ទីក្រុងនោះ ក៏ជិតដល់ហើយ ថ្ងៃកំណត់នឹងមិនបន្ថយប៉ុន្មានទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហ្វូងឆ្កែព្រៃនឹងលូនៅតាមដំណាក់របស់ពួកគេ ហើយហ្វូងស្វានរស់នៅក្នុងវិមានលំហែកាយ។ ពេលកំណត់របស់ក្រុងបាប៊ីឡូនជិតមកដល់ ឥតពន្យារឡើយ។ អាល់គីតាប ហ្វូងឆ្កែព្រៃនឹងលូនៅតាមដំណាក់របស់ពួកគេ ហើយហ្វូងស្វានរស់នៅក្នុងវិមានលំហែកាយ។ ពេលកំណត់របស់ក្រុងបាប៊ីឡូនជិតមកដល់ ឥតពន្យារឡើយ។ |
ទោះបើទ្រង់បានបំបាក់បំបែកយើងខ្ញុំនៅទីរបស់ឆ្កែព្រៃ ហើយគ្របយើងខ្ញុំ ដោយម្លប់នៃសេចក្ដីស្លាប់ក៏ដោយ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា អញនឹងបំផ្លាស់ទីនោះឲ្យទៅជាលំនៅរបស់សត្វប្រមា ហើយជាត្រពាំងទឹក អញក៏នឹងបោសដោយអំបោសជាការបំផ្លាញ។
ដ្បិតទ្រង់បានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃបានលែងធ្វើជាទីក្រុងរៀងតទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ
ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់នឹងត្រូវចោលទទេ ឯបន្ទាយ នឹងប៉មចាំយាម នោះនឹងបានសំរាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសំរាប់ហ្វូងសត្វ។
បន្លានឹងដុះឡើងនៅក្នុងព្រះរាជដំណាក់ ហើយអញ្ចាញ នឹងដំបងយក្ខ នឹងដុះនៅក្នុងបន្ទាយរបស់គេដែរ ស្រុកនោះនឹងបានជាទីលំនៅនៃឆ្កែព្រៃ ហើយជាព្រះរាជរោង សំរាប់សត្វអូសទ្រីច
អស់ទាំងសត្វដែលនៅទីរហោស្ថាន នឹងជួបជុំជាមួយនឹងហ្វូងចចក ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា ឯឪឡ នឹងចុះមកទំនៅទីនោះ ហើយនឹងធ្វើសំបុកនៅដែរ
ខ្សាច់ដែលក្តៅព្រោចៗនឹងត្រឡប់ជាត្រពាំងទឹក ហើយដីហួតហែងនឹងមានក្បាលទឹកហូរ នៅត្រង់ទីលំនៅរបស់ចចក ជាកន្លែងដែលវាដេក នោះនឹងមានដុះស្មៅ ព្រមទាំងបបុស នឹងកក់ផង
ឯពួកសត្វតិរច្ឆានទាំងប៉ុន្មាននឹងសរសើរដល់អញ គឺទាំងចចក នឹងសត្វអូសទ្រីចផង ពីព្រោះអញឲ្យមានទឹកនៅក្នុងទីរហោស្ថាន នឹងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យរាស្ត្រអញ គឺជាពួកជ្រើសរើសនោះបានទឹកផឹក
សេចក្ដីអន្តរាយរបស់សាសន៍ម៉ូអាប់ជិតមកដល់ហើយ សេចក្ដីវេទនារបស់គេក៏ប្រញាប់រួសរាន់ដែរ
ដ្បិតព្រះយេហូវ៉ា នៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា កូនស្រីនៃក្រុងបាប៊ីឡូនធៀបដូចជាលានស្រូវ នៅរដូវបញ្ជាន់ នៅតែបន្តិចទៀតរដូវចំរូតនឹងមកដល់នាង
អញនឹងធ្វើឲ្យក្រុងយេរូសាឡិមត្រឡប់ជាកងគំនរ គឺជាទីលំនៅនៃពួកចចក ហើយនឹងធ្វើឲ្យក្រុងទាំងប៉ុន្មាននៅស្រុកយូដា ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ
ទោះទាំងមេស្វានក៏បើកដោះឲ្យកូនបៅដែរ តែឯកូនស្រីរបស់សាសន៍ខ្ញុំវិញ នោះមានចិត្តខ្មៅ ដូចជាសត្វអូសទ្រីចនៅទីរហោស្ថាន
ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយកាយអាក្រាត ខ្ញុំនឹងស្រែកលូដូចជាស្វាន ហើយនឹងយំរងំដូចជាអូសទ្រីច
ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ។
អស់ទាំងហ្វូងសត្វនឹងដេកនៅកណ្តាលនោះ ព្រមទាំងសត្វគ្រប់ពូជទាំងអស់ ទាំងស្មោញ នឹងខ្វែក នឹងទំលើក្បាលសសរ នឹងឮសំឡេងវាយំត្រង់អស់ទាំងបង្អួច ហើយនៅមាត់ទ្វារទាំងប៉ុន្មាន នោះសុទ្ធតែខូចបង់ទទេ ដ្បិតឈើតាត្រៅដែលស្រោបជញ្ជាំងត្រូវគាស់បើកទាំងអស់
គឺសេចក្ដីសងសឹក នឹងសេចក្ដីសងគុណ នោះស្រេចនៅអញក្នុងកាលដែលជើងគេរអិលភ្លាត់ ដ្បិតថ្ងៃដែលគេត្រូវអន្តរាយ នោះជិតមកដល់ ហើយការដែលត្រូវមកលើគេក៏មកជាឆាប់ផង
ហើយដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត តែតាំងពីយូរមកហើយ សេចក្ដីជំនុំជំរះគេមិននៅស្ងៀមស្ងាត់ទេ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនងុយងោកដែរ។